CHICHA San Chen Cambodia 吃茶三千
- Available at all branches
- 015 332 509
បើនិយាយពីតែគុជតៃវ៉ាន់ ជម្រើសតែល្អៗ និងមានច្រើនប្រភេទគឺដឹងតែរក CHICHA San Chen មិនខាន។ CHICHA San Chan មានចំណុចពិសេសៗជាច្រើនដែលក្រុមការងារ FoodBuzz បានរៀបរាប់កាលពីអត្ថបទមុន ដែលធ្វើឲ្យហាងតែគុជបើកតាំងពីឆ្នាំ 1998 លើដីកោះតៃវ៉ាន់ ពង្រីកខ្លួនជាង 200 សាខានៅតាមបណ្ដាប្រទេសនានា៖ (អត្ថបទចាស់ https://foodbuzz.site/food-review/chicha-sanchen-cambodia)។ ចំណែកឯថ្មីៗនេះ CHICHA San Chen បានបញ្ចេញនូវម៉ឺនុយភេសជ្ជៈថ្មី ដែលជាសេរីភេសជ្ជៈផ្លែប៉េស!
ចាប់ផ្តើមជាមួយ Peach Series ជាការរួមបញ្ចូលគ្នារវាងប្រភេទតែឆុងស្រស់ និងផ្លែប៉ែសដើម្បីផ្តល់អារម្មណ៍ស្រស់ស្រាយ ស្រឡះមាត់ស្រឡះកដល់អ្នកញាំ។ មិត្តៗមានជម្រើសតែ 2 ដោយមានមួយជាប្រភេទ Iced Peach Oolong Tea មានរសជាតិដិតតែ និងឈ្ងុយក្លិនផ្លែប៉ែសតិចៗនៅខាងចុង ហើយសម្រាប់អ្នកដែលចូលចិត្តរសជាតិបែបស្រាលៗ អាចសាកជាមួយ Iced Peach Green Tea បាន។
មិនឲ្យខកចិត្តជាមួយហ្វេន Mousse ដែលជាប្រភេទគ្រីមដ៏ល្បីប្រចាំហាង លោកអ្នកក៏អាចសាកតែនេះជាមួយគ្នាក្នុងភេសជ្ជៈ Peach Green Tea with Mousse និង Peach Oolong Tea with Mousse ដែលមានគ្រីមខាងលើរសជាតិឡែមៗ ប្រៃតិចៗ ពេលញាំចូលគ្នានឹងទទួលបានរសជាតិឆ្ងាញ់ប្លែក!
ហើយសម្រាប់អ្នកចង់ញាំកាហ្វេដាក់គុជអី ពេលនេះអស់បារម្ភទៀតហើយជាមួយភេសជ្ជៈថ្មីស្រឡាងរបស់ CHICHA ដូចជា Black Tea Cream Coffee ដែលមានក្លិនឈ្ងុយកាហ្វេ តែក្រហម និងដិតរសជាតិគ្រីមទឹកដោះគោ ព្រមទាំង Cassia Caffè Latte ដែលមានរសជាតិស្រទន់ដោយសារប្រើទឹកដោះគោស្រស់ជំនួសល្បាយគ្រីមវិញ។
ស្តាប់ទៅទំនងណាស់មែនអត់? ហើយបើចង់ដឹងថា Mousse នៅ CHICHA ជាមួយតែផ្លែប៉ែសរសជាតិឆ្ងាញ់ប៉ុណ្ណា ហើយចង់សាកគុជជាមួយកាហ្វេដែលញាំទៅចូលជាតិគ្នាយ៉ាងប្លែក កុំភ្លេច CHICHA San Chen ណា!
CHICHA San Chen មាន៤សាខា៖
សាខា Chip Mong Bak Touk Center
លេខទូរស័ព្ទ៖ 015 332 509
ផែនទី៖ https://goo.gl/maps/hduvzgzM9x3XshQ69
សាខា Exchange Square
លេខទូរស័ព្ទ៖ 015 454 708
ផែនទី៖ https://goo.gl/maps/BtVowjBCTV2FEhbx5
សាខា Beoung Keng Kang 1
លេខទូរស័ព្ទ៖ 093 518 747
ផែនទី៖ https://goo.gl/maps/7qHayP7uxqvv792h6
សាខា Sen Sok
លេខទូរស័ព្ទ៖ 010 798 887
ផែនទី៖ https://goo.gl/maps/Pf3iPjhZvu3nHZ498
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.