ហាងម្ហូបបួសរសជាតិឆ្ងាញ់ ល្បីៗទាំង៤កន្លែងនៅភ្នំពេញ
ញ៉ាំសាច់រាល់ថ្ងៃអ៊ីចឹង ធុញអត់? បើធុញ មកញ៉ាំម្ហូបបួសម្តងហ្អី! ម្ហូបបួស ទោះអត់សាច់ ក៏ឆ្ងាញ់មិនចាញ់ម្ហូបមានសាច់ប៉ុន្មានដែរ។ តាមពិតទៅនៅភ្នំពេញមានហាងម្ហូបបួសច្រើនណាស់ តែសម្រាប់ថ្ងៃនេះ FoodBuzz ចង់ណែនាំហាងម្ហូបបួសល្បីៗចំនួន៤ ធានាថាសុទ្ធតែជាហាងម្ហូបឆ្ងាញ់ៗ៖
- $
អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហាងមួយនេះហើយត្រូវអត់? Vitking House បើកមកជាយូរឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រពីអតិថិជនមិនចេះដាច់ផងដែរ។ យើងអាចរកបានម្ហូបបួសច្រើនមុខមែនទែន តាំងពីម្ហូប បាយ និង អាហារសម្រន់ ព្រមទាំងភេសជ្ជៈប្លែកៗជាច្រើន។ ម្ហូបដែលល្បីៗបំផុតនោះ គឺមីឆា បាយឆាបន្ទះដែក និង បាយខ្ចប់ពងទា។ ដោយបរិយាកាសហាង ត្រូវបានរៀបចំស្អាតត្រឹមត្រូវ វាពិតជាសាកសមសម្រាប់ការជួបជុំគ្រប់ប្រភេទ ទាំងជួបជុំមិត្តភក្តិ គ្រួសារ និង បែបជំនួញ។
- #72 , ST 430 , Corner 450, Sangkat Toul Tompung, Khan Chomkamon, Phnom Penh, Cambodia
- 023 222 150
- $ - $$
- $ - $$
Backyard Café ខុសគ្នាដាច់ពីហាងទាំង៣ខាងលើ។ ហាងនេះផ្តល់ជូនអតិថិជននូវម្ហូបបួសបែបអឺរ៉ុប ដែលមានទាំងរសជាតិ ទាំងគុណតម្លៃចំពោះសុខភាព។ ហើយមានទាំងភេសជ្ជៈ និងកន្លែងអង្គុយស្អាតមានអនាម័យខ្ពស់ផងដែរ។ និយាយពីគ្រឿងផ្សំម្ហូបនៅ Backyard Café វិញសុទ្ធសឹងតែជាបន្លែ និងផ្លែឈើស្រស់ៗតែម្តង។
- 11b, street 246, Phnom Penh, Cambodia
- 078 751 715
- --
បើសិស្សស៊ីសុវត្ថិ តែមិនស្គាល់កន្លែងនេះ ពិតជាចម្លែកហើយ។ ហាងនេះ មានលក់ជាម្ហូបជាមួយបាយ និង មីស៊ុប ជាដើម។ ដោយបើកតាំងពីឆ្នាំ ១៩៩៨ សិស្សវិទ្យាល័យស៊ីសុវត្ថិភាគច្រើនសុទ្ធសឹងតែធ្លាប់ស្គាល់ហាងមួយនេះ។ បើគិតទៅជាង២០ឆ្នាំហើយ! អ្នកទាំងអស់គ្នាអាចទៅសាកភ្លក្សដោយខ្លួនឯងបានណា៎។
- NO.13c, St. 184 (Samdach Preah Theamak Lethet Ouk), Phnom Penh
- 016 664 666
- --
Mercy House ឈរជើងនៅភ្នំពេញយូរមកហើយ។ ហាងនេះ ក្រៅពីលក់ម្ហូបដូចហាងម្ហូបបួសដ៏ទៃទៀត ចំណុចពិសេសនោះគឺស៊ុបបួស ហ្នឹងតែម្តង។ ទាំងស៊ុបទាំងប្រហិត គឺរសជាតិមិនងាយរកបាន។ នៅមុខហាងក៏មានរទេះលក់ជើងផ្សិតអាំងប្រឡាក់គ្រឿង ដូចគ្រឿងសាច់គោអាំងអ៊ីចឹង។ បើអ្នកធ្លាប់ទៅ ពិតជាដឹងហើយថាហាងនេះមានមនុស្សច្រើនណាស់ តែក៏មិនខ្វះកន្លែងអង្គុយដែរ ហើយមានកន្លែងអង្គុយជាន់ក្រោមផង ជាន់លើផង ចង់មកញ៉ាំតែឯងឬមកមានគ្នាគឺអត់បញ្ហា។
- St. 222 corner St. 51, Phnom Penh
- 012 279 500 / 012 342 212