នៅសៀមរាប គេល្បីហាងកាហ្វេស្អាតៗទាំង 5 នេះ មានធ្លាប់សាកទៅនៅ?
ឱស្សាហ៍ទៅលេងទឹកដីសៀមរាបមែនទេ? ម៉ោះ! ថ្ងៃនេះចាំក្រុម FoodBuzz យើងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាងកាហ្វេពេញនិយម ស្អាតៗទាំង 5 កន្លែងនៅទីក្រុងសៀមរាប បរិយាកាសក៏ស្អាត ហើយឮថារសជាតិកាហ្វេ និងអាហារក៏មិនណយដែរ!
- $ - $$
- $ - $$
ហាងកាហ្វេថ្មីស្រឡាង ទើបបើកបាន ២ ខែជាង នៅលើផ្លូវទៅអង្គរតែម្ដង! Pople Station មាន ២ ជាន់ ខាងក្នុងស្រឡះល្វឹងល្វើយម៉ាស៊ីនត្រជាក់ដាក់ត្រជាក់ម៉ាកប់ ក្រៅពីហ្នឹងនៅមានសួនច្បារខាងក្រោយសម្រាប់អ្នកចង់បានបរិយាកាសបែប Outdoor ឬអង្គុយធ្វើការដែលដោយអារម្មណ៍ស្ងាត់ៗ។ បើនិយាយពីរសជាតិកាហ្វេក៏ឆ្ងាញ់ មានច្រើនជម្រើស ហើយក្រៅពីកាហ្វេ ក៏មាននំ និងនំបុ័ងផងដែរ។ ស្រឡាញ់ទីនេះមួយត្រង់ថាគេចូលរួមថែរក្សាបរិស្ថានដោយ ប្រើទុយោធ្វើពីអង្ករ ហើយទុយោហ្នឹងអាចទំពារញាំបានទៀត។ អ្វីដែលកាន់តែពិសេសនោះគឺ Pople Station មានម៉ូតូអគ្គិសនី E-Scooters (Electric Motorbikes) សម្រាប់ឲ្យអតិថិជនជួលដើម្បីជិះកម្សាន្តដោយមិនបញ្ចេញឧស្ម័នកាបូនឌីអុកសុីតទាល់តែសោះ! ឡូយខ្លាំង ហើយត្រូវចិត្តសម្រាប់អ្នកដែលស្រឡាញ់បរិស្ថានម៉ាច់តែម្ដង!
- No#214, St Charles De Gaulle, Phum Mundul 3, Krong Siem Reap
- 010 709 111
- $ - $$
ចង់បានបរិយាកាសបែបការអានសៀវភៅដូចនៅក្នុង បណ្ណាល័យ ទាល់តែមក Footprints Cafe - Siem Reap។ នៅទីនេះគឺមានសៀវភៅជាច្រើនក្បាលទុកសម្រាប់ឲ្យអតិថិជនអានហ្រ្វីៗជាមួយនឹងកាហ្វេរសជាតិឆ្ងាញ់ ហើយសំខាន់ Latte Art ស្អាតទៀត! ម្ហូបនៅ Footprints Cafe - Siem Reap មានឱជារសប្លែក ហើយកុម្ម៉ង់បានរហូតក្នុងម៉ោងបម្រើសេវាកម្ម។ តម្លៃសម្រាប់កាហ្វេ ចាប់ផ្ដើមពី $2 ឡើងទៅគឺសមរម្យ តែម្ហូបរាងថ្លៃបន្តិចតែរសជាតិបែប Fusion បែបកាត់អឺរ៉ុប ឆ្ងាញ់កប់។
- Street 26, Wat Bo Village, Krong Siem Reap
- 092800308
- $ - $$
- $ - $$
ហាងកាហ្វេនេះ ពេញនិយមខ្លាំងដោយសារមានកន្លែងអង្គុយ Outdoor ដែលប្លែកស្អាត ហើយបរិយាសល្អខ្លាំង។ ម៉ាហាងហ្នឹងថតរូបពីប្លង់ណាក៏ស្អាត យកដាក់ IG ឬ Facebook ដឹងតែកប់។ The Bear Cafe & Pub ក៏មានកន្លែងអង្គុយខាងក្នុងមានម៉ាស៊ីនត្រជាក់ដែរ ហើយកាហ្វេក៏ឆ្ងាញ់មិនណយអមជាមួយម្ហូបជាច្រើនជម្រើស។ ល្ងាចឡើងទីនេះមានលក់ស្រាបៀរ និងម្ហូបក្លែម រហូតដល់ម៉ោង ១១យប់ឯណោះ។ មកដល់សៀមរាបកុំភ្លេចសាកផង!
- St Charles De Gaulle, Krong Siem Reap
- 093 238 787
- $ - $$
- $ - $$
The 1961 ជាហាងកាហ្វេមានការតុបតែងសាមញ្ញពណ៌ស ទាន់សម័យហើយភ្លឺស្អាត! ហាងកាហ្វេនេះមានទីតាំងនៅតាមបណ្ដោយស្ទឹងសៀមរាប ដូច្នេះបើយើងអង្គុយនៅខាងក្រៅគឺដឹងតែទទួលបានអារម្មណ៍ត្រជាក់ៗ ស្រស់ស្រាយតែម្ដង។ រសជាតិកាហ្វេឆ្ងាញ់ដោយបែប Arabica សុទ្ធ ហើយកាហ្វេដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ Sugarcano ដែលជាភេសជ្ជៈមួយកែវធ្វើឡើងពីកាហ្វេជាមួយទឹកអំពៅ។ នៅ The 1961 ក៏មានជាអាហារព្រឹក ថ្ងៃត្រង់ ដល់ល្ងាចផងដែរជាមួយតម្លៃចាប់ពី $2 ឡើងទៅ។ កន្លែងនេះស័ក្ដសមបំផុតសម្រាប់អ្នកចូលចិត្តថតរូបស្អាតៗតែម្ដង!
- Upper West River Side, Siem Reap
- 095 589 155
- $ - $$
- $ - $$
RedBuff Coffee House ជាហាងកាហ្វេមួយកន្លែងដែលទទួលការនិយមច្រើនគួរសម ជាមួយបរិយាកាសល្អតុបតែងបែប Vintage ។ រសជាតិកាហ្វេក្រអូបឈ្ងុយ បូកនឹងនំ និងនំប័ុងរសជាតិបែបបារាំងដែលធ្វើដោយម្ចាស់ហាងផ្ទាល់! លួចប្រាប់តិចចុះ ម្ចាស់ហាងធ្លាប់រៀន Bakery នៅបារាំង ដូច្នេះរសជាតិនំគឺឆ្ងាញ់ ថាអត់ឆ្ងាញ់ដូចមិនសម! បុគ្គលិកសេវាកម្មល្អ ហើយតម្លៃនៅទីនេះក៏សមរម្យដែរ។ សម្រាប់អ្នកដែលនៅខាងលិចនៃក្រុងសៀមរាប ប្រាកដជាស្គាល់ហាងនេះមិនខាន!
- Street 06, Krous Village, Sangkat Svay Dok, 17252
- 081595951