កន្លែង date បែប Street Food ទាំង ៤ សម្រាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់!
ជិតដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ហើយ រកកន្លែង date បានហើយឬនៅ? បើរកនឹកមិនទាន់ឃើញទេ FoodBuzz ចង់ណែនាំកន្លែង date បែប street food ៤កន្លែងទៅកាន់អ្នកទាំងអស់គ្នា! ទៅ date ជាមួយមនុស្សពិសេសអ៊ីចឹងទោះ កន្លែងបែបសាមញ្ញៗក៏នៅតែពិសេសដែរ។
- --
តោះចាក់ខ្ចៅ date នៅខ្ចៅស្រីភ្លោះទួលទំពូង ម្តងមើល មានអារម្មណ៍ប្លែកយ៉ាងម៉េចទៅ! នៅទីនេះជាហាងលក់ខ្ចៅដែលល្បីឈ្មោះជាយូរមកហើយ មិនត្រឺមតែមានលក់អាហារសម្រន់ជាច្រើនមុខទេ ថែមទាំងមានទីធ្លាធំទូលាយទៀតផង។ អ្នកទាំងអស់គ្នាឃើញឈ្មោះហាងមានតែខ្ចៅ ប៉ុន្តែនៅក្នុងហាងមានលើសពីនេះណា៎! ចង់ញ៉ាំខ្យងក៏មាន លៀសក៏មាន ហើយថែមទាំងមានប្រហិត ពងទាកូន ស្លាបមាន់អីទៀតផង។ នាំ Honey មកដឹងតែត្រូវចិត្តហើយ!
- #27b, St. 135, Tuol Tumpung, Phnom Penh
- 070 556 779
- --
ញ៉ាំសាច់អាំងមួយម៉ាត់ ហ៊ុតទឹកស៊ុបមួយម៉ាត់មានជាតិម៉ង! អ្នកទាំងអស់គ្នាកុំភ្លេច Minkky BBQ - IFL ណាមានសាច់់អាំងជាមួយនឹងទឹកស៊ុបរសជាតិឆ្ងាញ់ប្លែក។ ហើយនៅទីនេះមានបន្លែសាច់ស្រស់ៗដែលមានច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា។ ពិសេសជាងនេះទៅទៀតនៅទីនេះក៏មានជាឈុតដែរណា ថែមទាំងមានតម្លៃសមរម្យទៀតផង!
- Street 261 and corner Street 118Z, Phnom Penh
- 015 699 666
- --
ធ្លាប់តែញ៉ាំហតផតជាមួយសាច់គោ សាច់ចៀម ឥឡូវផ្លាស់ប្តូរបរិយាកាសមកសាក ហតផតប្រហិតវិញមើល! នៅ ប្រហិតហតផត ក្តៅហឹរ ក្តៅហុយ មានលក់ជាស៊ុបបែបចិនជាមួយប្រហិតដែលមានរសជាតិប្លែក ឆ្ងាញ់សាហាវម៉ង! ជាពិសេសនៅទីនេះក៏មានផ្តល់ជាឈុតសម្រាប់អ្នកទាំងអស់គ្នាទៀតផង។ បើទៅ២នាក់ញ៉ាំ Couple Set ទៅត្រូវហើយ! មិនតែប៉ុណ្ណោះក៏មានជា Family set និង Jumbo set ដែរណា៎។ នៅក្នុងឈុតនីមួយៗមានទឹកស៊ុប២រសជាតិ ហើយអ្នកទាំងអស់គ្នាអាចជ្រើសយកប្រហិតតាមចំណង់ចំណូលចិត្ត។
- #127, St. 148, Phnom Penh
- 070 556 779
- $ - $$
- $ - $$
ចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗហឹរៗឆ្ងាញ់ៗ ដឹងតែត្រូវនឹកដល់ The Street Cambodia មុនគេម៉ង! អត់ចេះញ៉ាំហឹរក៏មិនជាបញ្ហា ព្រោះម្ហូបនៅទីនេះគឺមានច្រើនជម្រើសមែនទែន ចង់បានម្ហូបឆាក៏មាន អាំងក៏មាន! ជាពិសេសក៏មានភេសជ្ជៈប្លែកៗហើយមានពណ៌ cute cute ទៀតផង! ហើយបើបានមក Date នៅកន្លែងនេះ ដឹងតែពេញចិត្តទាំងស្តូកម៉ង។
- 87C St 143, Phnom Penh
- (855 )60 666 636 / (855) 93 948 054