ឌេតណូត ស្ទររី - Date Note - Stories
- ផ្ទះលេខ ៣២ ផ្លូវលេខ ៤៧៨ ទួលទំពូង
- 093 202 403
Date Note - Stories ជាហាងកាហ្វេដែលទើបតែបើកថ្មីមួយ មានទីតាំងនៅម្ដុំទួលទំពូងដែលមានបរិយាកាស និងការតុបតែងតាមបែបតៀមជប៉ុន។ ដោយសារតែម្ចាស់ហាងជាហ្វេនផ្គាប់មុខរបស់រឿង Death Note គាត់ក៏មានគំនិតចង់ដាក់ឈ្មោះហាងថា Date Note - Stories ដែលប្ដូរពីពាក្យ “Death” ទៅជា “Date” វិញដែលប្រៀបបានដូចការផ្លាស់ប្ដូរពីអារម្មណ៏អាក្រក់ទៅជាល្អវិញនៅពេលបានទៅដល់ហាងកាហ្វេ Date Note - Stories។
Date Note - Stories មានបម្រើជូនភេសជ្ជៈជាច្រើនមុខ ច្រើនបែបដែលរៀបចំ និងបង្កើតដោយម្ចាស់ហាងយ៉ាងល្អិតល្អន់។ ភេសជ្ជៈនៅទីនេះមានច្រើនបែប មានទាំងបែបកាហ្វេ ទាំងបែបឈ្ងុយទឹកដោះគោ ទាំងបែបជូរអែមៗ សម្របតាមបានគ្រប់ចំណូលចិត្ត។ Date Note - Stories ប្រើប្រាស់ការឆុងកាហ្វេរបៀប Pour-over Method ដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេខ្មៅ ព្រោះវាមានរសជាតិកាហ្វេដិតជាង ទទួលបានក្លិនកាហ្វេច្រើនជាឆុងរបៀបផ្សេងៗ។
ក្រុម FoodBuzz យើងចូលចិត្តញ៉ាំ Pineapple Oolong Machhiato ជាងគេព្រោះមិនសូវចេះខាងកាហ្វេ ហើយភេសជ្ជៈមួយកែវនេះមានរសជាតិឆ្ងាញ់ ឈ្ងុយក្លិនតែអ៊ូឡុងប្រហើរៗ មានសាច់ម្នាស់ពីក្រោមច្រិបៗ ហើយមានគ្រីមដាក់ពីលើ បន្ថែមរសជាតិគ្រីមៗ។ មួយកែវនេះឆ្ងាញ់ ស្រាលស្រទន់ ត្រជាក់ដល់បេះដូង មិនខកបំណងឡើយ!
Date Note - Stories ក៏កំពុងតែរៀបចំមីនុយម្ហូបរបស់គេដែរហើយនឹងចេញមកឆាប់ៗ ដូច្នេះហើយរងចាំអត្ថបទ Review ពី FoodBuzz បន្តទៀតណា!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.