ចង់ដឹងក្រៅពីតែគុជ Kamu Tea ជំនាញខាងភេសជ្ជៈអ្វីទៀត? អត់ប្រាប់ទុកឲ្យអានបន្ដ!

ឆ្នាំ 2020 ហើយ ភេសជ្ជៈប្រភេទតែគុជនៅតែជាភេសជ្ជៈដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ហើយទោះបី Kamu Tea Cambodia ហាក់បីដូចជាហាងថ្មីសម្រាប់អ្នក តែហាងតែគុជមួយនេះកំពុងតែមានការគាំទ្រកើនឡើងបន្តិចម្តងៗក្លាយជាហាងតែមួយដ៏មានប្រជាប្រិយភាពក្នុងចំណោមហាងតែល្បីដទៃក្នុងទីក្រុងភ្នំពេញដែលផ្តល់ជូននូវជម្រើសតែល្អបំផុតតាមចំណូលចិត្តរបស់អតិថិជនគ្រប់វ័យ។

Kamu Tea Cambodia ចេញនូវភេសជ្ជៈថ្មី 2 ប្រភេទនាពេលខាងមុខនេះ ដែលជារសជាតិភេសជ្ជៈដ៏ពេញនិយមនៅតាមបណ្តាប្រទេសអាស៊ីជាពិសេសប្រទេសថៃដែលជាទីកន្លែងដែល Kamu Tea មានដើមកំណើតផ្ទាល់។ ប៉ុន្តែដើម្បីបញ្ជាក់ថាពួកគេជាអ្នកជំនាញលើភេសជ្ជៈច្រើនជាងតែ ពួកយើងចង់ណែនាំស៊េរីប្រភេទមីឡូរបស់ពួកគេវិញម្ដងគឺ Dino Milo និង Raptor

Dino Milo ជាប្រភេទភេសជ្ជៈមីឡូ  ប៉ុន្តែ #TWIST បន្ដិចដោយមីឡូត្រូវបានយកមកផ្សំជាមួយគ្រឿងផ្សំផ្សេងទៀតឲ្យក្លាយជាភេសជ្ជៈមួយថ្មីប្លែកជាងមុន។ ក្រៅពីរសជាតិទឹកដោះគោសូកូឡាផ្អែមហើយ ខាងហាងបានបន្ថែម topping 3 ប្រភេទពីលើទៀត ដូចជា ម្សៅមីឡូ នំឃុកឃី និងហ្វូស៊ីល fossil (ជា topping ប្រចាំហាងរសជាតិនំស្រួយស្រោចស្រពដោយសូកូឡាពីខាងក្រៅ) ដើម្បីបង្កើនភាពផ្អែមដឹតស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តភាពផ្អែមល្ហែម ក៏ដូចជាអ្នកចូលចិត្តសូកូឡាផ្ទាល់។ កុម្ម៉ង់ភេសជ្ជៈនេះនៅពេលណាមួយក៏បាន ជាពិសេសគឺពេលរសៀលដើម្បីបំពេញបន្ថែមថាមពលដែលបាត់បង់នៅពេលព្រឹកដ៏នឿយហត់!

Raptor ស្រដៀងនឹង Dino Milo ដែរប៉ុន្តែទឹកកកត្រូវបានកិនលាយបញ្ចូលគ្នាយ៉ាងម៉ត់ទៅក្នុងភេសជ្ជៈ។ បន្ទាប់មកទើបដួសដាក់ឈីសមួយជាន់ទៀតរួចបូកជាមួយ topping ដូចគ្នា។ ផ្អែមតែប្រៃ, ប្រៃឡមៗតែផ្អែមដឹត អ្នកទាំងអស់គ្នាប្រាកដជាពេញចិត្តនូវការរួមបញ្ចូលគ្នាមួយនេះ! បឺតយកភេសជ្ជៈមួយក្អឿក រួចចាំញ៉ាំ topping ស្រួយក្រឹបៗតាមក្រោយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយនិងរស់រវើកឡើងវិញ!

ប្រសិនបើមិត្តទាំងអស់គ្នាធ្លាប់ចូលចិត្តមីឡូកាលពីកុមារភាព ឥឡូវនេះអាចទទួលវាបានម្តងទៀតហើយនៅឯ Kamu ដែលមានលក់ជូនចាប់ផ្តើមពីថ្ងៃទី 29 ខែកុម្ភៈនេះតទៅ!

តម្លៃ៖ $2.5 (Dino Milo) និង $2.8 (Raptor)

ម៉ោងបើក៖ 9 ព្រឹកដល់ 8:30 យប់

ទីតាំង៖  ផ្ទះលេខ 61 ផ្លូវប៉ាស្ទ័រកែងនឹងផ្លូវ 322 សង្កាត់បឹងកេងកង រាជធានីភ្នំពេញ | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់