នៅម្ដុំទួលទំពូងមានអីញុំាខ្លះហូវ!?
ប្រសិនបើអ្នកជាអ្នកចូលចិត្តស្វែងរកកន្លែងញ៉ាំថ្មីៗ នៅម្ដុំទួលទំពូងនឹងហើយ និយាយពីថាសម្បូររបស់ញុំាជាច្រើន មិនថាតាមហាង ឬ street food ទេមានគ្រប់មុខតែម្ដង។ អ្នកនៅម្ដុំតំបន់នោះប្រាកដជាស្គាល់កន្លែងញុំាហើយ តែបើអត់ទាន់ស្គាល់ទេ មោះ FoodBuzz ណែនាំទាំង ៥ កន្លែងនេះដឹងតែត្រូវម៉ាចហ្មង។
១. Date Note - Stories
មានហាងកាហ្វេមួយមានការរៀបចំតុមតែងបែបជប៉ុនៗ anime មើលទៅត្រជាក់ភ្នែកជាខ្លាំង ចង់មកសម្រាកលំហែកាយ និងចំណាយពេលជាមួយមិត្តភក្តិ ហើយអាចថតរូបបណ្ដើរ ផឹកភេសជ្ជៈឆ្ងាញ់ៗក៏បាន។ នៅទីនោះមានផ្តល់ជូននូវភេសជ្ជៈជាច្រើនប្រភេទដូចជា កាហ្វេ តែ សូដា និងទឹកក្រឡុក អាហារផ្សេងៗជាច្រើនទៀត ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ លើសពីនេះទៀតនៅ Date Note-story គេមានជាភេសជ្ជៈតាមរដូវកាល ហើយភេសជ្ជៈនីមួយៗសុទ្ធតែប្លែកៗទាំងអស់ គ្រាន់តែឃើញក៏ចង់សាកដែរ។
ទីតាំង៖ Date Note - Stories (Toul Tom Poung)
Date Note - Stories (Sisowath)
ព័ត៌មាន៖ Date Note - Stories
២. Selapak Coffee and Eatery
បើនិយាយពីហាងកាហ្វេមួយនេះវិញតាំងពីនៅខាងមុខហាងរហូតខាងក្នុងហាងគេ មានការរៀបចំហាងគឺសុទ្ធសឹងរចនាបែបវប្បធម៌ខ្មែរ ដែលលាយឡំជាមួយនឹងធម្មជាតិ មើលទៅមានការត្រជាក់ភ្នែកមិនធ្លាប់ឃើញពីមុនមក។ ដែលមានផ្តល់ជូននូវជម្រើសអាហារសុខភាព និងទឹកផ្លែឈើជាច្រើនប្រភេទសម្រាប់អ្នកទទួលទានតែបន្លែ និងអ្នកសម្រកទម្ងន់។ បើនិយាយពីជម្រើសអាហារមិនត្រឹមតែមានប្រភេទសុខភាពទេ មានទាំងអាហារបែបខ្មែរ បែបអឺរ៉ុប នំប័ុង ខេក និងជម្រើសភេសជ្ជៈជាច្រើនទៀត ពិសេសនោះម្ចាស់ហាងគឺជាកូនខ្មែរផ្ទាល់តែម្ដង។
ទីតាំង៖ Selapak Coffee and Eatery
ព័ត៌មាន៖ Selapak Coffee and Eatery
៣. Hot Pot & BBQ ពូឈីវមីងឆយ
ទើបតែពាក់កណ្ដាលខែទេ ចាយលុយអស់បណ្ដើរៗហើយ ឃ្លានហតផតតែសល់តែ ៥ ដុល្លារ ទៅហាង ពូឈីវមីងឆយ មានប៉ុណ្នឹងល្មមញុំា។ នៅទីនោះមិនមែនមានតែស៊ុបហតផតទេ មានមុខម្ហូបជាច្រើនមុខទៀតផ្តល់ជូន រួមទាំងជ្រក់ជើងទា និងប្រហិតឆឹង មានតម្លៃសមរម្យ ហើយឆ្ងាញ់ទៀត។
ទីតាំង៖ Hot Pot & BBQ ពូឈីវមីងឆយ
ព័ត៌មាន៖ Hot Pot & BBQ ពូឈីវមីងឆយ
៤. បងថាមីញាំម្ចាស់ដើម សាខាទួលទំពូង
ហាងនេះផ្តល់ជូននូវមុខម្ហូបក្នុងជាច្រើនមុខ ហើយនៅក្នុងហាងគេមានមឺនុយប្រចាំហាង លក់ដាច់ជាងគេតែម្ដងគឺ មីញាំ នឹងឯងព្រមទាំងមានជម្រើសសាច់ជាច្រើនសម្រាប់ជ្រើសរើសទៀតផង។ រីឯរសជាតិវិញអាចទទួលយកបាន នៅក្នុងតម្លៃមួយសមរម្យ។
ទីតាំង៖ បងថាមីញាំម្ចាស់ដើម សាខាទួលទំពូង
ព័ត៌មាន៖ បងថាមីញាំម្ចាស់ដើម សាខាទួលទំពូង
៥. An Tian Healthy Dessert
បន្ទាប់ពីដើរញុំាអាហារអស់ជាច្រើនកន្លែង ចុងក្រោយគេកុំភ្លេចបង្អែមលៀងមាត់។ នៅម្ដុំនឹងមានហាងលក់បង្អែមសុខភាព An Tian មានបង្អែមជាច្រើនជម្រើស ច្រើនមុខសម្រាប់ជ្រើសរើស ហើយពិសេសនោះបង្អែមគេមិនមានប្រើស្ករនោះទេ គេប្រើខ្ទិះដូងស្រស់ជំនួសវិញ សូម្បីគ្រឿងផ្សំក៏សុទ្ធតែជារបស់ល្អៗមានគុណភាពដែរ។ មិនត្រឹមតែមានបង្អែមនោះទេ នៅទីនោះក៏មានភេសជ្ជៈ និងអាហារបែបសុខភាពផងដែរ។
ទីតាំង៖ An Tian Healthy Dessert
ព័ត៌មាន៖ An Tian Taiwan Healthy Dessert