នរណាមិនស្គាល់នំពងទាល្បីរបស់ Le Castella? រសជាតិដើមមកពីកោះតៃវ៉ាន់ពិតៗណា៎!
បើនិយាយដល់នំពងទា អ្នកណាក៏ធ្លាប់ញ៉ាំដែរត្រូវអត់? នំដែលម៉ាក់ទិញផ្ញើពីផ្សារ រសជាតិឆ្ងាញ់មិនប្តូរតាំងពីតូច តែកុំច្រឡំណា ព្រោះថ្ងៃនេះ Foodbuzz ចង់ណែនាំអ្នកទាំងអស់គ្នាឲ្យទៅសាកប្រេននំពងទាមកពីកោះតៃវ៉ាំន់មួយ ឈ្មោះថា Le Castella ដែលល្បីថាសាច់នំទន់ខ្លាំងខុសនំពងទាធម្មតា រសជាតិស្រទន់ស្រាលញ៉ាំជក់មាត់ ដើមកំណើតមកពីកោះតៃវ៉ាន់ផ្ទាល់ៗតែម្តង ចឹងបានលក់ដាច់សុទ្ធតែត្រូវឈរតម្រង់ជួរទៀតទើបទិញបាន!
គ្រាន់តែចូលទៅដល់ហាងភ្លាម គឺធុំក្លិនឈ្ងុយនំដុតថ្មីៗតែម្តង! នំយកចេញពីឡក្តៅៗ មកដល់មិនទាន់បានកុម្ម៉ង់ផង ក៏ឃ្លានមុនបាត់ហើយ។សំខាន់ពួកយើងទៅចំពេលដែលបុគ្គលិកកំពុងរៀបចំកាត់នំល្មម ចង់ប្រាប់ថានំក្តៅហុ៊យៗហ្នឹងទំនងមែនទែន ក្លិនរឹតតែឈ្ងុយ ហើយពេលអង្រួនទៅ នំលោតៗ ញ័រៗដូចក្នុងវីដេអូគេល្បីតាមបណ្តាញសង្គមចឹង!
ហើយការវេចខ្ចប់ក៏មើលទៅគួរឲ្យពេញចិត្តដែរ ព្រោះគេបានខ្ចប់នំជាមួយនឹងក្រដាសឲ្យស្អាតហើយគេដាក់ក្នុងប្រអប់ក្រដាសដែលបានដៃស្រួលយួរទៀត។ ល្អចំពោះបរិស្ថាន ហើយមើលទៅសាមញ្ញស្អាតម៉ង់ បើទិញជាអំណោយផ្ញើរគ្រួសារ ឬមនុស្សជាទីស្រលាញ់អីគឺសមរម្យតែម្តង។
នំនៅទីនេះមានរហូតដល់ទៅ 5 រសជាតិក្នុងតម្លៃចាប់ពី $6.99 ឡើងទៅ។
ពួកយើងបានសាកល្បងជាមួយរសជាតិដើមមុនគេ នំនេះមានសភាពទន់ល្មើយហើយស្រាល សឹងតែដាក់មួយម៉ាត់រលាយក្នុងមាត់តែម្តង។ ពេលគេដកនំចេញពីឡភ្លាម ផ្ទៃនំខាងលើឡើងពណ៌រាងត្នោតស្តើងៗ ហើយគេយកត្រាដែកដែលមាន Logo របស់គេបានបោះពីលើនំ មើលទៅឡើងទំនង! បើរសជាតិវិញ គឺផ្អែមតិចៗ ញ៉ាំយូរមិនទ្រលន់ ហើយរសជាតិពងមាន់រាងដិត បានតែក្តៅៗក្រេបជាមួយគ្នាអីរឹតតែឆ្ងាញ់។ នំមានទំហំធំល្មម មួយដុំអាចចែកគ្នាបានដល់ 3-4 នាក់ ឯណោះ។
បន្ទាប់មក ពួកយើងមានសាករសជាតិឈីសមួយទៀត សាច់នំអីគឺទន់ដូចគ្នា តែអ្វីពិសេសនោះ គឺឈីសនៅក្នុងសាច់នំដែលមានរហូតដល់ទៅពីរស្រទាប់ ត្រូវចិត្ត Cheese lover ណាស់។ ឈីសបានបន្ថែមរសជាតិប្រៃលមៗ និងស្អិតល្មួតដល់នំ ហើយពួកយើងណែនាំឲ្យញ៉ាំពេលនំនៅក្តៅៗ ទាន់ឈីសនៅរលាយ ដឹងតែឆ្ងាញ់លិឍដៃហើយ។
ចំណែករសជាតិ Rocky Road ក៏ឆ្ងាញ់ម្យ៉ាងដែរ ព្រោះវាមានប្រភេទសាច់នំដូច Original ដែរ តែមានបន្ថែមគ្រាប់ធញ្ញជាតិដូចជា គ្រាប់សណ្តែកម៉ាកាដាមៀរបស់ប្រទេសអូស្ត្រាលីនៅខាងក្នុង និងពីលើផងដែរ ទំពារច្រប់ៗ ប្លែកម្យ៉ាងដែរ។
អ្នកចូលចិត្តសូកូឡាគឹដឹងតែមិនខកចិត្តទេ ជាមួយសាច់នំពណ៌ខ្មៅសំណព្វចិត្ត និងដុំ Chocolate Chips ពិសេសតូចៗយ៉ាងច្រើន ធ្វើឲ្យក្លិនរឹតតែឈ្ងុយ ហើយរសជាតិដើមរបស់សូកូឡាវិញធ្វើឲ្យនំផ្អែមល្មម អាចញាំជក់ចិត្ត។
សំខាន់នោះ មានរសជាតិដែលទើបចេញថ្មីក្រោយគេ ជាប្រភេទរសជាតិស្លឹកតើយ ដែលមានភាពទន់ល្មើយមិនចាញ់រសជាតិផ្សេងៗទេ ជាពិសេសមានក្លិនស្លឹកតើយឈ្ងុយពេញសាច់នំតែម្តង។ ម្ចាស់ហាងបានប្រាប់ទៀតថា នំនេះមិនបានប្រើល័ក្ខអីទេ ជាពណ៌បៃតងធម្មជាតិចេញពីស្លឹកតើយតែម្តង។ គាត់ប្រាប់ត្រង់ៗចឹងធ្វើឲ្យយើងអាចទុកចិត្តបានមួយកម្រិតទៀតថាការផលិតនានាគឺរផលិតដោយគុណភាព ហើយយកចិត្តទុកដាក់ដល់អ្នកញ៉ាំណាស់។
ទីតាំងវិញរឹតតែស្រួលរក នៅម្តុំ TK ទួលគោកយើងនឹង ចឹងកុំភ្លេចទៅសាកនំនៅ Le Castella ផងណា!
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 093 83 01 01 / 095 588 711
អាសយដ្ឋាន៖ ជាប់ TK avenue ទួលគោក ជិតស្តុប ABA
ផែនទី៖ https://goo.gl/maps/gwzMjthadtLPznPW9
អាចកម្ម៉ង់បានតាមរយៈកម្មវិធី BLOC៖ https://f.bloc.asia/lecastella