ជីវប្រវត្តិ
Pople Station មាន ២ ជាន់ ខាងក្នុងស្រឡះល្វឹងល្វើយម៉ាស៊ីនត្រជាក់ដាក់ត្រជាក់ម៉ាកប់ ក្រៅពីហ្នឹងនៅមានសួនច្បារខាងក្រោយសម្រាប់អ្នកចង់បានបរិយាកាសបែប Outdoor ឬអង្គុយធ្វើការដែលដោយអារម្មណ៍ស្ងាត់ៗ។ បើនិយាយពីរសជាតិកាហ្វេក៏ឆ្ងាញ់ មានច្រើនជម្រើស ហើយក្រៅពីកាហ្វេ ក៏មាននំ និងនំបុ័ងផងដែរ។ ស្រឡាញ់ទីនេះមួយត្រង់ថាគេចូលរួមថែរក្សាបរិស្ថានដោយ ប្រើទុយោធ្វើពីអង្ករ ហើយទុយោហ្នឹងអាចទំពារញាំបានទៀត។ អ្វីដែលកាន់តែពិសេសនោះគឺ Pople Station មានម៉ូតូអគ្គិសនី E-Scooters (Electric Motorbikes) សម្រាប់ឲ្យអតិថិជនជួលដើម្បីជិះកម្សាន្តដោយមិនបញ្ចេញឧស្ម័នកាបូនឌីអុកសុីតទាល់តែសោះ! ឡូយខ្លាំង ហើយត្រូវចិត្តសម្រាប់អ្នកដែលស្រឡាញ់បរិស្ថានម៉ាច់តែម្ដង!