ចូលឆ្នាំខ្មែរនៅភ្នំពេញមិនដឹងទៅណា មកមើលម្ដុំ Bassac Lane មានហាងថ្មីចាស់ឡូយៗណាខ្លះអាចទៅបាន
បាសាក់លេនជាតំបន់ប្រជុំទៅដោយភោជនីយដ្ឋាននិងបារជាច្រើន និងជាតំបន់ទីប្រជុំជនសម្រាប់ការជួបជុំគ្នាផ្សេងៗ ជាពិសេសពេលលល្ងាចឡើងតែម្ដង។ សុទ្ធតែធ្លាប់ទៅ តែបានសាកគ្រប់ហាងនៅទីនោះអត់? បើកំពុងតែរកកន្លែងសាកថ្មីៗនៅម្ដុំនេះ តស់! មកមើលលក្ខណៈពិសេសៗរបស់ហាងទាំង ១៤ នេះ។
- $$
ហាងភីហ្សាបែបអុីតាលី រសជាតិដើម Piccola Italia Da Luigi Pizzeria នេះក៏មានឈ្មោះល្បីខ្លាំងនៅតំបន់បាសាក់លេននេះដែរ។ ភីហ្សានៅហាងនេះគឺមានសំបកស្ដើង ស្រួយ ហើយមានតម្លៃសមរម្យទៀតផង។ អ្នកចូលចិត្តភីហ្សាបែបអុីតាលី ដឹងតែត្រូវចិត្តម៉ាច់តែម្ដង!
- M36 St 308, Phnom Penh
- 017 323 273
- $
Mama Wong’s Dumpling & Noodle House ជាហាងគាវ និងមីបែបចិនដែលមានរសជាតិដើម មិនតែប៉ុណ្ណោះមានអាហារបួសជាច្រើនជម្រើសទៀតផង។ បើនិយាយពីបរិយាកាសវិញ Chill សាហាវតែម្ដង ហ៊ុតមីក្ដៅៗ កំពុងជិបតែ ស្ដាប់តន្រ្ដីបង្ហើរតិចៗអ៊ីចឹង។
- #41, Street 308 Phnom Penh, Cambodia
- (855 ) 97 850 8383
- $$
ណែនាំភោជនីដ្ឋានម្ហូបឥណ្ឌាមួយគឺ Namaste India Restaurant ដែលមានបម្រើម្ហូបឥណ្ឌា មានរសជាតិឆ្ងាញ់ ហើយល្បីនៅម្ដុំបាសាក់លេនតែម្ដង។ ហើយហាងនេះត្រូវបានជាប់ជា Top 1 ក្នុង Tripadvisor ជាច្រើនឆ្នាំមកហើយ។ អ៊ីចឹងចង់ដឹងឆ្ងាញ់ដូចការល្បីប៉ុណ្ណា ត្រូវសាកខ្លួនឯងបានដឹង!
- #15, Street 308, Phnom Penh
- 015 332 288
- --
Manpugu Japanese Restaurant ជាហាងអាហារជប៉ុនដែលមានគ្រឿងសមុទ្រ និងស្រាសបែបជប៉ុនជាម្ហូប និងភេសជ្ជៈប្រចាំហាងតែម្ដង។ បើចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗ ជាមួយនឹងស្រាសជប៉ុនគុណភាពខ្ពស់ កុំភ្លេច Manpugu Japanese Restaurant!
- No. 11, St. 312, Phnom Penh
- 090 910 000
- $ - $$
- $ - $$
Abode Bar & Lounge ជាបារមួយកន្លែងដែលមានបម្រើជាម្ហូបបែប Tapas ជាមួយនឹងភេសជ្ជៈជាច្រើនជម្រើសដូចជា ស្រា ស្រាក្រឡុក និងផ្សេងៗទៀត។ Abode Bar & Lounge ស័ក្តសមបំផុតសម្រាប់អ្នកដែលចង់ញ៉ាំអាហារបែបអឺរ៉ុបនៅក្នុងបរិយាកាសដ៏ល្អ និងការតុបតែងស្អាត។
- #14D, Street 308, Phnom Penh
- 096 202 9229
- $ - $$
Elia Greek Kitchen មានបម្រើជូនម្ហូបក្រិកដែលមានរសជាតិពិសេសប្លែកមួយខុសពីអាហារដទៃ អមដោយសេវាកម្មយ៉ាងរួសរាយរាក់ទាក់ទៀត ដឹងតែពិសេសតែម្ដង។ ជ្រុលជាចំណាយលុយត្រូវរកកន្លែងដែលយកចិត្តទុកដាក់នឹងយើងមែនអត់? ប្រិយមិត្តចូលចិត្តដើរលេងសៀមរាប ជាពិសេសផាបស្ទ្រីតច្បាស់ជាប្រហែលឈ្មោះ Elia Greek Kitchen នេះមិនខាន ព្រោះថាភោជនីយដ្ឋានក្រិកមួយនេះបើកដំបូងនៅសៀមរាប ហើយក៏មានភ្ញៀវទេសចរគាំទ្រច្រើនណាស់ដែរ។
- Inside Bassac Lane, Sangkat Tonle Basak, Khan Chamkarmon, Phnom Penh
- 092 621 132
- $ - $$
- $ - $$
បារលាក់ខ្លួនមួយទៀតគឺ Cay Bar Phnom Penh ដែលមានការតុបតែងយ៉ាងស្រស់ស្អាត និងមានបរិយាកាសល្អ ដាច់ស្រេចចេញពីសម្លេងរំខាននានា។ នៅទីនេះគឺមានម្ហូប និងភេសជ្ជៈជាច្រើនប្រភេទ ជាពិសេសគឺស្រាក្រឡុកដែលជាភេសជ្ជៈប្រចាំហាង។
- M99 St 308, Bassac Lane, Phnom Penh
- 085 919 856
- $ - $$
- $ - $$
The Library ក៏ជាបារមួយដែលមានការតុបតែងស្អាតប្លែកភ្នែកដែរ។ នៅកន្លែងនេះគឺមានម្ហូប និងភេសជ្ជៈតម្រូវតាមចំណង់ចំណូលចិត្ត ហើយជាពិសេសគឺភេសជ្ជៈបែប Daiquiris និង Mojitos ដែលល្បីប្រចាំហាងតែម្ដង។
- 12301, Bassac Lane, Phnom Penh
- 095366243
- $ - $$
- $ - $$
មានបំពាក់ភ្លើងពណ៍ Neon ដ៏ចែងចាំង ធ្វើឲ្យ SOM NGART Phnom Penh មានបរិយាកាសបែបក្លឹបបន្តិច បែបបារបន្តិច។ ភេសជ្ជៈ និងម្ហូបជាច្រើនគឺមានបម្រើជូននៅទីនេះដែលនឹងកំដរអារម្មណ៍ឲ្យអណ្ដែតអណ្ដូងតាមភ្លេង។
- 12c, St 308, Bassac Lane, Phnom Penh
- 096 619 2916
- $ - $$
- $ - $$
ចង់ទៅផឹក Chill Chill បែបបារតាមផ្លូវ កុំភ្លេចជាមួយ Hub Street Cocktails។ កន្លែងអង្គុយរៀងតូចបន្ដិច តែអាចនិយាយបានថាស្រាក្រឡុកនៅទីនេះពិសេស ហើយមានតម្លៃសមរម្យទៀតផង ស័ក្ដិសមបំផុតសម្រាប់ការជួបជុំមិត្តភក្ដិ។
- #20, St. (21), Bassac Lane, Phnom Penh
- 017 369 594
- $ - $$
- $ - $$
Ambience មានលក់ទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ដូច្នេះហើយអ្នកទៅលេង ចង់ទៅពេលណាក៏បានដែរ! ប៉ុន្តែកន្លែងនេះគឺមានភាពមមារញឹកជាងគេនៅពេលល្ងាច ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាត្រលប់មក Ambience វិញគឺជើង និងជង្គង់មាន់បំពង សាច់ជ្រូកបំពងជាមួយទឹកអំពិលផ្អែម និងស្ទេកសាច់គោ។
- #4A, Street 308, Bassac Lane Phnom Penh
- 012 220 404
- $ - $$
- $ - $$
ST 63 BASSAK Restaurant ជាភោជនីយដ្ឋានមួយដែលមានទាំងម្ហូបបែបអាសុី និងបែបអឺរ៉ុប ជាមួយនឹងភេសជ្ជៈផ្សេងៗជាច្រើនទៀត។ នៅទីនេះម្ហូបដែលពេញនិយមជាងគេមានដូចជា Spaghetti ឆាក្ដៅ Carbonara និង Lasagna ជាដើម។ ម្ហូបឆ្ងាញ់ តម្លៃក៏សមរម្យ ហើយបរិយាកាសក៏ស្រស់ស្រាយដែរ!
- #2 Street 308, Bassac Lane, Phnom Penh
- 096 914 1948 / 015647062
- $ - $$
- $ - $$
Back Street Bar ជាបារមួយកន្លែងទៀតដែលមានទីតាំងនៅបាសាក់លេននេះ។ បារនេះឧស្សាហ៍មានការសម្ដែងជាច្រើនដូចជា Drag Show ជាដើម ដែលមានការបម្រើជូនម្ហូប និងភេសជ្ជៈផ្សេងៗផងដែរ។
- #14, Street 308, Bassac Lane, Phnom Penh
- $ - $$
Thai Kitchen Phnom Penh ជាហាងល្បីផ្នែកម្ហូបខ្មែរ ថៃ និងឡាវប្រចាំម្ដុំបាសាក់លេននេះតែម្ដង។ នៅទៅនេះក៏មានការគាំទ្រពីភ្ញៀវទេសចរច្រើនដូចគ្នា ចឹងចង់រសជាតិទាល់ទៅសាកទាំងអស់គ្នា។ តែកុំបារម្ភ បរិយាកាសក៏ល្អដែរនៅទីនេះ! ចង់ chill កាត់ស្រ្ដេសជាមួយម្ដូបខ្មែរ ថៃ ឬ ឡាវ និងស្រាបៀរមួយកែវពីរអីហ្នឹង ដឹងតែពិសេសតែម្ដង។
- Street 308 corner 21
- 017 676 295