ហាងទាំង 5 ដែល FoodBuzz ចូលចិត្តជាងគេប្រចាំឆ្នាំ 2022
ធ្មិចបើកៗ ជិតដាច់ឆ្នាំ 2022 បាត់ ហើយ FoodBuzz អត់ទាន់បានធ្វើអីផង គិតតែពីញ៉ាំៗ តែឃើញថាក្រោយពីស្រាលកូវិតមក ឆ្នាំនេះក្រុមការងារ FoodBuzz បានចូលរួមកម្មវីធីពិព័រណ៍បានយ៉ាងច្រើនតែម្តង ដែលមានដូចជា ពិព័រណ៍ស្លាបព្រា ពិព័រណ៍អាហារនៅ Factory និង ពិព័រណ៍អាហារចុងសប្តាហ៍ ជាដើម។
អ្នកទាំងអស់បានអានអត្ថបទរបស់ FoodBuzz រាល់ដង ប្រាកដជាដឹងហើយថាពួកយើងបានភ្លក់ម្ហូបអាហារបានច្រើនកន្លែងមែនទែនក្នុងឆ្នាំនេះ ហើយឥឡូវដល់ចុងឆ្នាំចឹង ក្រុមការងារ FoodBuzz ចង់បានណែនាំហាងនីមួយៗដែលពួកយើងចូលចិត្តជាងគេ!
- $ - $$$
- $ - $$$
អ្នកទាំងអស់គ្នាចូលចិត្តទៅញ៉ាំអីនៅហាងកាលីបៗនៅលើអាគារខ្ពស់ៗមែន? បើមែន អ្នកទាំងអស់គ្នានឹងពេញចិត្តហាង El Tapas ហើយ។ ហាងបែបអេស្ប៉ាញពិតៗតែម្តង ដែលមានទីតាំងនៅលើអាគារ Hotel KVL។ ហាងនេះមានលក្ខណៈបែបទំនើប និង ស៊ីវិល័យ ដែលចាត់ទុកជាកន្លែងសម្រាប់ញ៉ាំអាហារអេស្ប៉ាញបែបរ៉ូមែនទិកបាន។ ពួកយើងចង់ណែនាំឲ្យសាកឈុត Iberico Ham Platter ដែលមាននូវសាច់គុណភាពខ្ពស់ជាពិសេសសាច់ Iberico Ham អាយុ 48 ខែប្រចាំ El Tapas ជាមួយនឹងនំប៉័ង sour dough។ សំខាន់មានម្ហូបប្លែកៗជាច្រើនដែលអ្នកគួរសាក!
- Inside Hôtel KVL, #379 Preah Sisowath Quay, Sangkat Chey Chumnes, Khan Daun Penh, Phnom Penh
- 023 936 333
- $ - $$
- $ - $$
Le Manolis គឺជាបារបែបបារាំងដែលត្រូវបានគេច្នៃពីអគារបារាំងសល់ពីសម័យអាណាគមដែលទើបនឹងបើកនៅដើមឆ្នាំ 2022 នេះឯង។ បារនេះមានលក្ខណៈបែបទំនើប និង ស៊ីវិល័យ ហើយក្រៅពីការតុបតែងឡើងស្អាតបែបបរទេស ពូលយើងក៏ចូលចិត្តទៅទីនោះដើម្បីផឹកស្រាក្រឡុកជុំគ្នាអីចឹង និយាយទៅរសជាតិស្រាក្រឡុកនៅទីនេះគឺត្រូវមាត់ពួកយើងតែម្តង។ អ្នកអត់ទៅឆ្លងឆ្នាំអី អាចមកសាកបាន។
- $ - $$
ឃ្លានហតផតដែលមានតម្លៃសមរម្យអី អ្នកទាំងអស់គ្នាអាចមក Kungfu Kitchen បាន! ហាងហតផតនេះទទួលបានការចាប់អារម្មណ៍ខ្លាំងចាប់ពីចុងឆ្នាំ 2021 មកដល់ឥឡូវ ព្រោះរសជាតិនៅទីនេះមិនសូវដិតដូចហាងផ្សេងទេ តែជាប់មាត់តែម្តង។ តម្លៃមិនដល់ 8$ ទេ អ្នកទាំងអស់គ្នានឹងទទួលបានឈុតហតផតដែលមានដូចជា សាច់មួយចាន បន្លែមួយចាន និង គ្រឿងផ្សំផ្សេងៗទៀត។ តែមុខម្ហូបដែលក្រុមការងារយើងចូលចិត្តជាងគេនោះគឺ មឹកបំពងប្រចាំ Kungfu Kitchen ព្រោះមឹកហ្នឹងគឺត្រូវបានគេបំពងឡើងស្រួយជាមួយនឹងម្ទេសក្រៀម សណ្តែកដី និងត្រឡប់ឲ្យចូលជាតិជាមួយនឹងពងទាប្រៃ។ ដាក់មួយម៉ាត់ទៅគឺស្រួយរបស់គេហ្មង ហើយរសជាតិប្រៃ និង ហឹរហ្នឹងចូលគ្នាសន្លប់!
- Street 57 corner 302, Sangkat Boeng Keng Kang I
- 078 228 851
- $ - $$
ហាងនេះគីពួកយើងមិនអាចរំលងបានទេ។ Ella Greek Kitchen គឺជាហាងសំណព្វរបស់ FoodBuzz តាំងពីមានតែមួយសាខានៅសៀមរាបហ្ហ៎! ឥឡូវនេះគេមានសាខានៅភ្នំពេញហើយ ចឹងពួកយើងទៅញ៉ាំរហូតហ្មង។ ភាគច្រើន គេថាម្ហូបរបស់ជនជាតិក្រិកគឺរាងសាបអត់ជាតិ តែ FoodBuzz ចង់ប្រាប់ថាម្ហូបដែលឆ្ងាញ់មិនចាំបាច់មានរសជាតិដិតខ្លាំងហ្មងមិនហៅថាឆ្ងាញ់បានទេណា៎! ពួកយើងចូលចិត្តឈុតសាច់លាយដែលមួយថាសមានសាច់ជាច្រើនប្រទេសដូចជា សាច់ចង្កាក់ សាច់គោអូស្ត្រាលីចង្កាក់ ប្រហិតសាច់គោអូស្ត្រាលី និង សាច់ក្រកធ្វើដោយដៃ ហើយក្នុងឈុតហ្នឹងក៏មានដូចជា ដំលូងបារាំង នំប៉័ងភីតា និង ទឹកជ្រលក់ប្លែកៗជាច្រើន។ និយាយទៅដាក់មួយម៉ាត់ហើយគឺដាក់មួយម៉ាត់ទៀតតែម្តង។
- Inside Bassac Lane, Sangkat Tonle Basak, Khan Chamkarmon, Phnom Penh
- 092 621 132
- $ - $$
- $ - $$
ចង់សាកម្ហូបដែលមានរសជាតិដូចនៅហាណូយដែលធ្វើឡើងដោយជនជាតិវៀតណាមផ្ទាល់ៗមែន? មក ToFu Homemade ម៉ោ! ពួកយើងទើបតែស្គាល់ហាងនេះក្នុងឆ្នាំនេះទេ តែលង់នឹងរសជាតិនៅទីនេះតែម្តង! បើបានទៅ អ្នកទាំងអស់គ្នាគួរតែសាកឈុតធំរបស់គេ ព្រោះមួយឈុតហ្នឹងមានម្ហូបច្រើនប្រភេទមែនទែនដូចជា សាច់ ជាមួយនឹងបន្លែ និង ទឺកជ្រលក់ជាច្រើនមុខ។ ស្តាយណាស់ដែលពួកយើងភ្លេចឈ្មោះមុខម្ហូបហ្នឹង ប៉ុន្តែអ្នកទាំងអស់អាចមើលក្នុងរូបនេះបាន! ទឹកជ្រលក់គេគឺរសជាតិដិតដែលញ៉ាំត្រូវគ្នាមែនទែនជាមួយនឹងសាច់ ហើយនិង បន្លែ។ មួយទៀតនោះគឺពួកយើងចូលចិត្តការរៀបចំដាក់តុអង្គុយនៅខាងក្រៅរបស់ហាងនេះ។ អង្គុយញ៉ាំបណ្តើរ និយាយគ្នាបណ្តើរគឺអេមហ្មង។
- #30, St 468, Toul Tumpoung, Phnom Penh
- 088 229 9168