គ្មានពេលរៀបចំម្ហូបសែនក្បាលទឹកឆ្នាំនេះមែនទេ? ហាងទាំង ៧ នេះអាចជួយសម្រួលការងារអ្នកបាន!
បុណ្យសែនក្បាលទឹក ឬស្រដៀងបុណ្យភ្ជុំរបស់ចិនកំពុងខិតចូលមកដល់ ប្រជាជនខ្មែរភាគច្រើនដែលមានកាត់ខ្សែរស្រលាយចិន ប្រាកដជាកំពុងមានការត្រៀមខ្លួនបណ្តើរៗចំពោះការរកនឹកមុខម្ហូប និងការរៀបចំផ្សេងៗ។ ដោយសារជាទូទៅមុខម្ហូបសែនមានច្រើនមុខ អាចបង្កផលលំបាកសម្រាប់អ្នកមិនសូវមានពេល តែពេលនេះលោកអ្នកអាចអស់បារម្មណ៍ទៀតហើយ ជាមួយសេវាចម្អិនអាហារជាឈុតនៅហាងខាងក្រោមនេះ!
- $$ - $$$
- $$ - $$$
នេះគឺជាហាងម្ហូបខ្មែរមួយទៀត ដែលផ្តល់ជូនកញ្ចប់ចម្អិនពិសេសទាំងឆា ចៀន សម្ល ចំហុយ និងបំពង មានជម្រើសម្ហូបច្រើនគួរសម ហើយក្នុងតម្លៃនេះ ក៏មានអាហារក្នុងបរិមាណចានធំៗផងដែរ។ Photo credit: One more restaurant
- #37 Street 315 Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
- 023 888 222
- $ - $$
- $ - $$
នៅ Tasty មានបើកទទួលកម្ម៉ង់អាហារសែនជាចានធំៗ ដូចជាមីឆា សាច់សាស៊ីវ និងនំនែកផ្សេងៗ និងពិសេសជាងគេនោះគឺពពួកគ្រឿងខ្វៃ ដូចជាជ្រូកខ្វៃទឹកឃ្មុំ ក្ងានខ្វៃ និងទាខ្វៃដែលទទួលបានការពេញនិយមមែនទែន។ Photo credit: Tasty Restaurant
- --
នៅ Street Box មិនមានជម្រើសម្ហូបច្រើនទេ ព្រោះដូចឈ្មោះហាងអញ្ចឹង ដែលទីនេះមានឯកទេសខាងដុតទា និងខ្វៃទាតាមរបៀបស្តង់ដារ ប្រកបដោយអនាម័យ និងរសជាតិឆ្ងាញ់ ជាប្រភេទមុខម្ហូបដែលសាកសមបំផុតសម្រាប់ថ្ងៃសែនខាងមុខនេះ។ Photo credit: Street Box ផ្ទះទា
- Location : #6, St. 566, Toul Kork, Phnom Penh
- 010 289 191
- $$ - $$$
- $$ - $$$
Waiting Cafe តែងទទួលចម្អិនម្ហូបកម្ម៉ង់តាមឱកាសបុណ្យផ្សេងៗ ហើយមិនអាចរំលងបុណ្យសែនក្បាលទឹកឆ្នាំនេះ ខាងហាងមានជាឈុតលាភ ឈុតសំណាងដែលទទួលបានអាហាររហូតដល់ទៅ៩មុខ ក្នុងតម្លៃ $100 ជាងប៉ុណ្ណោះ។ Photo credit: Waiting Café
- $$ - $$$
- $$ - $$$
The Ming Room ជាហាងម្ហូបចិនដែលទទួលបានការពេញនិយមសម្រាប់អ្នកដែលចង់ទទួលទានអាហារចិនរសជាតិដើម ហើយមិនឲ្យខុសពីរាល់ឆ្នាំ នៅហាងក៏បានទទួលរៀបចំឈុតអាហារសែនក្បាលទឹកក្នងតម្លៃចាប់ពីខ្ទង់ $100-$300។ Photo credit: The Ming Room (Palace)
- St. Preah Monivong Blvd (93), Sangkat boeung keng kang 3, Khan Chamkarmon, Phnom Penh
- 086 988 885
- $$ - $$$$
- $$ - $$$$
ក្រៅពីទទួលបានភាពល្បីល្បាញលើការរៀបចំម្ហូបការ The Grand Terrace ក៏មានរៀបចំជាឈុតម្ហូបសែន ដែលមានជម្រើសអាហារច្រើនតាមការកុម្ម៉ង់ ហើយលោកអ្នកក៏អាចខ្ចីចានឆ្នាំងពីហាងដើម្បីធ្វើឲ្យការរៀបចំសែនកាន់តែសម្បូរបែបបានទៀត។ Photo credit: The Grand Terrace
- --
នៅភោជនីយដ្ឋានបាយ័ន មានទទួលរៀបចំជាឈុតម្ហូបសែនដែលអាចញ៉ាំបានពី ១២-១៥នាក់។ អ្វីដែលពិសេស លោកអ្នកមិនបាច់ភ័យរឿងចានឆ្នាំងទេ ព្រោះខាងហាងបានរៀបចំរួចជាស្រេច និងថែមទាំងមានសេវាដឹកជញ្ជូនហ្រ្វ៊ីទៀតផង។ Photo credit: Bayon restaurant
- Available at all branches
- 017 979 767