Soul Coffee House
- Russian Federation Blvd, in front of IFL, Phnom Penh.
- 012752477
ថ្វីត្បិតតែ Soul Coffee House ជាហាងកាហ្វេទើបនឹងបើកថ្មីក្នុងឆ្នាំ 2022 នេះមែន ប៉ុន្តែពិតជាមិនអាចបដិសេធបានទេ ថាជាហាងនេះកំពុងទទួលបានការពេញនិយមក្នុងតំបន់ IFL ដោយសារភេសជ្ជៈរបស់ហាងនេះមានភាពច្នៃប្រឌិត នំបង្អែមពណ៌ចំរុះស្អាតៗ ជាមួយនឹងការតុបតែងហាងបែប Minimalist មើលទៅស្អាត និងត្រជាក់ភ្នែកថែមទៀត។
អ្នកទាំងអស់គ្នាក៏អាចចូលទៅកាន់ Link នេះ ដើម្បីអានអត្ថបទពួកយើងធ្លាប់ Review ថ្មីៗនេះ។
ថ្ងៃនេះដែរ ដូចប្រាប់ក្នុងចំណងជើងចឹង Soul Coffee House មានមឺនុយថ្មីៗថែមទៀត ចឹងអ្នកចូលចិត្តញ៉ាំ ដូចពួកយើងខកខានម៉េចបាន? ពួកយើងបានទៅកៅឆាយមុនគេតែម្តងជាមួយសេ៊រីការ៉េមថ្មី ដែលមានរហូតដល់ទៅ 4 មុខ ឃើញហើយទំនងញ៉ាំណាស់។
ដូចឈ្មោះចឹង វាជាប្រភេទនំ ដែលមានការ៉េមនៅពីលើ កុម៉្មង់តែមួយចានបានញ៉ាំដល់ទៅ 2 មុខ ញាក់បស់គេហ្ហា៎! ចំពោះការ៉េមខាងលើវិញ មានតែមួយរសជាតិទេ គឺរសជាតិវ៉ាន់នីឡា ដែលជារសជាតិពេញនិយមសម្រាប់មនុស្សគ្រប់វ័យតែម្ដង។ តែសុំបញ្ជាក់ ប្រភេទនំជាមួយការ៉េមនេះ គឺខុសៗគ្នាទៅតាមឈ្មោះនំនីមួយៗណា៎!
ខាងហាងបានចាប់គូនំ Croffle ហើយប្តូរពីការញ៉ាំជាមួយគ្រីមមកការ៉េមវិញ។ នំនេះជាប្រភេទ Waffle មានក្លិនឈ្ងុយប័រ តែសាច់នំមានលក្ខណៈស្រួយៗ ជាស្រទាប់ៗដូចនំ Croissant ចឹង។ ប្រភេទបែបនេះមានដល់ទៅ 3 មុខ ឯណោះ!
ចាប់ផ្ដើមដំបូងជាមួយ Honey Ice Cream Croffle ព្រោះលក្ខណៈពិសេសរបស់វាគឹ គេបានស្រោចទឹកឃ្មុំតិចៗពីលើ ចឹងកំរិតផ្អែមគឺលមៗល្មម ហើយភាពស្រួយរបស់សាច់នំ និងគ្រាប់អាល់ម៉ុន ញ៉ាំត្រូវគ្នាជាមួយទឹកឃ្មុំនិងការ៉េមណាស់។
ចំណែកឯ Oreo Ice Cream Croffle ដែលស្រដៀងទី 1 ដែរ ប៉ុន្តែមានជាប្រភេទទឹកសូកូឡា និងកំទេចនំអូរីអូមកស្រោចពីលើវិញ។
ចុងក្រោយនេះគឺ Strawberry Ice Cream Croffle ដែលមានរសជាតិជូរអែមចេញពីទឹកជ្រលក់ស្រ្តបឺរី និងផ្លែស្រ្តបឺរីស្រស់ៗ (មួយនេះ អ្នកសរសេរស្រឡាញ់ពេញបេះដូង!)។
ចំណែកចុងក្រោយវិញ រាងប្លែកជាងគេបន្តិច ព្រោះវាជាប្រភេទនំ Brownie ម្តង ហើយសាច់នំមានលក្ខណៈហាប់ណែន រសជាតិផ្អែម សូកូឡាពេញៗម៉ង់ ញ៉ាំជាមួយការ៉េមតែឯង ក៏ផ្អែមមិនចាញ់អ្នកមានគូដែរ (និយាយលេងទេ XD)
ចូលមកដល់ភេសជ្ជៈវិញម្តង Soul Coffee House បានចេញជាប្រភេទ Latte មានដូចជា Soul Advocado Latte ដែលឃើញដំបូងស្មានតែកាហ្វេម៉ាត់ឆា តែតាមពិតជាប្រភេទកាហ្វេរសជាតិស្រាលល្មមនៅខាងលើ ញ៉ាំចូលគ្នាជាមួយគ្រីមទឹកដោះគោ និងទឹកប័រនៅខាងក្រោម។ រសជាតិវិញផ្អែមតិចៗ ឈ្ងុយក្លិនកាហ្វេ និងប័រ ហើយទឹកប័រនេះវិញ ធ្វើឡើងស្រស់ៗដោយខាងហាងទៀតផងទើបពួកយើងទទួលរសជាតិដិតច្បាស់មែនទែន។
ភេសជ្ជៈមួយទៀតវិញ គឺ Hojicha Strawberry Latte ដែលប្លែកថ្មីសម្រាប់ពួកយើងដូចគ្នា ព្រោះតែបៃតងរបស់ជប៉ុនមានក្លិនឈ្ងុយៗ បញ្ចូលគ្នាជាមួយទឹកស្រ្តបឺរីធ្វើឡើងស្រស់ៗទៀត គឺវាឆ្ងាញ់ម្យ៉ាងសម្រាប់អ្នកចូលចិត្តបែបជូរអែម ឡមៗអីចឹង។
ខាង Soul Coffee House ពិតជាប៉ិនប្រសព្វក្នុងការនាំមឺនុយថ្មីៗមកមែន អ៊ីចឹងទំនេរៗកុំភ្លេចទៅសាកទាំងអស់គ្នាណា៎!
Contact: 093893899
Time: 7am-8pm
Location In front of IFL, 120A Russian Federation Blvd (110), Phnom Penh
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.