នៅផ្ទះក៏ញ៉ាំបុកល្ហុងបាន! ហាងទាំង៥នេះមានសេវាដឹកជញ្ជូនដល់កន្លែងតែម្តង
កំពុងស្រ្តេសនៅផ្ទះ ហើយរកនឹកអត់ឃើញថាគួរញ៉ាំអីមែន? ធ្លាប់បានដឹងអត់ថាញ៉ាំអីជូរអែមៗហើយហឹរតិចៗជួយឲ្យអារម្មណ៏ស្រស់ស្រាយបានមួយកកម្រិតណា? បើញ៉ាំបុកល្ហុងមានទាំង៣រសជាតិហ្នឹងម៉ង។ សំខាន់ហាងទាំង៥ខាងក្រោមនេះមានសេវាដឹកជញ្ជូនដល់កន្លែងតែម្តង។
#១. ត្បាល់ខ្មែរ
មុខម្ហូបប្រចាំរបស់ហាងត្បាល់ខ្មែរគឺបុកល្ហុងនឹងតែម្ដង តែអ្វីដែលធ្វើឲ្យភ្ញៀវកាន់តែជាប់ចិត្តនោះគឺ មានជម្រើសនិងគ្រឿងផ្សំជាច្រើនសម្រាប់បន្ថែមពីលើបុកល្លុង អ៊ីចឹងរសជាតិកាន់តែឆ្ងាញ់និងប្លែក។ នៅ ត្បាល់ខ្មែរ ក៏មានសេវាដឹកជូនដល់ទីកន្លែងដែរណា។
- លេខទូរស័ព្ទទំនាក់ទំនង៖ ០១៦ ៨៩៥ ៨៨៨ / ០៧១ ៤៤៤៤៤ ៥៥
- ម៉ោងបើក៖ ៦:០០ ព្រឹក-៨ :០០យប់
#២. បុកល្ហុងបាងកក សាខាអ៉ីអន២
ចូលចិត្តញ៉ាំម្ហូបថៃរសជាតិដើមមែន? អ៊ីចឹងសាក បុកល្ហុងបាងកកសាខាអ៉ីអន២ ទៅដឹងតែត្រូវចិត្តម៉ង។ មានម្ហូមថៃច្រើនមុខកំពុងរង់ចាំណា ជាពិសេសបុកល្លុង។ មិនបាច់ទៅដល់ហាងក៏ញ៉ាំបាន គ្រាន់តែតេទៅខាងហាងផ្ទាល់ នឹងទទួលបានការដឹកជញ្ជូនដល់ផ្ទះតែម្ដង។ លើសពីនេះអ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូន NHAM24 និង E-GetS បានផងដែរ។
- លេខទូរស័ព្ទទំនាក់ទំនង៖ ០១០ ៣២៦ ២៣០
- ម៉ោងបើក៖ ១១:០០ ព្រឹក-១០ :០០យប់
#៣. ក្តាមប្រៃ888
ដឹងតែបែកញើសហើយ បើបានសាកបុកល្ហុងពីហាង ក្តាមប្រៃ888 មានដឹកជញ្ជូនដល់ផ្ទះទៀតណា។ តេកុម៉្មង់ពីហាង ក្តាមប្រៃ888 ឥឡូវនេះបាន។
- លេខទូរស័ព្ទទំនាក់ទំនង៖ ០១៥ ៨៨៨ ៣៥៦
- ម៉ោងបើក៖ ៧:០០ព្រឹក - ៨:០០យប់
#៤. បុកល្ហុងផ្ទះបុរាណ
បុកល្លុងរសជាតិជូរអែមហើយហឹរតិចៗរោយសណ្ដែកដីពីលើញ៉ាំជាមួយបាយដំណើបទៀតដឹកតែកប់ម៉ង។ បុកល្ហុងផ្ទះបុរាណ អាចជួយបានបើចង់ញ៉ាំ ដឹកជូនថែមទៀត ទំនាក់ទំនងទៅហាងដើម្បីកុម៉្មង់ណា។
- លេខទូរស័ព្ទទំនាក់ទំនង៖ ០៨៦ ៦០៦ ១៩៥ / ០១០ ៦០៦ ១៩៥
- ម៉ោងបើក៖ ១:០០ រសៀលដល់ ៥:០០ ល្ងាច
#៥. ប្រសប់ - BROSOB
មិនថាបុកក្តាមសេះ បុកពោត បុកក្ដាមប្រៃទេនៅ ប្រសប់ - BROSOB បុកល្ហុងឆ្ងាញ់ មានមួយចប់។ ក្រៅពីនេះក៏មានលក់ជាបាយឆា មីឆា គុយទាវផងដែរ។ សំខាន់រសជាតិឆ្ងាញ់ហើយ អនាម័យល្អទៀត! អ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់ពីហាងផ្ទាល់ក៏បាន ឬក៏តាមកម្មវិធីដឹកជញ្ជូន NHAM24 និង BLOC ក៏បាន។
- លេខទូរស័ព្ទទំនាក់ទំនង៖ ០៨៥ ២៦៨ ៦៦៨
- ម៉ោងបើក៖ ៧:០០ ព្រឹក - ៨:០០ ល្ងាច