Soul Coffee House
- Russian Federation Blvd, in front of IFL, Phnom Penh.
- 012752477
Soul Coffee House មានទីតាំងនៅចំពីមុខ IFL តែម្តង។ ហាងកាហ្វេមួយនេះបើបានទៅដល់គឺអាចនឹងជាប់ចិត្តពីព្រោះ Soul Coffee House មានភេសជ្ជៈប្លែកៗជាច្រើនមុខ។
Soul Coffee House មានការដេគ័រហាងយ៉ាងស្រស់ស្អាតដែលត្រូវម៉ាច់គ្រប់ Vibe តែម្តងជាមួយនឹងជញ្ជាំងពណ៍សជាមួយរុក្ខជាតិមួយចំនួន ធ្វើឲ្យត្រជាក់ស្រឡះភ្នែកតែម្ដង។ នៅទីនេះមិនត្រឹមមានភេសជ្ជៈឆ្ងាញ់ៗតែប៉ុណ្ណោះទេ ថែមទាំងមាននំខេកជាច្រើនប្រភេទទៀតផង។
ភេសជ្ជៈពិសេសប្រចាំហាងមានច្រើនមុខតែសម្រាប់ 6 នេះគឺពេញនិយមប្រចាំហាងតែម្ដង។ ប្រភេទឡាតេមានដូចជា៖ Strawberry Latte មានរសជាតិផ្អែមតិចលាយឡំជាមួយរសជាតិស្រ្តប៊ឺរីជូរអែម, Soul Coffee Latte អ្នកណាចូលចិត្តញ៉ាំកាហ្វេដឹងតែត្រូវម៉ាច់តែម្តង តែកាហ្វេមិនសូវជាខ្លាំងប៉ុន្មានទេចឹង ស្រួលញ៉ាំហ្មង។ Black sesame latte រសជាតិប្លែកបែបគ្រីមមីចេញពីល្ងខ្មៅ។
ភេសជ្ជៈបែបតែទាំង 3 ប្រភេទដូចជា៖ Hibiscus lemon tea រសជាតិជូរតែម្តង ញ៉ាំហើយស្រឡះបំពង់ករចំណែកឯ Peach Ice tea រសជាតិជូរអែម ត្រជាក់ក្លិនបែបផ្លែប៉ែស។ Matcha Purple Potato រសជាតិតែម៉ាតឆាឈ្ងុយ ថែមជាមួយរសជាតិដំឡូងពីលើធ្វើឲ្យវាកាន់តែគ្រីមមីនិងមានរសជាតិកាន់តែឌិត។ បើនិយាយពីការតុបតែងភេជ្ជៈវិញ ស្រស់ស្អាតសម្រាប់ថតបង្អួតមិត្តភក្ដិតែម្ដង។
នំខេកទាំង 5 មុខប្រចាំហាងដូចជា៖ Strawberry fruit sandwich និង Mix fruit sandwich ដែលមានរូបរាងដូចសាំងវិចតែជាមួយផ្លែឈើស្រស់ៗ និងគ្រីមផ្អែមឈ្ងុយ។ Oreo croffle និង Strawberry croffle ជាប្រភេទនំពុម្ភដែលមានគ្រីមនៅពីលើជាមួយផ្លែស្រ្តប៊ឺរី និង នំអូរីអូ។ strawberry cake មានផ្លែស្ត្រប៊ឺរីច្រើនដុំ ពិសេសសម្រាប់អ្នកចូលចិត្តផ្អែមខ្លាំង។ ចឹងបើចង់ញ៉ាំភេសជ្ជៈឆ្ងាញ់ជាមួយនំខេកផ្អែមមុតកុំភ្លេច Soul Coffee House។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.