ហតផត 7 កន្លែងកំពុងមានការពេញនិយមខ្លាំងនៅក្រុងភ្នំពេញ
ហតផតឬ ស៊ុនបែបចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានការពេញនិយមញ៉ាំយ៉ាងច្រើន ដោយវាជាស៊ុបឆ្នាំងមានច្រើនរសជាតិឲ្យជ្រើសរើស ក្ដៅៗ និងបានអង្គុយជ្រលក់សាច់ញ៉ាំជាមួយមិត្តភក្ដិ ឬ ក្រុមគ្រួសារ ឬ មនុស្សជាទីស្រឡាញ់ថែមទៀតផង។ ចុះបើចង់ញ៉ាំនៅកន្លែងដែលឆ្ងាញ់ និងមានរសជាតិដើមពីប្រទេសចិន ឬ ម៉ុងហ្គោលីម៉ង់ គួរតែទៅញ៉ាំនៅណា? មកតាម FoodBuzz មក 7 កន្លែងនេះដឹងតែត្រូវចិត្តរបស់អ្នកតែម្ដង។
- $ - $$
អ្នកណាមិនល្បីជាមួយ Happy Lamb Hot Pot ដែលមានជម្រើសសាច់ បន្លែយ៉ាងច្រើនសម្រាប់ជ្រើសរើស។ ចំណែកឯទឹកស៊ុបវិញ មានរសជាតិដើមពីប្រទេសម៉ុងហ្គោលី ដែលមានរសជាតិជាច្រើនជម្រើសសម្រាប់ជ្រើសរើស។ បន្លែ និងសាច់ស្រស់ៗគ្រប់ចាន ជាមួយទឹកស៊ុបបែបចិនហឹរៗ ជាប់ចិត្តតែម្តង។
- Samdach Sothearos Blvd (3), Phum 14, Songkat Tonle Bassac, Khan Chamkamorn, Phnom Penh city Phnom Penh
- 066 888 661
- --
Little Sheep Hot Pot ជាហាងហតផតបែបចិនដែលផ្តល់ជម្រើស សាច់និង ទឹកស៊ុបច្រើនជម្រើស។ លោកអ្នកអាចញ៉ាំបណ្តើរ ចម្អិនបណ្តើរជុំគ្រួសារមិត្តភក្តិ និងមនុស្សពិសេស។ ស៊ុបហតផតនៅទីនេះមានរសជាតិនិងក្លិនបែបគ្រឿងចិនច្រើន ពិសេសសម្រាប់អ្នកចូលចិត្តហឹរ។
- Available at all branches
- 024 911 111
- --
ញ៉ាំហតផតបែបចិន រសជាតិបែបចិន នៅក្នុងហាងដែលមានការតុបតែងបែបចិនប្រណិតទៀតគឺដឹងតែត្រូវទៅ Xiao Long Kan Hot Pot។ ទាំងសាច់ ស៊ុបនិង បន្លែគឺស្រស់ៗ អ្វីដែលពិសេសនិងល្បីជាងគេនៅទីនេះគឺឈាមទា។ នៅទីនេះលោកអ្នកអាចលាយទឹកជ្រលក់បានដោយផ្ទាល់ទៀតផង។
- #251 Pasteur Street 51, BKK1, Phnom Penh
- 023 262 000
- $ - $$
នៅ កុងហ្វូឃីតឈិន មានម្ហូបច្រើនមុខ និងហតផតច្រើនឈុតសម្រាប់ជ្រើសរើស។ ជាពិសេសនោះគឺរសជាតិទឹកស៊ុបស៊ីវឈ័ន រសជាតិហឹរជាមួយនឹងក្លិនបែបចិន។ សម្រាប់អ្នកអត់ចេះញ៉ាំហឹរលោកអ្នកអាចជ្រើសរើសទឹកស៊ុបរសជាតិសាច់មាន់ រសជាតិប៉េងប៉ោះ និងរសជាតិផ្សិតបានផងដែរ។ ចំពោះតម្លៃនៅទីនេះក៏សមរម្យដូចគ្នា ដែលជាការពេញនិយមរបស់អ្នកធ្វើការ និងយុវវ័យ។
- Street 57 corner 302, Sangkat Boeng Keng Kang I
- 078 228 851
- $ - $$
- $ - $$
Lao Bao ជាប្រភេទហតផតប៊ូហ្វេ ដែលមានសាច់បន្លែស្រស់ៗ។ មួយកន្លែងនេះល្បីតៗគ្នារហូតដល់ Tiktok ដែលធ្វើឲ្យមានអតិថិជនកាន់តែច្រើន។ ថ្វីត្បិតតែជាប៊ូហ្វេ តែអាហារមួយចំនួននឹងគិតលុយដូចគ្នា។ ចំណែកឯរសជាតិនៅទីនេះ អាចនិយាយបានថាជារសជាតិកូនកាត់ដែលងាយស្រួលក្នុងការញ៉ាំ ប្រសិនបើអ្នកមិនសូវចូលចិត្តរសជាតិដើមរបស់ចិន។
- #253, St63, Trasok P'aem, Phnom Penh
- 093 966 888
- $ - $$$
ស៊ុនស៊ីវឈ័នបែបចិន ជាមួយរសជាតិហឹរ និងពោពេញទៅដោយក្លិនគ្រឿងចិនជាច្រើនមុខនៅក្នុងឆ្នាំងតែមួយ។ Wei Shu Wu Hot Pot មានទីតាំងធំទូលាយនិង ផ្តល់ជូនដូចជាប្រភេទសាច់ស្រស់ៗ បន្លែ ជាពិសេសគឺទឹកជ្រលក់ហតផតបែបចិនចំតែម្តង។
- Borey Peng Hout Beoung Snor, #39, Street Polaris, Phnom Penh
- 077 69 33 88
- $ - $$
តៀមមីទីមួយ គ្រប់មុខម្ហូបទាំងអស់មានរសជាតិឆ្ងាញ់និងមានរសជាតិឌិតជាមួយនឹងក្លិន និងរសជាតិបែបចិន តែញ៉ាំទៅមិនទ្រលាន់ឡើយ។ ជាពិសេសនោះគឺមានអនាម័យខ្ពស់ ហើយសម្រាប់រសជាតិរបស់ម្ហូបនីមួយៗធានាថារសជាតិដើមបែបចិនតែម្តង។ ចំណែកឯតម្លៃវិញគឺសមរម្យដែលអាចទទួលយកបានជាពិសេសទៅទៀតនោះគុណភាពខ្ពស់ជាមួយគ្រឿងផ្សំពិសេសដែលធ្វើឲ្យរសជាតិរបស់ម្ហូបនីមួយៗកាន់តែមានឱជារស។
- Street 108, Sangkat Wat Phnom
- 070 705 858