CHICHA Sanchen ហាងតែគុជមានវិញ្ញាប័ណ្ណប័ត្រអន្តរជាតិទទួលស្គាល់គុណភាព និងរសជាតិមកដល់កម្ពុជាហើយ

CHICHA Sanchen ចាប់កំណើតដំបូងនៅក្នុងឆ្នាំ 1998 នៅឯទឹកដីកោះប្រទេសតៃវ៉ាន់ បង្កើតបានជាយីហោហាងតែដ៏មានកេរ្ត៏ឈ្មោះល្បីល្បាញមួយ ជាមួយនឹងការពង្រីកខ្លួនបានជាង 200 សាខានៅ 8 ប្រទេសរួមមានតៃវ៉ាន់ ហុងកុង​ ចិន ម៉ាឡេស៊ី សឹង្ហបុរី សហរដ្ឋអាមេរិកនិងចុងក្រោយគេនេះគឺកម្ពុជាដែលទើបតែបើកសម្ពោធសាខាចំបង (flagship store) កាលពីពេលថ្មីនេះៗនៅផ្សារទំនើប Chip Mong Baktouk Centre

Sanchen មានជាពាក្យ 3000 ជាភាសាចិនកុកងឺ ដែលជាលេខធំមួយដែលប្រជាជនតៃវ៉ាន់ជឿថាវាតំណាងឲ្យភាពយូរអង្វែង។ ជាមួយនឹងដើមកំណើតដ៏យូរអង្វែងជាង 20 ឆ្នាំ CHICHA Sanchen មានចំណុចពិសេសជាច្រើនដែលធ្វើឲ្យយីហោហាងតែនេះនៅតែអាចឈរឈ្មោះនៅជួរមុខបាន​ ទោះបីជាមានយីហោហាងតែរាប់រយ រាប់សិបថ្មីៗទៀតក៏ដោយ។

 

ចំណុចពិសេសដាច់គេទីមួយដែលមិនមាន​នៅហាងដទៃគឺ​រាល់ភេសជ្ជៈតែនៅ​ CHICHA Sanchen​ គឺត្រូវបានឆុងឡើងយ៉ាងពិសេសមួយដងមួយកែវ​តាមរូបមន្ដ brew-to-order ដែលមានន័យថាតែមិនមានការឆុងទុកមុនដាក់ក្នុងធុងតែទុកឡើយ រាល់ការកុម៉្មង់របស់អតិថិជននឹងត្រូវរៀបចំថ្មីៗភ្លាមៗ ជាមួយនឹងការថ្លឹងស្លឹកតែទៅតាមប្រភេទ និងឆុងជាមួយម៉ាស៊ីន Tea Espresso ដូចការឆុងកាហ្វេអ៊ីចឹង។ ប្លែកណាស់មែនទេ?

ចំណុចសំខាន់ទី 2 គឺលោកអ្នកអាចច្នៃភេសជ្ជៈទៅតាមប្រភេទតែ ​(មានទាំងអស់ 6 ប្រភេទ) ​ កំរិតខ្លាំងនៃតែ​ រសជាតិបន្ថែមផ្សេងៗ និងTopping ផងដែរ​ ឬក៏អាចជ្រើសរើសពីម៉ឺនុយភេសជ្ជៈដែលច្នៃហើយដោយ CHICHA Sanchen​​​ តែម្ដងក៏បាន។ 

ចុងក្រោយ គឺចំណុចពិសេសជាងគេនោះគឺ​ តែអ៊ូឡុងរបស់ CHICHA Sanchen​ ដាំនៅកំពូលភ្នំលីសៀនកំពស់ជាង 2,000 ម៉ែត្រលើរយៈកំពស់សមុទ្របានទទួលនូវវិញ្ញាប័ណ្ណប័ត្រធានាគុណភាព និងរសជាតិ ​iTQi ទៀតផងហើយលោកអ្នកក៏អាចមានឱកាសភ្លក្សរសជាតិតែដ៏កម្រ និងមានតម្លៃនេះផងដែរនៅ CHICHA Sanchen​​​ ដោយឥតគិតថ្លៃ។

តាមរយៈការជាវភេសជ្ជៈណាមួយ លោកអ្នកនឹងអាចជ្រើសរើសភ្លក្សកំរិតណាមួយក្នុងចំណោមកំរិតទាំង 5 របស់តែអ៊ូឡុងនេះ ហើយនឹងត្រូវទទួលការរៀបចំ និងឆុងដោយអ្នកជំនាញតាមរូបមន្ដដ៏ពិសេសនិងច្បាស់លាស់។ ចំណេញណាស់មែនហ្អេ បានញ៉ាំភេសជ្ជៈឆ្ងាញ់ហើយបានភ្លក្សតែតម្លៃថ្លៃទៀត? 

ពេលដែលប្រិយមិត្តឈានជើងចូល​ CHICHA Sanchen​ អ្នកនឹងឈ្ងុយក្លិនតែចាប់តាំងពីជំហានដំបូងម្ល៉េះ ព្រោះថាសូម្បីតែជញ្ជាំងនៅទីនេះក៏លម្អទៅដោយស្លឹកតែពិតៗផងដែរ ធានាថាប្លែកភ្នែក ប្លែកអារម្មណ៍តែម្ដងហើយ CHICHA Sanchen ក៏មានរៀបចំជាឈុតតែ និងឆុងតែដែលលោកអ្នកអាចជាវជាកាដូសម្រាប់មិត្តភក្តិ ឬ សមាជិកគ្រួសារអ្នកដែលចូលចិត្តញ៉ាំតែផងដែរ។​

FoodBuzz ​ក៏បានភ្លក្សភេសជ្ជៈតែ 4 ប្រភេទផងដែរដែលរួមមាន King Bubble Milk Tea ផ្សំពី Black Tea ដែលមានរសជាតិមុតជាតិតែទឹកដោះគោធម្មតា សាកសមសម្រាប់អ្នកស្វែងរកតែទឹកដោះគោដែលមានជាតិតែច្រើនជាងទឹកដោះគោ រីឯ​ Honey Osmanthus Oolong Tea បន្ថែមជាមួយនឹងចាហួយ Konjac ផ្សំពីតែ​ Osmanthus Oolong Tea មានរសជាតិបែបតែចំៗមិនលាយឡំជាមួយទឹកដោះគោ សាកសមសម្រាប់អ្នកចូលចិត្តញ៉ាំតែនិងទឹកឃ្មុំ។

សម្រាប់​ Ding Dong Oolong Tea Latte នេះវិញគឺឈ្ងុយតែឆ្ងាញ់មែនទែន​ ប៉ុន្ដែមិនសូវមានរសជាតិខ្លាំងទេ សំរាប់អ្នកមិនសូវចូលចិត្តផ្អែមអាចសាកបាន ហើយសំរាប់ ​Lemon Tart នេះគឺជាតែក្រូចឆ្មារ ផ្សំពីតែ High Mountain Pouchong  Tea រសជាតិយ៉ាងស្រស់ស្រាយបន្ថែមជាមួយគ្រីម Mousse ពីលើទៀតហើយជាភេសជ្ជៈ FoodBuzz  ពេញចិត្តជាងគេផងដែរ។

CHICHA Sanchen

អត្ថបទគួរតែអានបន្ទាប់