ចង់ទិញជ្រូកខ្វៃ ទាខ្វៃ និងម្ហូបសែនចូលឆ្នាំចិន កុំភ្លេចហាងទាំង៥នេះ
បុណ្យចូលឆ្នាំចិនកាន់តែកៀកមែនទែនហើយអ្នកទាំងអស់គ្នា ធុំក្លិនចំហាយម្ហូបសែនមកបណ្តើរៗហើយមែនទេ? បើនិយាយពីពេលសែនម្តងៗមិនដែលបាត់មុខចាប់ឆាយទេ ហើយម្ហូបដែលខ្វះមិនបានមួយទៀតគឺ ជ្រូកខ្វៃ ឬ ទាខ្វៃហ្នឹងម៉ង! សម្រាប់កន្លែងដែលអាចរកទិញជ្រូកខ្វៃ ឬទាខ្វៃ និងម្ហូបសែន រសជាតិឆ្ងាញ់ ចាំ FoodBuzz ណែនាំឲ្យអ្នកទាំងអស់គ្នាមកស្គាល់ហាងទាំង៥ខាងក្រោមនេះ៖
- $$
អ្នកណាមិនស្គាល់ភោជនីយដ្ឋាន Yi Sang Restaurant ដែលជាហាងម្ហូបចិនដ៏ល្បីជាយូរមកហើយ! ជាពិសេសសម្រាប់ពិធីសែនចូលឆ្នាំចិនខាងមុខនេះ នៅ Yi Sang Restaurant ក៏មានលក់ជា ជ្រូកខ្វៃ ទាខ្វៃ និង ម្ហូបផ្សេងៗសម្រាប់សែនផងដែរ! សម្រាប់រសជាតិជ្រូកខ្វៃ គឺធានាថាឆ្ងាញ់តែម្ដង ព្រោះការខ្វៃជ្រូកនៅទីនេះមានលក្ខណៈពិសេសដែលធ្វើឱ្យស្បែកជ្រូកមានរសជាតិស្រួយឆ្ងាញ់។ មិនតែប៉ុណ្ណោះ នៅ Yi Sang Restaurant គឺយកជ្រូកពីភ្នំគូលែនដែលចិញ្ចឹមដោយគ្រួសារខ្មែរផ្ទាល់តែម្តង។ រីឯទាខ្វៃវិញក៏មានរសជាត់ឆ្ងាញ់មិនចាញ់ជ្រូកខ្វៃដែរ! អ៊ីចឹងបើអ្នកទាំងអស់គ្នាចង់កុម៉្មង់ជ្រូកខ្វៃ ឬ ទាខ្វៃសម្រាប់យកទៅសែន សូមធ្វើការកក់ទុកជាមុនណា៎!
- Available at all branches
- 015 814 488
- $$ - $$$
- $$ - $$$
នៅ Ming Palace មានបម្រើជូនអ្នកទាំងអស់គ្នានូវម្ហូបចិនជាច្រើនមុខសម្រាប់ពិធីសែនចូលឆ្នាំនាពេលខាងមុខ។ ដោយនៅទីនេះមានឈុតម្ហូបសែនសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលក្នុងនោះមានម្ហូបចិនពិសេសៗ ថែមទាំងមានជ្រូកខ្វៃ និង ទាខ្វៃផងដែរ។ ចង់កុម៉្មង់ជាឈុតក៏បាន កុម៉្មង់តែជ្រូកខ្វៃ ឬ ទាខ្វៃក៏បាន តាមតម្រូវការ។ ចំណែកឯសាច់ជ្រូកខ្វៃ និង ទាខ្វៃគឺមានរសជាតិបែបចិនតែម្តង ហើយស្បែកជ្រូកខ្វៃវិញដឹងតែស្រួយឆ្ងាញ់ម៉ង! ជាពិសេសដើម្បីបង្កើនភាពងាយស្រួល អ្នកទាំងអស់គ្នាចង់កុម្ម៉ង់ម្ហូប ហើយយកទាំងចានក៏បាន!
- St. Preah Monivong Blvd (93), Sangkat boeung keng kang 3, Khan Chamkarmon, Phnom Penh
- 086 988 885
- --
នៅ Sam Too Restaurant ក៏មានម្ហូបចិនជាច្រើនមុខនិងសាច់ខ្វៃសម្រាប់អ្នកទាំងអស់កុម្ម៉ង់សម្រាប់ថ្ងៃសែនខាងមុខនេះដែរ! ចង់បានជាឈុតក៏បាន ចង់បានម្ហូបតែមួយមុខ ឬ្ ទាខ្វៃតែមួយក៏បាន! ម្ហូបនៅទីនេះមានរសជាតិឆ្ងាញ់បែបចិនហុងកុងពិតៗតែម្ដង ហើយថែមទាំងមានអនាម័យខ្ពស់ទៀតផង។ បើនិយាយពីសាច់ទាខ្វៃវិញ មិនផុយពេកមិនស្វិតពេកគឺថាល្មមញ៉ាំ គួបផ្សំជាមួយនឹងទឹកជ្រលក់ដ៏ឆ្ញាញ់ធ្វើឱ្យរសជាតិសាច់ទានេះកាន់តែពិសេស!
- No. 42-44 E0E1, Kampucheakrom Blvd., Sangkat Phsarthmey II, Khan Dounpenh, Phnom Penh
- 017 427 688
- --
នៅ ភោជនីយដ្ឋាន បាយ័ន ក៏មាននូវសេវាកម្មម្ហូបសែន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកទាំងអស់គ្នាដោយមិនបាច់ហត់ធ្វើម្ហូបខ្លួនឯងដែរ។ ដោយក្នុងមួយឈុតមានទាខ្វៃមួយជាស្រេច ហើយមិនថារសជាតិទាខ្វៃ ឬ ម្ហូបផ្សេងៗគឺធានាថាឆ្ងាញ់ពិសេសតែម្តង ថែមទាំងមានការចម្អិនដោយអនាម័យខ្ពស់ទៀតផង! លើសពីនេះអ្នកទាំងអស់គ្នាមិនបាច់បារម្ភពីរឿងចានដាក់ម្ហូប ដែលកុម្ម៉ង់ទៅនោះទេ ព្រោះខាងហាងក៏មានដាក់ជាចានឱ្យស្រាប់ម៉ង!
- Available at all branches
- 017 979 767
- --
Orussey Seafood គឺជាភោជនីយដ្ឋានដែលមានបម្រើជូននូវគ្រឿងសមុទ្រស្រស់ៗ តែសម្រាប់ឱកាសពិធីសែនចូលឆ្នាំចិនខាងមុខ នៅទីនេះក៏មានការរៀបចំជាឈុតម្ហូបសែនទៀតផង! ជាពិសេសមានឈុតទាខ្វៃ និង ឈុតជ្រូកខ្វៃដែលងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសមែនទែន ដោយក្នុងមួយឈុតមានម្ហូបជាច្រើនមុខ ហើយក៏មានទាខ្វៃមួយ ឬ ជ្រូកខ្វៃមួយ! រីឯរសជាតិវិញគឺដឹងតែឆ្ងាញ់ជាប់មាត់តែម្តង។
- #6A, Street 105, beoung prolit, 7 makara district Phnom Penh
- 011 504 450