ទៅដើរលេងនៅសៀមរាប តែដូចឃ្លានគ្រឿងសមុទ្រ ញ៉ាំនៅណាទៅហ្ន៎?
មិនប្រាកដថាទៅសមុទ្រ បាននឹកឃើញគ្រឿងសមុទ្រណា៎ ត្រូវទេ? ជួនកាល នៅលើទឹកដីក្រុងអង្គរ ក៏នឹកឃើញដល់រសជាតិអាហារទាំងនោះដែរ។ ដូច្នេះ FoodBuzz នឹងណែនាំ១០កន្លែង ដែលមានលក់គ្រឿងសមុទ្រ ស្រស់ៗ ឆ្ងាញ់ៗ នៅក្នុងក្រុងសៀមរាប៖
#1. អាហារដ្ឋានផ្ទះក្តាម
មានច្រើនមុខច្រើនជម្រើសណាស់ គ្រឿងសមុទ្រស្រស់ៗ មានអនាម័យ ហើយតម្លៃក៏សមរម្យទៀត។
- ទីតាំង ៖ ផ្លូវលេខ27 នៅជិតសកលវិទ្យាល័យបញ្ញាសាស្រ្ត
- ផែនទី៖ https://goo.gl/maps/cphHQ9X8QGhyCa4A8
- លេខទំនាក់ទំនង ៖ 086 63 81 81
- ម៉ោងបើក ៖ ៤:០០ល្ងាច-១០:០០យប់
#2. ផ្ទះផែ
គ្រឿងសមុទ្រស្រស់ៗ មានសឹងតែគ្រប់មុខនៅទីនេះ បរិយាកាសក៏ពិសេសសម្រាប់ការជួបជុំគ្នាគ្រួសារ និងមិត្តភក្តិ។
- ទីតាំង ៖ ផ្លូវលេខ20 ភូមិវត្តបូព៌
- ផែនទី៖ https://g.page/PteasPe?share
- លេខទំនាក់ទំនង ៖ 098 648 899
- ម៉ោងបើក ៖ ៤:០០ល្ងាច-១១:០០យប់
#3. បង្កងដុត Seafood Restaurant
ក្រៅពីម្ហូបពិសេស «បង្គាធុង» ក៏នៅមានអាហារប្លែកៗជាច្រើនមុខតាមតម្រូវការ និងចំណូលចិត្តរបស់អ្នក ពិសេសអ្នកចូលចិត្តហឹរៗ។
- ទីតាំង ៖ ផ្លូវផ្សាររាត្រីមាត់ស្ទឹងទៅខាងត្បូង400ម ស្របមាត់ស្ទឹង
- ផែនទី៖ https://goo.gl/maps/cAiSVeQNFiGkWLu76
- លេខទំនាក់ទំនង ៖ 085 223 345
- ម៉ោងបើក ៖ ៤:០០ល្ងាច-១២:០០យប់
#4. ឆ្នេរខ្សាច់លំហែកាយ
មិនត្រឹមតែមានម្ហូបគ្រឿងសមុទ្រទេ បរិយាកាសក៏ដូចនៅសមុទ្រទៀត! លក្ខណៈអង្គុយញ៉ាំអីលើឆ្នេរខ្សាច់ អមដោយខ្យល់ត្រជាក់ៗដូចឈ្មោះចឹងហា៎។
- ទីតាំង ៖ ខាងជើងស្តុបផ្សារញ៉ែ (តាមបណ្ដោយផ្លូវទៅក្លឹបកំសាន្ត Platinum ចម្ងាយ 500m) កែងទល់មុខភោជនីយដ្ឋានម្លប់ស្បូវ
- ផែនទី៖ https://goo.gl/maps/dHVC43m5g3QfqoEF8
- លេខទំនាក់ទំនង ៖ 099 482 516
- ម៉ោងបើក ៖ ៤:០០ល្ងាច-១២:០០យប់
#5. ភោជនីយដ្ឋានប៊ូហ្វេ រ៉េដក្រេប ស៊ីហ្វូត សៀមរាប
លក្ខណៈអាហារញ៉ាំសេរី (ប៊ូហ្វេ) តែម្តងនៅទីនេះ! អ្នកចូលចិត្តញ៉ាំច្រើន ដឹងតែត្រូវចិត្តខ្លាំងហើយ។
- ទីតាំង ៖ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម
- ផែនទី៖ https://goo.gl/maps/7vTWk3dpF94BkkFM9
- លេខទំនាក់ទំនង ៖ 096 578 9500
- ម៉ោងបើក ៖ ៥:០០ល្ងាច-១២:០០យប់
#6. Black Sea - Seafood Bar & Cocktails
សម្រាប់អ្នកចង់ញ៉ាំគ្រឿងសមុទ្រ ហើយចង់ញ៉ាំប៊ីយ៉ែរ ជួបជុំគ្នាដាក់មួយកែវពីរកែវអីចឹង…
- ទីតាំង ៖ ផ្លូវមាត់ស្ទឹង ក្បែរវត្តដំណាក់ (ច្រមុះជ្រូក)
- ផែនទី៖ https://goo.gl/maps/amSzL5dHfuPX8vYw5
- លេខទំនាក់ទំនង ៖ 077 900 768
- ម៉ោងបើក ៖ ៤:៣០ល្ងាច-១១:០០យប់
#7. Sayam Seafood Restaurant
មានបម្រើជូនទាំង ៣ពេលតែម្តង! ហើយក៏មានជាបន្ទប់ដាច់ពីគេ សម្រាប់ការជួបជុំជាលក្ខណៈឯកជនផងដែរ។
- ទីតាំង ៖ ផ្ទះលេខ៦ ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម
- ផែនទី៖ https://goo.gl/maps/x4LzRtfFxLPZUv2Z6
- លេខទំនាក់ទំនង ៖ 095 58 88 66
- ម៉ោងបើក ៖ ៥:០០ព្រឹក-១១:០០យប់
#8. Zachary ពងមាន់ដុត
ជាតូបតូចច្រឡឹងមួយ តែបរិយាកាសមានផាសុកភាព ហើយរសជាតិអាហារក៏ឈ្ងុយឆ្ងាញ់ផងដែរ។
- ទីតាំង ៖ ផ្លូវអ៊ំឃុន
- ផែនទី៖ https://her.is/3jSjTGw
- លេខទំនាក់ទំនង ៖ 016 552 550
- ម៉ោងបើក ៖ ៤:០០ល្ងាច-១១:០០យប់
#9. Lobster House
មានទាំងសាច់អាំងទឹកកាពិ គ្រឿងសមុទ្រគ្រប់ប្រភេទ និងម្ហូបក្លែមជាច្រើនមុខ។
- ទីតាំង ៖ ផ្លូវសាលារៀនវត្តបូព៌ សង្កាត់សាលាកំរើក
- លេខទំនាក់ទំនង ៖ 098 99 01 68
- ម៉ោងបើក ៖ ៦:០០ល្ងាច-១២:០០យប់
#10 Coconut Plaza Siem Reap
ទឹកស៊ុបមាន២ រសជាតិ ហើយគ្រឿងសមុទ្រមានច្រើនមុខ ញ៉ាំមួយសេរី មិនកំណត់ម៉ោងនោះឡើយ។
- ទីតាំង ៖ ផ្លូវជាតិលេខ៦ (ជិតស្តុបទន្លេសាប)
- ផែនទី៖ https://goo.gl/maps/4cCVmmYgpSWELoNKA
- លេខទំនាក់ទំនង ៖ 081 600 076
- ម៉ោងបើក ៖ ៤:០០ល្ងាច-១១:០០យប់