ត្រូវការកុម្ម៉ង់បន្លែ ផ្លែឈើ ស្រស់ៗឲ្យគេដឹកឲ្យដល់ផ្ទះ កុំភ្លេច៥កន្លែងនេះ!
ផ្សារខ្លះក៏បិទ កូវីដក៏កើតច្រើន មិនហ៊ានចេញទៅទិញទេ! ទៅកើតទុកអី បើចង់ទិញបន្លែស្រស់ៗស្តុកទុកនៅផ្ទះ FoodBuzz សូមណែនាំ៥កន្លែង ដែលអ្នកទាំងអស់គ្នាអាចទិញតាមអនឡាញបាន ព្រមទាំងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះភ្លាមៗផងដែរ។
១. Natural Garden
Natural Garden ត្រូវបានគេស្គាល់ថាជាអ្នកផលិត អ្នកចែកចាយ និងលក់រាយអង្ករសរីរាង្គនិងបន្លែផ្លែឈើដែលគ្មានជាតិគីមី។ បើចង់កុម៉្មង់ទិញបន្លែស្រស់ៗមានសេវាដឹកដល់មាត់ទ្វាររបស់អ្នក អាចធ្វើការទិញបាននៅលើគេហទំព័ររបស់ Natural Garden ហ្វេសប៊ុក Natural Garden Cambodia ឬខលផ្ទាល់ទៅកាន់លេខ 098 355 2028 តែម្ដង។
២. Lucky Supermarket
អ្នកនៅភ្នំពេញយ៉ាងហោចណាស់ក៍បានធ្លាប់ទៅសាខាផ្សារទំនើប Lucky ម្តងដែរ។ ក្នុងគ្រាលំបាកបែបនេះផ្សារទំនើប Lucky ជ្រើសយកសេវាកម្មតាម Online ដែលអតិថិជននៅតែអាចទិញផលិតផលនិងបន្លែស្រស់ៗរបស់ផ្សារហើយមានសេវាកម្មដឹកដល់គេហដ្ឋាន។ ដើម្បីទិញទំនិញរបស់ផ្សារអតិថិជនត្រូវស្វែងរកលេខទំនាក់ទំនងនៃផ្សារទំនើប Lucky ដែលជិតផ្ទះបំផុតនិងទិញពីទីនោះ។
៣. Delishop.asia
Delishop គឺជាផ្សារទំនើប Online ដែលមានលក់បន្លែស្រស់ៗដែលបានមកពីកសិករខ្មែរក្នុងស្រុក។ ចង់ញុំាបន្លែប្រភេទណានៅ Delishop គឺមានសឹងគ្រប់មុខ! ដើម្បីទិញតាម Delishop គ្រាន់តែចូលគេហទំព័ររបស់ Delishop ជ្រើសរើសបន្លែដែលលោកអ្នកចង់បាន បន្ទាប់មកជ្រើសរើសការទូទាត់លុយផ្សេងៗដែលមានដូចជាស្កែនកូដ QR ពេលបញ្ជូននិងទូទាត់តាមវីង តាមធនាគារ ABA មានជម្រើសមួយទៀតគឺឲ្យសាច់ប្រាក់ផ្ទាល់ក៏បាន។
៤. Grocerdel
ប្រហាក់ប្រហែលដូចនឹង Delishop និង Natural Garden ដែរ Grocerdel គឺជាផ្សារOnlineសម្រាប់អ្នកចូលចិត្តបរិភោគបន្លែព្រោះមានជម្រើសច្រើនឲ្យជ្រើសរើសមែនទែនបងប្អូន! មានទាំងបន្លែបៃតង ផ្សិតគ្រប់មុខ សណ្តែក និងបន្លែច្រើនមុខទៀត។ ប្រសិនបើអ្នកចង់បញ្ជាទិញសូមចូលទៅកាន់គេហទំព័ររបស់ពួកគេហើយធ្វើការបញ្ជាទិញដោយផ្ទាល់ឬអាចទំនាក់ទំនងទៅកាន់លេខ 099 472 771 ។
៥. Cambomarket
Cambomarket ផ្សារទំនើបOnlineមួយទៀតដែលមានការដឹកជញ្ជូនដោយឥតគិតថ្លៃនៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាបរាល់ទំនិញរបស់អ្នកនឹងទៅដល់ក្នុងរយៈពេលតិចជាង២ម៉ោង។ តោះនាំគ្នាដាក់ទិញនៅលើ Cambomarket app ឬទាក់ទងមកលេខ ០៧៧ ៩០៧ ៨៧៨។
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz