ទទួលបទពិសោធន៍អាហារតាមតំបន់ក្នុងប្រទេសបារាំងបែបក្លាសិកថ្មីនៅ Raffles Hotel Le Royal

កាលពីថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2022 សណ្ឋាគារ Raffles Hotel Le Royal បានរៀបចំកម្មវិធីដ៏ពិសេសមួយគឺ “ដំណើរនៃការស្វែងយល់ពីវិជ្ជាធ្វើម្ហូប (Culinary Tour)” ដែលធ្វើឡើងនៅក្នុងភោជនីយដ្ឋាន Le Phnom 1929។ កម្មវិធីនេះធ្វើឡើង ដើម្បីណែនាំអ្នកបរិភោគឲ្យស្វែងយល់ពីមុខម្ហូបបារាំងតាមតំបន់កាន់តែសុីជម្រៅ ដែលមាននាយកប្រតិបត្តិមេចុងភៅ លោក Martin Becquart ជាអ្នកណែនាំផងដែរ​។ 

ថ្ងៃនោះផងដែរ ក្រុមការងារ FoodBuzz ក៏បានចូលរួម ក្រែបយករសជាតិអាហារ និងភេសជ្ជៈ ថែមទាំងទទួលយកចំណេះដឹងថ្មីៗពីម្ហូបបារាំងផងដែរ។

ពួកយើងបានសាករហូតដល់ទៅ 6 មុខ តាំងពីអាហារផ្ដើម (appetizer) រហូតដល់បង្អែមតែម្ដង។ ហើយមុខម្ហូបទាំងអស់មានដើមកំណើតចេញពីតំបន់ 2 ក្នុងប្រទេសបារាំងគឺ Briitany និង Normandy។ ចង់ដឹងថាអាហារទាំងនោះយ៉ាងម៉េចខ្លះ តស់! មកអានតទាំងអស់គ្នា! 

មុខម្ហូបដំបូង ដែលជាអាហារផ្ដើមគឺ Cauchoise Salad ដែលជាប្រភេទ appetizer មានបន្លែចំរុះមុខហើយសុទ្ធតែស្រស់ៗទាំងអស់ តែផ្ដោតសំខាន់ទៅលើដំឡូងបារាំង និងបន្លែ Celery។​ មួយមុខទៀតដែលមកព្រមគ្នានោះគឺ French “Fines de Claire” oyster, traditional condiments ដែលជាប្រភេទអយស្ទ័រស្រស់ៗជាមួយទឹកជ្រលក់រសជាតិដើមពីតំបន់ Brittany តែម្ដង។ 

 

ហើយមុខម្ហូបទី 3 វិញហៅថា Deep-fried Camembert Cheese ដែលរាងប្លែកជាងគេសម្រាប់ពួកយើង ព្រោះវាជាដុំឈីស Camembert ដែលត្រូវបានគេបំពងឡើងស្រួយ ចេញពណ៍មាស ហើយរសជាតិវិញគឺរាងប្រៃលមៗត្រូវម៉ាច់ជាមួយនឹងបន្លែបៃតងចំរុះគ្នាឡើងស្រស់ៗ។ អ្នកចួលចិត្តឈីស មួយដុំនេះដឹងតែត្រូវចិត្តតែម្ដង ហើយបានស្រាទំពាំងបាយជូរមកអមជាមួយទៀត ដឹងតែជាតិតែម្ដង។

មុខម្ហូបបន្ទាប់ គឺជាម្ហូបចំណាស់មួយរបស់តំបន់ Normandy ឈ្មោះថា 

 

Andouille de Vire & Pont l'evêque cheese turnover with apple and onion ជាប្រភេទនំដែលមានស្នូលខាងក្នុង និងសំបកស្រួយខាងក្រៅ។ ឈ្មោះរាងវែងបន្ដិច ដោយសារតែមុខម្ហូបនេះយកគ្រឿងមកផ្សំជាមួយច្រើនដូចជា Andouille de Vire ដែលជាសាច់ក្រកត្រូវបានគេធ្វើឡើងតាមរូបមន្តចាស់បុរាណ និងចំណាយពេលរាប់ខែ ទើបអាចយកមកចម្អិនបាន។​​ គាត់បានយកឈីស Pont l’Évêque ផ្លែប៉ោម និង ខ្ទឹមបារាំងមកច្របល់កិនចូលគ្នាជាមួយ សាច់ក្រក Andouille de Vire និង ទឹកជ្រលក់ពិសេសរបស់គាត់ដើម្បីធ្វើជាស្នូល។ 

Codfish “Dieppoise” style, white wine sauce, mussels and shrimps, “Pilaf” rice គឺជាមុខម្ហូបទី 5។ គាត់បានចម្អិនសាច់ត្រីតាមបែប Dieppoise ដែលមានគ្រឿងផ្សំដូចជាទឹកជ្រលក់ស្រាស លៀសសមុទ្រ និងបង្គាផងដែរ។ ចំំណែកបាយវិញ មានរបៀបចម្អិនខុសពីបាយយើងធម្មតា ធ្វើឲ្យមានលក្ខណៈខុសប្លែកតែម្ដង។ ដោយសារតែសាច់ទាំងអស់នៅក្នុង Le Phnom 1929 សុទ្ធតែថ្មីៗនិងស្រស់ៗ សាច់ត្រី Codfish មានរសជាតិផ្អែមឆ្ងាញ់ចេញពីសាច់ត្រីតែម្ដង។ 

ញ៉ាំអស់ 5 មុខហើយ និយាយពីឆ្អែត តែថែមបង្អែមមួយមុខទៀតក៏មិនអីដែរ! បង្អែមវិញមានឈ្មោះថា Breton Desserts “Bagad” ដែលមកច្រើនមុខក្នុងពេលតែមួយឲ្យសាកតែម្តង មានដូចជា Teurgoule, Normand tart, Kouign-Amann, Far Breton និង Pear douillon ជាដើម។ សុទ្ធតែជាបង្អែមបែបក្លាសិករបស់ Normandy និង Brittany តែម្ដង ហើយអ្វីកាន់តែពិសេសទៀតនោះ គឺលោក Martin Becquart​ បានបន្ថយជាតិផ្អែមគ្រប់មុខ ដោយសារគាត់តែងតែគិតពីសុខភាពរបស់អ្នកញ៉ាំ។ 

ចង់បញ្ជាក់ថា បើសិនជាចង់ញ៉ាំអាហារទាំងនេះ អាចទៅ Le Phnom 1929 ឥឡូវនេះបានណា៎! ដោយសារតែអាហារនឹងត្រូវផ្លាស់ប្ដូរជារៀងរាល់សប្ដាហ៍ និងផ្លាស់ប្ដូរជារៀងរាល់ខែទៅតាមតំបន់របស់ប្រទេសបារាំង។ 

ចំណែកឯតម្លៃវិញ សមរម្យមែនទែនសម្រាប់ភោជនីយដ្ឋានក្នុងសណ្ឋាគារផ្កាយប្រាំ។ នៅ Le Phnom 1929 មានបម្រើអាហារជា Course ដែលមានចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃ សុក្រ ប៉ុណ្ណោះ៖ 

2-course set menu៖ USD 20 nets
3-course set menu៖ USD 25 nets 
តែលោកអ្នកក៏អាចហៅជាមួយចានៗបានផងដែរ​ ដែលក្នុងមួយចានមានតម្លៃ USD 9 nets

ចុះបើចុងសប្ដាហ៍មានអីពិសេសអត់ចុះ? មាន! គឺ Themed Sunday Brunch ដែលជាប្រភេទ All-you-can-eat និងមានតម្លៃ USD 65 nets ក្នុងម្នាក់។ បើជ្រុលជាបានទៅ កុំភ្លេចជាមួយស្រាល្អៗនៅទីនោះផង ព្រោះថាស្រាគុណភាពល្អ ត្រូវគ្នាជាមួយអាហារបារាំងបែបក្លាសិកនេះមែនទែន។ 

Raffle Hotel Le Royal

ព័ត៌មានគួរតែអានបន្ទាប់