ទៅហុតស៊ុបក្ដៅៗនៅកន្លែងឆ្ងាញ់ៗទាំង៥នេះ តោះ!
ពេលចុះត្រជាក់ៗម្តងៗ មានអារម្មណ៍ថាដូចជាឃ្លានរបស់ក្តៅៗមែនអត់? ជាពិសេសបើបានហុតស៊ុបក្តៅៗ ហើយញ៉ាំជាមួយបន្លែនិងសាច់ស្រស់ៗទៀតមិនដឹងឆ្ងាញ់មាត់យ៉ាងណាទេ! បើអ្នកទាំងអស់មិនទាន់រកកន្លែងញ៉ាំស៊ុបឆ្ងាញ់ៗឃើញទេ ថ្ងៃនេះ FoodBuzz នឹងធ្វើការណែនាំហាងស៊ុប៥កន្លែងនៅភ្នំពេញ ដែលធានាថាឆ្ងាញ់ជាប់មាត់ជាប់ចិត្តតែម្តង។
- $ - $$
នៅ Happy Lamb Hot Pot Restaurant អ្នកទាំងអស់គ្នាអាចទទួលទានជាមួយនឹងស៊ុបបែបចិនដែលមានច្រើនរសជាតិ រួមផ្សំជាមួយនឹងបន្លែ សាច់ ស្រស់ៗជាច្រើនជ្រើសរើស ហើយអ្វីដែលពិសេសនៅទីនេះគឺមានសាច់ចៀមស្រស់ៗផងដែរ! លើសពីនេះការរៀបចំសាច់គឺមានភាពច្នៃប្រឌិតខ្ពស់ ដែលមើលទៅគួរអោយចង់ញ៉ាំមែនទែន។ បើនិយាយពីបរិយាកាស និង ការរៀបចំហាងវិញគឺប្រកបដោយគុណភាព និង អនាម័យល្អគួរអោយចង់មកទទួលទានតែម្តង។ នៅទីនេះក៏មានកន្លែងអង្គុយធំទូលាយ ហើយថែមទាំងមានបន្ទប់ ឯកជនដែលអ្នកទាំងអស់អាចមកញ៉ាំលក្ខណៈជួបជុំគ្រួសារ ឬ មិត្តភក្តិបានទៀតផង។
- Samdach Sothearos Blvd (3), Phum 14, Songkat Tonle Bassac, Khan Chamkamorn, Phnom Penh city Phnom Penh
- 066 888 661
- --
Little Sheep Hot Pot មានបម្រើជូនអ្នកទាំងអស់គ្នានូវស៊ុបសាច់ចៀមដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីហាងដទៃទៀត។ ក្រៅពីស៊ុបសាច់ចៀម នៅទីនេះក៏មានស៊ុបជាច្រើនរសជាតិផ្សេងៗផងដែរ។ ហើយសម្រាប់ទឹកស៊ុបវិញ ចង់ហឹរក៏បាន អត់ហឹរក៏បាន អាចរើសតាមចំណង់ចំណូលចិត្ត បូករួមទាំងបន្លែស្រស់ៗទៀត ញ៉ាំមិនឲ្យសល់ទឹកមួយដំណក់តែម្តង។ និយាយពីបរិយាកាសក្នុងហាងនេះវិញ ប្រកបដោយផាសុកភាព និងកន្លែងអង្គុយធំទូលាយ មិនទើសចិត្តនោះទេ! កន្លែងចតឡាន ចតម៉ូតូ ក៏ធំទូលាយទៀត តោះ! នៅចាំអីទៀត បបួលគ្នាទៅល្ងាចហ្នឹងម៉ងទៅ។
- Available at all branches
- 024 911 111
- --
គ្រាន់តែដើរចូលហាង Xiao Long Kan Hot Pot ភ្លាមគឺមានអារម្មណ៍ថាដូចទៅដល់ប្រទេសចិន! មិនថាបរិយាកាស ឬ រសជាតិនៅទីនេះអ្នកទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ថាប្លែកពីហាងផ្សេងៗតែម្ដង ដោយសារការរចនាហាងនេះគឺដូចនៅក្នុងរឿងចិនដែលអ្នកទាំងអស់គ្នាធ្លាប់បានឃើញអ៊ីចឹង! ចំណែកឯរសជាតិទឹកស៊ុបវិញគឺ ឆ្ងាញ់មិនធ្វើអោយខកបំណងទេ ហើយបើអ្នកទាំងអស់គ្នាចូលចិត្តហឹរ កុំភ្លេចសាកទឹកស៊ុបរសជាតិសុីឈ័នផងណា។ បើនិយាយពីសាច់ និង បន្លែវិញគឺស្រស់ៗថែមទាំងមានការរៀបចំយ៉ាងស្រស់ស្អាត។ ជាពិសេស សូម្បីតែមីនៅទីនេះក៏ស្រស់ៗដែរ ហើយថែមទាំងមានការសម្តែងធ្វើមី ឲ្យអ្នកទាំងអស់គ្នាទស្សនានៅនឹងតុផ្ទាល់ទៀត ធានាថាប្លែកអារម្មណ៍សាហាវម៉ង។
- #251 Pasteur Street 51, BKK1, Phnom Penh
- 023 262 000
- --
ចង់ញ៉ាំស៊ុបចិនដែលមានតម្លៃសមរម្យ កុំភ្លេចមកញ៉ាំនៅ iFood Hotpot ណា៎! នៅហាងមួយនេះ មានបម្រើជូននូវស៊ុបបែបចិនដែលមាន៤រសជាតិ ព្រមទាំងមានបន្លែនិងសាច់ជាច្រើនទៀតផង! ក្នុងនោះដែរ អ្នកទាំងអស់គ្នាក៏អាចកុម៉្មង់ស៊ុបជាឈុតក៏បាន ងាយៗគ្រាន់តែ កុម៉្មង់មួយដងបានគ្រប់មុខ ប៉ុន្ដែបើមិនទាន់ឆ្អែតហៅថែមក៏បាន។ ជាពិសេសឈុតតូចអាចញ៉ាំបាន២នាក់ ល្មមសម្រាប់អ្នកទៅ date តែម្តង! មិនតែប៉ុណ្ណោះ ពេលបានញ៉ាំសាច់ ជ្រលក់ជាមួយទឹកស៊ុបប្រចាំហាងមួយនេះហើយគឺថាដកចិត្តមិនរួមម៉ង។
- Near Wat Sampeou Meas, Olympic Stadium, Phnom Penh
- 092 216 358
- $ - $$$
- $ - $$$
ខុសពីហាងទាំង៤ខាងលើបន្តិច! នៅ Ho Kee Bak Kut Teh មានជាប្រភេទស៊ុបឆ្អឹងជំនីជ្រូកដែលគេហៅថា Bak Kut teh ជាស៊ុបដ៏ពេញនិយមនៅប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី។ ប្រភេទស៊ុបមួយនេះត្រូវបានដាក់ក្នុងឆ្នាំងដីដែលអាចរក្សាកម្តៅបានយូរផងដែរ ហើយបើបានញ៉ាំនៅពេលអាកាសធាតុត្រជាក់ទៀតគឺថាអេមតែម្តង។ សម្រាប់ស៊ុប Bak Kut Teh នេះផ្សំឡើងពីឆ្អឹងជំនីជ្រូកដែលរម្ងាស់បានយ៉ាងផុយ ចូលជាតិគ្នាយ៉ាងល្អជាមួយនឹងទឹកស៊ុប។ ក្រៅពីស៊ុបឆ្អឹងជំនីជ្រូកនៅ Ho Kee Bak Kut Teh ក៏មានមុខម្ហូបបែបសិង្ហបុរីឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ៕
- The One Mall, Street National Assembly, Tonle Basaac, Phnom Penh
- 098 685 927