សាកម្ហូបពីហាងល្បីៗទាំង៥នៅក្នុងកម្មវិធីដឹកជញ្ជូន WingMall
នៅក្នុងអត្ថបទមុនយើងបានដឹងពីរបៀបកុម្ម៉ង់ អាហារ ភេសជ្ជៈ និងរបស់ប្រើប្រាស់ជាច្រើនតាម WingMall រួចហើយ (អត្ថបទមុន៖ របៀបប្រើប្រាស់ WingMall)។ ដោយឡែកថ្ងៃនេះ FoodBuzz នឹងមកណែនាំហាងឆ្ងាញ់ៗទាំង៥កន្លែងដែលអ្នកទាំងអស់គ្នាអាចកុម្ម៉ង់តាម WingMall បាន ដែលមានសេវាកម្មដឹកជញ្ជូនឲ្យដល់ផ្ទះតែម្តង!
១. Baycha Shanghai
ហាងហ្នឹងជំនាញខាងបាយឆាដោយមានលក់បាយឆាច្រើនប្រភេទមែនទែនដូចជា បាយឆាសាច់គោ បាយឆាគ្រឿងសមុទ្រ បាយឆាសៀងហៃ បាយឆាសាច់ក្តាមចៀន បាយឆាម្រេះព្រៅជាដើម។ មានជំរើសជាច្រើនក្នុងការជ្រើសរើស។ បាយឆាក្តាមនៅហាងហ្នឹងឆ្ងាញ់ អ៊ីចឹងចាំសាកកុម្ម៉ង់ញ៉ាំទៅ!
២. NOIR COFFEE -ណ
តើអ្នកធ្លាប់បានញុំាទឹកក្រឡុកគ្រាប់ស្វាយចន្ទី ទឹកក្រឡុកគ្រាប់ផ្កាឈូករ័ត្នរ ឬក៍ទឹកក្រឡុកគ្រាប់ឈូកនោះទេ? ស្តាប់មើលទៅប្លែកណាស់មែនទេ? តែកុំបារម្ភជឿ FoodBuzz ទៅថាទឹកក្រឡុកទាំងនោះគឺឆ្ងាញ់ណាស់មានរសជាតិផ្អែមឆ្ងាញ់បែបគ្រាប់ធម្មជាតិ។ ក្នុងទឹកក្រឡុកមានគ្រាប់ដែលកិនអត់ទាន់ម៉ដ្តពេលញុំាទៅអាចខាំគ្រាប់គ្រឹបៗបាន។ ភេសជ្ជៈដែលអ្នកក៏គួរសាកដែរនោះគឺកាហ្វេឡាតេធានាមិនឲ្យខកចិត្តឡើយ។ នៅហាងក៍មានលក់នំល្អៗជាច្រើនមុខព្រមទាំងមានលក់ម្ហូបៗឆ្ងាញ់ជាច្រើនដើម្បីឲ្យអ្នកជ្រើសរើសផងដែរ។ អ៊ីចឹងទាញទូរសព្ទ កុម្ម៉ង់តាម WingMall ទៅបានញ៉ាំហើយ។
៣. KFC
អ្នកណាមិនស្គាល់ហាង KFC នោះ? KFC គឺជាអ្នកជំនាញមាន់បំពងហើយតែងតែមានលក់ឈុតសាច់មាន់បំពងនិងប៊ឺហ្គឺរដ៍ឆ្ងាញ់។ សាច់ម្សៅមាន់បំពងស្តើងដូច្នេះពេលញុំាំទៅឡើងស្រួយឆ្ងាញ់តែម្តង សាច់មាន់ខាងក្នុងក៍មានជាតិ ទន់ឆ្ងាញ់ដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះមាន់បំពងហ្នឹងអត់សូវមានជាតិខាញ់ច្រើននោះទេដូច្នេះអ្នកអាចញ៉ាំបានច្រើនដោយមិនឆាប់ត្រលាន់។
៤. តាម៉ាប់សា្លបមាន់ក្រឡុក
តាម៉ាប់សា្លបមាន់ក្រឡុកគឺជាកន្លែងលក់របស់ចៀនដែលប្លែកខុសពីហាងដទៃដោយសារពួកគេមានម្សៅក្រឡុកផ្ទាល់ខ្លួនដែលអ្នកទិញអាចចង់ដាក់ជារសជាតិតាមចំណង់ចំណូលចិត្ត ចង់បានហឹរតិចក៏បាន ហឹរខ្លាំងក៏បាន។ ស្លាបមាន់ចៀនក្រឡុកនៅហ្នឹងគឺលក់ដាច់ជាងគេនៅហាងប៉ុន្តែ ប្រហិតចៀនក្រឡុក តៅហ៊ូចៀនក្រឡុក ផ្សិតចៀនក្រឡុកក៍ឆ្ងាញ់និងគួរឲ្យចង់ញុំាដែរ។ បើយើងទាំងអស់គ្នាពិបាកជ្រើសរើស អត់ដឹងថាគួរកុម្ម៉ង់មួយណាអាចកុម្ម៉ង់ទិញឈុតរួមគ្នាដែលមានគ្រប់មុខនៅក្នុងកញ្ចាប់តែមួយក៏បាន។
៥. Tasty
Tasty លក់ម្ហូបជាច្រើនដូចជាបាយមាន់ បាយសាច់ជ្រូក គុយទាវ មីឆា មីគោក និងមឺនុយឆ្ងាញ់ៗជាច្រើនមុខទៀត។ ហាងធ្វើប្រហិតនិងគាវផ្ទាល់ខ្លួន រសជាតិឆ្ងាញ់ ។ មិនត្រឹមតែប៉ុណ្ណោះ ហាងក៍មានសាច់ជ្រូកចៀនស្រួយៗ សាច់សាសៀវ និងទាខ្វៃផងដែរ។ ចង់ញ៉ាំ ចូលកុម្ម៉ង់តាម WingMall ទៅគេដឹកឲ្យដល់ផ្ទះតែម្តង។
ក្រៅពីហាងដែលបានរៀបរាប់ខាងលើនៅ WingMall ក៍មានភោជនីយដ្ឋាន ហាងបង្អែមនិងហាងកាហ្វេជាច្រើនដែលលោកអ្នកអាចជ្រើសរើសបាន ជឿជាក់ថាហាងដែលអ្នកចូលចិត្តក៍មាននៅ WingMall ផងដែរ។ ដូច្នេះបើអត់ទាន់មាន App Wing ទេអាចចូលទៅដោនឡូនបានតាម Link ខាងក្រោម ដើម្បីអាចកុម្ម៉ង់អាហារឆ្ងាញ់ និងរបស់ប្រើប្រាស់ជាច្រើនទៀតតាម WingMall ។
- ដោនឡូនកម្មវិធីទូរសព្ទ Wing ៖ http://onelink.to/wingmoney
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz