Empty Image

Happy Lamb Hot Pot Restaurant

  • $ - $$
  • ចិន

ជីវប្រវត្តិ

ហេបភីឡាម ហតផត គឺជាហាងដែលផ្ដល់ជូននូវស៊ុបបែបហតផតដែលមានរសជាតិដើមពីប្រទេសម៉ុងហ្គោលីជាមួយនឹងសាច់គ្រប់ប្រភេទដូចជា សាច់ចៀម សាច់គោ គ្រឿងសមុទ្រ និងបន្លែស្រស់ៗដោយប្រាកដថាមានឱជារស និងគុណភាពខ្ពស់។ ហាង ហេបភីឡាម ហតផត មានបើកដំណើរការជាង 60 សាខាក្នុងទូទាំងពិភពលោក រួមទាំងប្រទេស កម្ពុជា ផងដែរដោយត្រូវបានទទួលស្គាល់គ្រប់មជ្ឈដ្ឋាន និងមានស្ដង់ដាត្រឹមត្រូវ។ ជាមួយនឹងទឹកស៊ុប 4 រសជាតិដូចជា ស៊ុបហឹរ ស៊ុបថ្នាំចិន ស៊ុបជូរ និងស៊ុបប៉េងប៉ោះ ធ្វើឲ្យសាច់ និងបន្លែគ្រប់ប្រភេទកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ជាពិសេសសាច់ចៀមស្រស់ៗដែលមានរសជាតិដើមពីប្រទេសម៉ុងហ្គោលីធ្វើឲ្យរសជាតិហតផតនៅ ហេបភីឡាម កាន់តែខុសពីស៊ុបហតផតដ៏ទៃទៀត។