កន្លែងញ៉ាំនៅតំបន់ប្រាសាទ ដែលមានរសជាតិពិសេស សូម្បីអ្នកសៀមរាបក៏ជិះទៅញ៉ាំដល់ហ្នឹងដែរ!
មិនមែនមានន័យថានៅក្នុងក្រុងសៀមរាប អត់មានកន្លែងញ៉ាំឆ្ងាញ់ទេណា៎! គឺគ្រាន់តែចង់បញ្ជាក់ថា រសជាតិពិសេសនៅកន្លែងញ៉ាំដែល FoodBuzz នឹងណែនាំនៅក្នុងអត្ថបទនេះ ឆ្ងាញ់ប្លែក មានរសជាតិប្រចាំ ដែលទោះបីញ៉ាំច្រើនឆ្នាំ ក៏មិនទ្រលាន់ដែរ។
1. បបរមាន់ នៅទល់មុខភ្នំបាក់ខែង
សួរអ្នកសៀមរាបណា ក៏ស្គាល់ក៏ល្បីដែរ អ្នកខ្លះ ដើរឡើងភ្នំបាក់ខែង ទើបចុះមកវិញ ញ៉ាំបបរក្តៅៗ១ចានយកកម្លាំង ហើយអ្នកខ្លះទៀតវិញ នឹកឃើញឃ្លានជិះទៅញ៉ាំដល់ហ្នឹងតែម្តង។ បើគិតទៅជិតប្រហែល១០គមដែរ ពីក្រុងសៀមរាប។
- ទីតាំង ៖ ទល់មុខភ្នំបាក់ខែង https://goo.gl/maps/7kKZE6YNfrbcEPPH8
- លេខទំនាក់ទំនង ៖ 093 377 396
2. មាន់ដុត នៅក្បែរប្រាសាទស្រះស្រង់
ឆ្ងាញ់ទាំងរសជាតិមាន់ដុត និងម្ហូបស្រែផ្សេងៗទៀត ស្អាតទាំងទេសភាពនៅជាប់នឹងស្រះស្រង់! លក្ខណៈអង្គុយញ៉ាំជុំគ្រួសារ ឬក្រុមមិត្តភក្តិនៅកញ្ចុះឈើក្រោមម្លប់ត្រឈឹងត្រឈៃ មាន់ដុតថ្មីៗផ្ទាប់នឹងអន្លក់ខ្ចីៗ ជាតិសាហាវណាស់!
- ទីតាំង ៖ ភូមិស្រះស្រង់ខាងត្បូង (ជាប់នឹងប្រាសាទស្រះស្រង់) https://g.page/ktomsre?share
- ម៉ោងបើក ៖ ៩:០០ព្រឹក - ៥:០០ល្ងាច
- លេខទំនាក់ទំនង ៖ 078 33 4496
3. បាញ់ឆែវ នៅភោជនីយដ្ឋានប្រាសាទនាងពៅ
ល្បីខ្លាំងជាងគេ គឺរសជាតិបាញ់ឆែវតែម្តង តែក៏មានអាហារសម្រន់ច្រើនមុខទៀតផងដែរ រួមមាន ប្រហិតចៀន ណែម សាច់គោអាំង ជាដើម។
- ទីតាំង ៖ ផ្លូវប្រលានយន្តហោះ https://goo.gl/maps/LNYVqBKn8cj6f78Y9
- ម៉ោងបើក ៖ ៧:០០ព្រឹក - ១១:០០យប់
- លេខទំនាក់ទំនង ៖ 012 256 025
4. នំបញ្ចុកទឹកប្រហុកអំបិលម្ទេស នៅក្បែរប្រាសាទអង្គរវត្ត
ទើបតែមានវត្តមានប៉ុន្មានឆ្នាំនេះក៏ពិតមែន តែរសជាតិថ្មីប្លែកមែនទែន…សរសៃនំបញ្ចុកធ្វើថ្មីៗនៅនឹងកន្លែងផ្ទាល់ លើកដាក់លើចាន អមដោយបន្លែធម្មជាតិស្រុះរួចស្រេចៗ។ ចំពោះទឹកប្រហុកវិញ បែបហឹរខ្លាំងក៏មាន មិនសូវហឹរក៏មាន ហើយបើថារាងឃ្លានខ្លាំង អាចញ៉ាំជាមួយត្រីអាំងស្រួយៗក្តៅៗក៏បានដែរ។
- ទីតាំង ៖ មាត់ត្រពាំងសេះខាងជើង (ខាងជើងឆៀងខាងលិចអង្គរវត្ត) https://goo.gl/maps/18y7ZVZu5CfPMxQc6
- ម៉ោងបើក ៖ ១០:០០ព្រឹក - ៧:០០យប់
- លេខទំនាក់ទំនង ៖ 069 962 007