ណាគេខ្លះហ្វេន Kamu Tea? ចង់ប្រាប់ថាឥឡូវ Kamu Tea ជិតត្រឡប់មកវិញហើយណា៎!

បាត់មុខ Kamu Tea ប៉ុន្មានឆ្នាំនៅចាំរសជាតិ? អត់ចាំក៏អត់អីដែរ កុំទាន់ខកចិត្តព្រោះថ្ងៃនេះ FoodBuzz មានដំណឹងល្អមកប្រាប់។ ពួកយើងលឺថាហាងតែគុជដ៏ពេញនិយមនេះមានគម្រោងបើកសាខានៅប្រទេសកម្ពុជាសារជាថ្មីនៅក្នុងពេលឆាប់នេះឯង!​

អង្គុយគិតសិនមើរថា ពេល Kamu Tea បើកម្តងទៀតនឹងកុម្ម៉ង់អីផឹកមុនគេ? តែគុជត្រជាក់ៗផ្អែមៗមានច្រើនប្រភេទមែនទែន តែបើចង់សាកភេសជ្ជៈទំនងៗផ្សេងៗរបស់ Kamu អានអត្ថបទរបស់ FoodBuzz នេះបានណា៎! 

បើខាង FoodBuzz វិញគឺនឹកសេរីគ្រួសារ Dino Family ជាងគេដែរតែម្តង! Brachio Brownie និង Butter Raptor​​ ដែលមាន Topping ជាប្រភេទនំទាំងដុំៗនៅខាងលើ ដាក់ជាមួយនឹងភេសជ្ជៈផ្អែមៗគឺអេមតែម្តង! ចង់ដឹងថា Topping មានអីខ្លះ កុំភ្លេចអានអត្ថបទ Dino Family នេះ!

នេះគ្រាន់តែជាអីដែល FoodBuzz លឺទេ បើមានដំណឹងអីថ្មី FoodBuzz នឹងប្រាប់ទៀត អ៊ីចឹងកុំភ្លេចតាមដានផេករបស់ពួកយើងណា៎! 

Kamu Tea KH

  • Currently Closed

ព័ត៌មានគួរតែអានបន្ទាប់