អស់បារម្ភក្នុងការទិញទំនិញ និងអាហារឆ្ងាញ់ៗ អនឡាញជាមួយ WingMall
កំឡុងពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលខ្លាំងអ៊ីចេះ កុំចេញពីផ្ទះអីណា បើមិនចាំបាច់។ ហើយបើថាចង់ទិញឥវ៉ាន់ ឬអាហារឆ្ងាញ់ៗអី កុំព្រួយ FoodBuzz សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ កម្មវិធីទិញទំនិញតាម App មួយដែលមានឈ្មោះថា WingMall ។ WingMall គឺជា App ទិញទំនិញមួយដែលធានាផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនយ៉ាងរហ័សជូនអតិថិជន។
WingMall បានសហការណ៍ជាមួយហាងនិងអាជីវករជាង ១០០០ កន្លែងដែលមានលក់ទំនិញជាច្រើនមុខដូចជាម្ហូបអាហារ ភេសជ្ជៈ និងរបស់ របរ ត្រូវការជាចាំបាច់ជាច្រើនទៀត។ សេវាដឹកជញ្ជូនដែល WingMall ផ្តល់ជូនត្រូវបានធានានូវសុវត្ថិភាពខ្ពស់ដោយសារតែអ្នកដឹកជញ្ជូនទាំងអស់ពី WingMall បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩រួចជាស្រេច ដើម្បីធានានូវសុវត្ថិភាពដល់អតិថិជនពីជំងឺកូវីដ១៩។
#របៀបការប្រើប្រាស់ App WingMall
- ជាដំបូងយើងមកបើកកម្មវិធី Wing ដែលអ្នកទាំងអស់គ្នាបាន Download តាមរយៈ App Store ឬ ក៏តាម Play Store ឬតាម Link មួយនេះ http://onelink.to/wingmoney ។
- រួចចុចកន្លែង WingMall នៅលើអេក្រង់ ដើម្បីឲ្យឃើញជម្រើសជាច្រើនសម្រាប់ជ្រើសរើស។
- រើសអ្វីដែលលោកអ្នកចង់បាន រួចហើយចុចកន្លែងដាក់ចូលកន្រ្តក។
- ចុចកន្លែងពិនិត្យ រួចចុចកន្លែងអាស័យដ្ឋាន ធ្វើការបំពេញព័ត៌មានអាស័យដ្ឋានរបស់យើង ដែលជាកន្លែងត្រូវឲ្យអ្នកដឹក ដឹកទំនិញជូន។
- ធ្វើការទូទាត់លុយជាសាច់ប្រាក់សុទ្ធ ឬទូទាត់តាម WingPay ក៍បាន។
- ជាចុងក្រោយចុចលើពាក្យ យល់ព្រម ជាការស្រេច។
ក្រៅពីមានភាពងាយស្រួលហើយ WingMall ក៏មានការបញ្ចុះតម្លៃពិសេសជាច្រើនរួមទាំងមានឱកាសសន្សំពិន្ទុពីការទិញដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនថែមទៀត។ អ៊ីចឹងកុំភ្លេច កុម្ម៉ង់ទំនិញជាច្រើនមុខ និងអាហារឆ្ងាញ់ៗតាម WingMall ណា៎៕
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz