អត់សាក ម៉េចបាន! រសជាតិថ្មី Brachio Brownie និង Butter Raptor ពី Kamu

ពេលចង់ញ៉ាំភេសជ្ជៈស្រស់ស្រាយ រសជាតិប្លែកម្ដងៗ មិនដែលភ្លេច Kamu ទេ! ហើយឥឡូវនេះ Kamu បានចេញរសជាតិថ្មី២ប្រភេទក្នុងសេរីគ្រួសារ Dino Family ដែលកាន់តែប្លែក កាន់តែស្រស់ស្រាយ ធានាថា​អ្នកទាំងអស់គ្នានឹងជាប់ចិត្តតែម្តង នោះគឺប្រភេទ Brachio Brownie និង​ Butter Raptor​​

ភេសជ្ជៈដែល FoodBuzz ចង់ណែនាំដំបូងគេនោះគឺប្រភេទ Brachio Brownie ដែលមានដាក់នំ Fudge Brownie ដំធំៗ យ៉ាងមានសំណើម ស្អិតតិចៗ និងរសជាតិទន់ឆ្ងាញ់ ផ្អែមដូចស្នេហាគ្រាដំបូងអ៊ីចឹង។ ភេសជ្ជៈមួយនេះក៏មានដាក់ Butter Crumble ដែលជាកម្ទេចប័រ រសជាតិគ្រីម ដែលចូលជាតិគ្នាជាមួយភេសជ្ជៈមួយកែវនេះមែនទែន។ ញ៉ាំ Brownie មួយម៉ាត់ បឺតភេសជ្ជៈមួយក្អឿក អេមសន្លប់!​

បើអ្នកចូលចិត្ត Brachio Brownie តែចង់ញ៉ាំអីដែលមានរសជាតិឈីសម្ដង សូមមកសាក Butter Raptor ដែលផ្សំឡើងពីកម្ទេច Butter Crumble ជាមួយកម្ទេចនំ Fossil ផ្អែមៗ ជាប់ចិត្ត និងមានគ្រីមឈីសយ៉ាងឆ្ងាញ់ដាក់ពីលើ។ ភេសជ្ជៈមួយកែវនេះមានរសជាតិដិត ដោយមានជាតិឈីសស្រាលស្រទន់មកអមជាមួយ ដើម្បីបង្កើតបានជារសជាតិឆ្ងាញ់ ញ៉ាំមិនជិនណាយ។

សម្រាប់ភេសជ្ជៈថ្មីទាំងពីរមុននេះនឹងមានដាក់លក់នៅគ្រប់សាខារបស់ Kamu ទាំងអស់ចាប់ពីថ្ងៃទី១​ ខែកុម្ភៈនេះទៅហើយណា៎។ ត្រៀមញ៉ាំហើយនៅ? ហើយចង់ញ៉ាំមួយណាមុនគេ?

Kamu Tea KH

  • Currently Closed

អត្ថបទគួរតែអានបន្ទាប់