ហាងប្រហិតចៀនល្បីៗទាំង៥កន្លែងដែលមានសេវាដឹកជញ្ជូនដល់ផ្ទះ!
អ្នកណាខ្លះឱ្យតែពេលថ្ងៃរសៀលដឹងតែឃ្លានប្រហិតចៀន ប្រហិតអាំង ពងមាន់អាំងហើយពងទាកូន? ប៉ុន្តែចេញក្រៅមិនបានហើយមិនដឹងហាងណាខ្លះមានសេវាដឹកជញ្ជូនដល់ផ្ទះសោះ។ ដូចនេះ FoodBuzz សូមណែនាំហាងលក់ប្រហិត៥កន្លែងដែលមានសេវាដឹកជញ្ជូនដល់ទីកន្លែងសម្រាប់អ្នកទាំងអស់គ្នាតែម្តង។
១.ខ្យងស្ទាវ - សន្ធរម៉ុក
នៅ ខ្យងស្ទាវ សន្ធរម៉ុក មានអាហារច្រើនមុខមែនទែន មិនថាប្រហិតចៀន ប្រហិតអាំង ពងមាន់អាំងសូម្បីខ្យង ខ្ចៅ បង្កង ក្តាមស្រែក៏មានដែរ។ លើសពីនេះនៅទីនេះក៏មានគ្រឿងសមុទ្រជាច្រើនប្រភេទផងដែរ ហើយក្នុងនោះអ្នកទាំងអស់ចង់បានភ្លាក៏បានអាំងក៏បាន។ សម្រាប់ការកុម៉្មង់ដឹកជញ្ជូនអ្នកទាំងអស់គ្នាអាចខលទៅកាន់លេខទូរស័ព្ទ 096 565 6966 ។
២.ពិភពប្រហិត007
អ្នកណាមិនស្គាល់ ហាងពិភពប្រហិត007 ដែលមានឈ្មោះល្បីជាយូរមកហើយ។ នៅទីនេះមានប្រហិតគ្រប់មុខសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសតែម្តង ហើយបើអ្នកទាំងអស់គ្នាចង់បាននំបុ័ងប័រក៏មានដែរ។ ជាពិសេសនៅទីនេះមានប្រហិតត្រីរុំបន្លែជាច្រើនមុខទៀតផង អ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់តាមរយៈ App NHAM24, E-GetS, Muuve ឬ ខលទៅកាន់លេខ 070 949 494 / 076 949 4944 ។
៣.គឹមសម្បត្តិ ប្រហិតចៀនអូឡាំពិក
ប្រហិតឆ្ងាញ់នៅផ្សារអូឡាំពិក ធានាទាំងរសជាតិនិងអនាម័យសម្រាប់អ្នកទាំងអស់គ្នាតែម្តង។ ជាពិសេសនៅទីនេះមានប្រហិតត្រីរុំបន្លែជាច្រើនមុខ និង គាវដ៏ស្រួយឆ្ងាញ់ជាប់មាត់តែម្ដង។ បើអ្នកទាំងអស់ចង់កុម៉្មង់ដឹកដល់ទីកន្លែង អាចខលទៅកាន់លេខ 012 99 81 34 / 017 38 91 91 / 010 81 91 91 / 069 502 582 ឬឆាតទៅ Facebook page គឹមសម្បត្តិ ប្រហិតចៀនអូឡំពិក Kim Sombath Fish Meatballs Olympic ។
៤.ប្រហិតតារារស្មី
នៅ ហាងប្រហិតតារារស្មី មានប្រហិតសាច់គោ និង ប្រហិតត្រីស្លាតរុំបន្លែជាច្រើនមុខ ដូចជាស្នៀតពោត សណ្តែកគួរ ផ្កាខាត់ណា ម្រះ ម្ទេសហាវៃ ជាដើម។ ហើយថែមទាំងមានគាវ និង នំបុ័ងខ្ចប់ជាមួយប្រហិតត្រីផងដែរ។ បើសិនចង់ញ៉ាំអ្នកទាំងអស់គ្នាអាចកុម៉្មង់តាមរយៈលេខ 012 897 097 / 016 897 097 សម្រាប់សេវាដឹកជញ្ជូនដល់ផ្ទះ។
៥.គីម ស្រុង ប្រហិត ស៊ីសុវត្ថិ 009
ហាងគីម ស្រុង ប្រហិត ស៊ីសុវត្ថិ 009 គឺជាហាងប្រហិតដ៏ពេញនិយមមួយកន្លែង ជាពិសេសនៅទីនេះមានប្រហិតជាច្រើនសម្បូរបែប ហើយថែមទាំងមានគ្រឿងសមុទ្រ និង អាហារកុម៉្មង់ដែលមានរសជាតិឆ្ងាញ់ផងដែរ! ចំពោះការកុម៉្មង់សម្រាប់ដឹកជញ្ជូនដល់ផ្ទះអ្នកទាំងអស់គ្នាអាចខលទៅកាន់លេខ 017 211 979 / 012 955 229 / 069 616 120 ៕