ឌេតណូត ស្ទររី - Date Note - Stories
- ផ្ទះលេខ ៣២ ផ្លូវលេខ ៤៧៨ ទួលទំពូង
- 093 202 403
Date Note - Stories ជាហាងកាហ្វេបើកថ្មីមួយមានទីតាំងនៅម្ដុំទួលទំពូង ហើយថ្វីត្បិតតែទំហំហាងតូចមែន តែការដេគ័រស្រស់ស្អាត លក្ខណៈបែបតៀមកាហ្វេជប៉ុនអ៊ីចឹង។
ឥឡូវនេះ Date Note - Stories បានបើកសារជាថ្មីជាមួយនឹងការតុបតែងរៀបចំបន្ថែមថ្មីទៀត ដែលមើលទៅកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ រូបរាងថ្មី រឹតតែស័ក្ដិសមសម្រាប់អ្នកចូលចិត្តថតរូបជាមួយនឹងពន្លឺធម្មជាតិ និងអ្នកដែលចង់រកហាងកាហ្វេសម្រាប់អង្គុយជជែកលេងជាមួយមិត្តភក្តិ ក្រេបភេសជ្ជៈឆ្ងាញ់ៗ។
Date Note - Stories មានបម្រើជូនភេសជ្ជៈជាច្រើនប្រភេទ មានទាំងបែបជូរអែម ទាំងបែបកាហ្វេ ទាំងបែបគ្រីម តម្រូវតាមចំណូលចិត្ត។ ឥឡូវនេះ Date Note - Stories ក៏មានជាលក្ខណៈ Seasonal Drinks ដែលជាភេសជ្ជៈតម្រូវចំណង់ចំណូលចិត្តតាមរដូវកាល។
សម្រាប់ព័ត៌មានបន្ថែម អានអត្ថបទ៖ https://foodbuzz.site/food-review/date-note-stoies-kh
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.