ភ្លក្សរសជាតិពីផ្នែកផ្សេងៗទូទាំងពិភពលោកជាមួយហាងទាំង 9 នៅ Exchange Square
ផ្សារទំនើប អ៊ិចឆេងស្វ៊ែ ជាផ្សារទំនើបស៊ីវីល័យមួយដែលស្ថិតនៅកណ្ដាលក្រុងភ្នំពេញ ក្បែររមនីយដ្ឋានវត្តភ្នំ ដោយមានកន្លែងទិញទំនិញច្រើនមុខ ច្រើនម៉ាក។ លើសពីនេះទៅទៀត ផ្សារទំនើប អ៊ិចឆេងស៊្វែ ក៏មានហាងអាហារដល់ទៅ 9 សម្រាប់ឱ្យអតិថិជនជ្រើសរើសនិងដើរញ៉ាំតាមសប្បាយ។ ហាងអាហារទាំងនោះរួមមានហាងកាហ្វេ ហាងស៊ូស៊ីជប៉ុន ហាងអាហាររហ័ស និងមុខម្ហូបផ្សេងៗជាច្រើនទៀត។
កុំនៅអែអង់យូរ មកស្គាល់ហាងអាហារទាំង 9 នេះទាំងអស់គ្នា!
- $$ - $$$$
- $$ - $$$$
Hard Rock Café ជាប្រភេទហាងដែលមានបម្រើជាភេសជ្ជៈមានជាតិអាល់កុល និងអាហារបែបអ៊ីរ៉ុបយ៉ាងសម្បូរបែប។ Hard Rock Café ជាប្រ៊េនអន្តរជាតិដែលមានសាខានៅជាង 75 ប្រទេសទូទាំងពិភពលោក។ ពេលនេះ Hard Rock Café មានជាប្រភេទ Executive Lunch Set ជារៀងរាល់ថ្ងៃចន្ទដល់សុក្រពីម៉ោង 11 ថ្ងៃត្រង់រហូតដល់ម៉ោង 5 ល្ងាច។ អ្នកអាចញ៉ាំអាហារថ្ងៃត្រង់យ៉ាងពិសេសនេះព្រោះតម្លៃចាប់ពី $6.90 តែប៉ុណ្ណោះ។
- អគារ Exchange Square, ផ្លូវ ១០៦ កែងផ្លូវ ៥១ សង្កាត់វត្តភ្នំ
- 081 641 111
- $ - $$
- $ - $$
បើចូលចិត្តនំប៉័ងគុណភាពខ្ពស់ កុំភ្លេច BreadTalk ដែលមានទីតាំងនៅផ្សារទំនើប អ៊ិចឆេងស្វ៊ែ។ ហាង BreadTalk ប្រើប្រាស់ម្សៅមកពីជប៉ុន ម៉ដ្ឋល្អ និងធ្វើចេញជានំប៉័ងទន់ ញ៉ាំជក់ម៉ាត់។ ហាងនំប៉័ង BreadTalk ទទួលបានការពេញនិយមពីសំណាក់អ្នកធ្វើការដែលចូលចិត្តញ៉ាំនំប៉័ងឆ្ងាញ់ និងស្រួលដាក់តាមខ្លួន។ បើចង់បានកាហ្វេញ៉ាំជាមួយនំប៉័ង មិនបាច់ទៅណាឆ្ងាយទេ ព្រោះ BreadTalk ក៏មានលក់កាហ្វេឆុងថ្មីៗដែរ។
- Available at all BreadTalk Stores
- 023 977 977 / 023 977 976 / 023 977 976
- $ - $$$
- $ - $$$
Starbucks អាចហៅបានថាជាហាងកាហ្វេដែលល្បីជាងគេទូទាំងពិភពលោក។ ហាងកាហ្វេមួយនេះមានបម្រើជាកាហ្វេ ឆុងពីគ្រាប់កាហ្វេមានគុណភាពខ្ពស់ និងភេសជ្ជៈផ្សេងៗទៀតដូចជា Frappuccino រួមទាំងប្រភេទភេសជ្ជៈតាមរដូវកាល។ Starbucks ជាហាងដែលពេញនិយមសម្រាប់អ្នកធ្វើការនិងសិស្សានុសិស្សដែលចង់រកកន្លែងស្ងាត់ដើម្បីបំពេញការងារ ជាមួយតន្ត្រី Jazz បន្លឺយ៉ាងពិរោះ។
- $ - $$
- $ - $$
បើអ្នកគិតថាខ្លួនឯងជាអ្នកចូលចិត្តញ៉ាំស៊ូស៊ី ប្រាកដជាត្រូវតែស្គាល់ Sushi Tei Cambodia ជាពិសេស Sushi Tei ដែលមានសាខានៅផ្សារទំនើប អ៊ិចឆេងស្វ៊ែ ផងដែរ។ Sushi Tei មានម្ហូបជប៉ុនជាច្រើនប្រភេទ ដែលលោកអ្នកអាចជ្រើសរើសទៅតាមការចូលចិត្តដូចជា សាឡាដស្រស់ៗដែលមានបន្ថែមសាច់ពីខាងលើទៅបង្កើតឲ្យមានភាពងាយស្រួលក្នុងការជ្រើសរើស Special Roll ជាច្រើនប្រភេទដែលឆ្ងាញ់គ្រប់ៗដុំ ស៊ុប Sukiyaki ដែលមានទឹកស៊ុបដ៏សែនជាប់ចិត្ត រួមទាំងអាហារឆ្ងាញ់ៗជាច្រើនប្រភេទដូចជា អាំង បំពង ប្រភេទបាយ Donmono Wanmono និង មីក្ដៅ ឬ មីត្រជាក់គ្រប់មុខទៀត។
- #36 Samdech Monireth Blvd. (St. 217), corner of St. 310, Phnom Penh, Cambodia 12309
- (855) 23 222 969
- $ - $$
Lucky Burger ជាហាងអាហាររហ័សទាន់ចិត្ត (Fast Food) ដែលបានបង្កើតឡើង និងរីកដុះដាលនៅប្រទេសកម្ពុជាផ្ទាល់។ គោលដៅរបស់ Lucky Burger គឺដើម្បីបម្រើសេវាកម្មនិងផ្ដល់នូវអាហារ Fast Food ដ៏មានឱជារសឈ្ងុយឆ្ងាញ់។ អាហារដែលគេនិយមនៅ Lucky Burger មានដូចជា បឺហ្គឺរ មាន់បំពងស្រួយៗ និង Fast Food ជាច្រើនមុខផ្សេងទៀត។ បច្ចុប្បន្ននេះ Lucky Burger បានពង្រីកសាខាជាច្រើននៅក្នុងប្រទេសកម្ពុជា។ ពេលទៅផ្សារទំនើប អ៊ិចឆេងស្វ៊ែ រាល់ដងញ៉ាំអីនៅហាងណា? មានអ្នកធ្លាប់ញ៉ាំគ្រប់ 9 ហាងអត់? បើប្រិយមិត្តមិនធ្លាប់ទៅផ្សារទំនើប អ៊ិចឆេងស្វ៊ែ សោះ កុំភ្លេចទៅលេងដើម្បីភ្លក្សរសជាតិពីហាងមកពីគ្រប់ផ្នែកនៃពិភពលោក។
- Preah Moha Ksatreiyani Kossamak Ave (106), Sangkat Wat Phnom, Khan Daun Penh, Phnom Penh
- 023 230 880
- $ - $$
អ្នកចូលចិត្តញ៉ាំភេសជ្ជៈត្រជាក់ៗ ស្រស់ស្រាយប្រាកដជាជៀសមិនផុសពី Café Amazon ទេ! Café Amazon ជាហាងកាហ្វេបែបថៃដ៏ពេញនិយម ហើយក៏ជាឈ្មោះកាហ្វេប៊្រេនដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជាដែរ។ ហាងកាហ្វេនេះផ្ដល់រសជាតិឆ្ងាញ់បែបធម្មជាតិជាមួយកាហ្វេ និងភេសជ្ជៈជាច្រើនមុខទៀតដូចជាតែទឹកដោះគោ និងភេសជ្ជៈក្រឡុកជាច្រើនមុខ។
- Preah Moha Ksatreiyani Kossamak Ave (106), Sangkat Wat Phnom, Khan Daun Penh, Phnom Penh
- 023 300 018
- $ - $$
- $ - $$
De Boat ជាភោជនីយដ្ឋានដែលមានបម្រើអាហារបែបថៃ មានរូបមន្តពីប្រទេសថៃតាំងពីឆ្នាំ 1979។ ក្រៅពីរសជាតិឆ្ងាញ់ De Boat ក៏មានការតុបតែងលំអរហាងយ៉ាងស្អាត មានម៉ូតស្រដៀងនឹងកប៉ាល់ដោយរំលេចពណ៌ខៀវស្រស់ទាក់ភ្នែក។ នៅ De Boat គេនិយមញ៉ាំជាប្រភេទគុយទាវទូក ផាតថៃ បង្អែម ភេសជ្ជៈ និងអាហារបែបថៃជាច្រើនមុខទៀត។
- Preah Moha Ksatreiyani Kossamak Ave (106), Sangkat Wat Phnom, Khan Daun Penh, Phnom Penh
- 095835599
- $ - $$
- $ - $$
នរណាមិនស្គាល់ហាងមាន់បំពងកូរ៉េ Bonchon? គ្រាប់តែលឺឈ្មោះក៏នឹកឃើញដល់សាច់មាន់បំពងស្រួយៗ លាបទឹកជ្រលក់រសជាតិបែបកូរ៉េយ៉ាងស្អិតរមួតដែរ។ បើបានញ៉ាំជាមួយឆៃថាវជ្រក់រសជាតិជូរតិចៗគឺថា ឆ្ងាញ់សែនឆ្ងាញ់។ សាច់មាន់បំពងនៅ Bonchon ជាសាច់មាន់បែបអាស៊ី អញ្ជឹងបើថាបានញ៉ាំហើយ កុំភ្លេចកុម្ម៉ង់បាយមកញ៉ាំជាមួយផង។
- Preah Moha Ksatreiyani Kossamak Ave (106), Sangkat Wat Phnom, Khan Daun Penh, Phnom Penh
- 023 992 944
- --
San Francisco Caffé ជាហាងកាហ្វេ មានប្រភពពីទីក្រុងដ៏មមាញឹកមួយរបស់សហរដ្ឋអាមេរិកគឺ ទីក្រុង San Francisco។ ពួកគេមានគោលបំណងមួយគឺផ្ដល់កាហ្វេជូនអ្នកសិក្សា និងអ្នកធ្វើការនឿយហត់ឲ្យមានកម្លាំង និងអារម្មណ៍ស្រស់ស្រាយឡើងវិញ ដោយប្រើប្រាស់គ្រាប់កាហ្វេមានគុណភាព និងបន្ថែមក្ដីស្រឡាញ់នៅគ្រប់កែវកាហ្វេទាំងអស់។ ក្រៅពីកាហ្វេ San Francisco Caffé ក៏មានលក់ជាប្រភេទភេសជ្ជៈធ្វើពីផ្លែឈើស្រស់ៗ ល្អចំពោះសុខភាពនិងសាំងវ៉ិចឆ្ងាញ់ៗជាច្រើនជម្រើស។
- Preah Moha Ksatreiyani Kossamak Ave (106), Sangkat Wat Phnom, Khan Daun Penh, Phnom Penh
- 023 963 162