Raffle Hotel Le Royal
- Street 92, Khan Daun Penh
- 023 981 888
អ្នកទាំងអស់គ្នាចាំអត្ថបទអំពី “ដំណេីរនៃការស្វែងយល់ពីវិជ្ជាធ្វេីម្ហូប (Culinary Tour)” ដែល FoodBuzz ទើបតែផ្សាយមួយខែមុននេះអត់? កាលនោះ ក្រុមការងារ FoodBuzz បានចូលរួមកម្មវិធីដែលសណ្ឋាគារ Raffles Hotel Le Royal បានរៀបចំនៅក្នុងភោជនីយដ្ឋាន Le Phnom 1929 ។ តែលើកនេះ ពួកយេីងបានមកកាន់ភោជនីយដ្ឋាន Restaurant Le Royal ដែលទេីបតែបេីកដំណេីរការឡេីងវិញ។
កម្មវិធីដ៏ពិសេសមួយនេះគឺធ្វេីឡេីងដេីម្បីណែនាំអំពីឈុត “Modern Khmer Cuisine” ដែលជាការធ្វេីទំនេីបកម្មទៅលេីមុខម្ហូបបែបខ្មែរដេីម្បីចេញអ្វីថ្មី តែនូវរក្សារសជាតិដេីម។ មុខម្ហូបគឺបានរៀបចំដោយប្រតិបត្តិមេចុងភៅ លោក Martin Becquart និងជំនួយការចុងភៅ លោក Sing Dararith ដែលម្តាយគាត់បានធ្វេីជាចុងភៅនៅសណ្ឋាគារ Raffles តាំងពីអូតែលបេីកដំបូងនៅកម្ពុជាម្ល៉េះ!
អ្វីដែលធ្វេីឲ្យពួកយេីងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយមុខម្ហូបនេះគឺគេបានធ្វេីចេញពីម្ហូបខ្មែរដែលអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ញុំាពីមុនមកហេីយ។ បេីចង់ដឹងថាម្ហូបដែលអ្នកចូលចិត្តមាននៅក្នុងនឹងឬអត់ មកអានបន្តទាំងអស់គ្នា!
ចុងភៅជំនាញផ្នែកដុតនំ លោក Mey Sopheak បានណែនាំអំពីនំបុ័ងពិសេសៗដែលគាត់បានរៀបចំសម្រាប់កម្មវិធីជាមុនសិន។ នំបុ័ងខ្មែរនិងនំបុ័ងបាក់យ៉ុងគឺត្រូវបានបំផុសគំនិតពីនំបុ័ងដែលប្រជាជនខ្មែរយេីងនិយមញុំា ប៉ុន្តែគាត់ក៏បានណែនាំពីនំបុ័ងថ្មី 2 គឺនំបុ័ងជាមួយម្រេចកំពតដែលមានពណ៌បៃតងដូចស្លឹកតយ និង នំបុ័ងឆៃថាវក្រហមពណ៌ផ្កាឈូកស្រស់។
ជាដំបូង យេីងបានសាកជាមួយមុខម្ហូបទីមួយគឺ Marinated Beef Carpaccio ដែលគេប្រេីសាច់គោអូស្ត្រាលី ជាមួយនឹងគ្រឿងផ្សំផ្សេងៗដែលស្រដៀងនឹងគ្រឿងផ្សំភ្លាសាច់គោយេីង ដូចជា ក្រូចឆ្មារ ម្ទេសក្រហម និងខ្ទឹម ជាមួយបន្លែចំរុះផ្តល់ពណ៌ស្រស់ៗពីលេីចានតែម្តង។
មុខម្ហូបទី 2 ឈ្មោះថា Kendal Province Pumpkin Soup អាចថាបានជាម្ហូបដ៏ពិសេសមួយ ព្រោះមុខម្ហូបនេះត្រូវបានគេយកលំនាំតាមសម្លរល្ពៅខ្មែរយើង។ ដំបូងខាងហាងបានលេីកសាច់ថ្លេីមក្ងាន Foie Gras និងផាស្តា Ravioli មកមុនសិន បន្ទាប់មក លោក Martin ដើរចាក់សម្លល្ពៅចូលចានភ្ញៀវនៅទីនោះម្តងម្នាក់ៗដោយផ្ទាល់ដៃតែម្តង! រសជាតិផ្អែមឈ្ងុយពីខ្ទិះដូងធ្វេីឲ្យសម្លល្ពៅត្រូវម៉ាច់ជាមួយជាតិប្រៃពីសាច់ថ្លេីមក្ងានដែលផ្តល់នូវឱជារសដ៏ប្លែកម៉្យាង។
US Scallops, Amok Reduction ជាមុខម្ហូបទី 3 ដែលមានអាម៉ុកធ្វេីជាមួយត្រីទន្លេអមជាមួយគ្រុំសមុទ្រទន់ស្វិត ញុំាជាមួយបាយម្លិះក្រអូប។សម្រាប់មុខម្ហូបទី 4 គឺ Seared Duck Breast ជាសាច់ទាដុតដែលមានរសជាតិប្រៃល្មម បូកជាមួយក្លិនឈ្ងុយពីខ្ទឹម។ ចង់ឲ្យរសជាតិកាន់តែដិត យេីងអាចញ៉ាំបណ្តើរ ក្រេបជាមួយស្រាក្រហមបណ្តើរអីចឹងហ៎ា!
ពេលចូលមកដល់បង្អែម ពួកយើងបានសាកជាមួយនឹង Flambeed Banana ដែលគេបានច្នៃចេញពីចេកដុតបាយដំណេីប ប៉ុន្តែគេជំនួសបាយដំណេីបជាមួយនឹងនំខេក និង នំ mousse រសជាតិខារ៉ាមែល។ បង្អែមនេះគឺមានស្រទាប់ច្រេីន ដែលយេីងគួរតែដួសមកបានទាំងអស់ម៉ង ដេីម្បីមួយម៉ាត់បានរសជាតិលាយចូលគ្នាឲ្យកាន់តែអ៊ែម!
ភោជនីយដ្ឋាន Restaurant Le Royal បេីកសម្រាប់តែអាហារពេលល្ងាចទេ ហេីយមានឈុតអាហារដល់ទៅ 3 ឈុតដូចជា ឈុត Royal Khmer Cuisine ដែលប្រេីរូបមន្តពីព្រះបរមជាវាំង ឈុត Modern Khmer Cuisine និង ឈុតម្ហូបអាហារបួសទៀតផង! ចង់សាកម្ហូបប្រណីតយកលំនាំបែបខ្មែរស្នាដៃរបស់ចុងភៅលំដាប់? កក់កន្លែងនៅសណ្ឋាគារ Raffles បាន!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.