អុំទូកឆ្នាំនេះ សាកសែននំពងទាតៃវាន់ពីហាង Le Castella ម្តងហ្ហៃ៎?

អ្នកណាមិនស្គាល់នំពងទារបស់ហាង Le Castella? កាលពីមួយខែមុន FoodBuzz បានផ្សាយអត្ថបទរៀបរាប់ឡេីងក្បោះក្បាយពីនំតៃវ៉ាន់ហាង Le Castella។ (អត្ថបទចាស់

ធ្មេចបើកៗក៏ជិតដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទៀតហើយ ជិតទៅស្រុកលេងម៉ែលេងពុក និងបងប្អូនទៀតហើយ។ តែមានបានគិតថា នឹងទិញអីផ្ញើពួកគាត់នៅឯស្រុកនៅ? ឆ្នាំនេះសុំប្លែកម្ដង ទិញនំពងទាពី Le Castella ម៉េចដែរ? 

នំពងទានៅ Le Castella មានរសជាតិមិនសូវផ្អែមពេក សាច់នំទន់ ពេលអន្រួនទៅលោតៗដូចនំរាំគួរឲ្យចង់ញ៉ាំមែនទែន។ នំពងទាមែនតែក្មេងៗបងប្អូនអាចញ៉ាំបានទេ តែសូម្យីតែម៉ែពុក ឬ លោកយាយ និងលោកតា ក៏អាច​ពិសាបានដែរ ដោយសារតែសភាពទន់របស់នំ និងមិនសូវផ្អែមរបស់នំនេះតែម្ដង ជាពិសេសគឺរូបមន្ដពីកោះតៃវ៉ាន់ផ្ទាល់ទៀត។ មិនតែប៉ុណ្ណោះ នំពងទានេះមានដល់ទៅ 5 រសជាតិសម្រាប់ជ្រើសរើសដូចជា រសជាតិដើម សូកូឡា សណ្ដែកម៉ាកាដាមៀ ឈីស និងរសជាតិថ្មី ស្លឹកតើយ។ ខាង StreetBuzz សុំណែនាំរសជាតិដើមជាពិសេស ដោយសារវាឈ្ងុយពីពងមាន់ និងអាចនិយាយបានថា រសជាតិសាមញ្ញ តែថ្លៃថ្នូរ ហើយបើជូនយាយតាវិញ ត្រូវម៉ង់។ 

StreetBuzz ចង់ប្រាប់មួយទៀតថា បើចង់ទៅទិញ អាចតេរកុម្ម៉ង់មុនណា៎! ព្រោះខ្លាចថាអស់ ឬ ត្រូវចាំយូរ ដោយសារតែនំនៅទីនេះ ដុតថ្មីក្ដៅៗរាល់ថ្ងៃ ហើយពេលហែកមកចេញផ្សែងហ៊ុយៗតែម្ដង។ នំមួយដុំៗធំមែនទែន ហើយតម្លៃចាប់ពី $6.99 ឡើងទៅ តែមួយដុំៗអាចញ៉ាំបានគ្នា 2 ទៅ 3 នាក់ឯណោះ។

សំខាន់បើអ្នកទាំងអស់គ្នាមានមិត្តភក្តិ ឬ ក្រុមគ្រួសារណាមានខួបកំណេីតចំខែវិច្ឆិកាវិញ សាកប្តូរពីនំខេកធម្មតាមកនំពងទា Le Castella ម្តងទៅ! ស្រួលកាត់ចែកគ្នា រសជាតិផ្អែមលមៗ​ ញ៉ាំបានច្រើនហើយមិនទ្រលាន់ទៀត!

ទីតាំងវិញរឹតតែស្រួលរក នៅម្តុំ TK ទួលគោកយើងហ្នឹង។ ចឹងបុណ្យទានឬខួបកំណេីតអី កុំភ្លេច Le Castella ឲ្យសោះ!

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 093 83 01 01 / 095 588 711

អាសយដ្ឋាន៖ ជាប់ TK avenue ទួលគោក ជិតស្តុប ABA

Le Castella Bakery

  • Next to TK avenue Toul Kork, near ABA traffic light
  • 095 588 711

អត្ថបទគួរតែអានបន្ទាប់