នៅផ្ទះឃ្លានម្ជូរអាចកុម៉្មង់ពីហាងម្ជូរទាំង ៥កន្លែងនេះដែលមានសេវាដឹកជញ្ជូនដល់ផ្ទះ!
ឱ្យតែនៅផ្ទះគឺដឹងតែថាឃ្លាននេះឃ្លាននោះឥតឈប់ ជាពិសេសពេលថ្ងៃគឺដឹងតែឃ្លានម្ជូរម៉ង តែចេញទៅក្រៅទិញអត់បាន។ ប៉ុន្តែអ្នកទាំងអស់គ្នាកុំំបារម្ភ ព្រោះថ្ងៃនេះ FoodBuzz មកណែនាំហាងម្ជូរទាំង៥កន្លែងដែលមានសេវាដឹកជញ្ជូនដល់ផ្ទះណា៎!
១. ម្ជូរវត្តភ្នំ168
ហាងម្ជូរវត្តភ្នំ168 នេះល្បីយូរហើយអ្នកណាមិនស្គាល់! ដោយសារតែនៅទីនេះមានលក់ម្ជូរគ្រប់មុខតែម្តងមិនឱ្យខ្វះមួយមុខណាទេ។ ហើយម្ជូរនៅទីនេះមានទាំងស្រស់ និង ត្រាំ ជាពិសេសមានច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើស។ បើនិយាយពីអំបិលម្ទេសវិញមានច្រើនប្រភេទមែនទែនចង់បានបែបណាក៏មាន ហើយសម្រាប់អ្នកចូលចិត្តទឹកកាពិនៅទីនេះក៏មានដែរណា! សម្រាប់ការកុម្ម៉ង់ទៅផ្ទះអ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់តាមរយៈលេខទូរស័ព្ទ 015 505 056 ឬ តាមរយៈ App NHAM24 ។
២. De’ ម្ជូរ
នៅ De’ ម្ជូរ អ្នកទាំងអស់គ្នាចង់បានស្វាយស្រស់ក៏មាន ស្វាយត្រាំក៏មាន ជាពិសេសមានត្របែកត្រាំ ម្កាក់ត្រាំ អំពិលត្រាំ ហើយថែមទាំងមានក្តិបកំពីងរាជត្រាំទៀតផង! ចំណែកឯអំបិលវិញមានច្រើនជម្រើស ហើយថែមទាំងមានអំបិលបង្គារធំៗ និង ទឹកកាពិផងដែរ។ អ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់សម្រាប់ការដឹកជញ្ជូនដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 089 37 00 66 / 093 21 21 65។
៣. MAJU.K
ចំណែកឯហាង MAJU.K វិញក៏មានម្ជូរស្រស់ៗជាច្រើនប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែរ។ ហើយនៅទីនេះមានស្វាយត្រាំម្ទេសទៀតផង សម្រាប់អ្នកចូលចិត្តហឹរដឹងតែត្រូវចិត្តម៉ង! រីឯគុណភាព និង រសជាតិគឺល្អតែម្តង បើនិយាយពីសេវាកម្មដឹកជញ្ជូនវិញគឹ កុម៉្មង់ភ្លាមដឹកជូនភ្លាម។ សម្រាប់ការកុម៉្មង់ដឹកដល់គេហដ្ឋាន អ្នកទាំងអស់គ្នាអាចខលទៅលេខ 015 821 984 ។
៤. Eat me
គ្រាន់តែឃើញអំបិលបង្គារយក្សនៅទីនេះគឺថាឃ្លានម្ជូរភ្លាមៗតែម្តង! នៅទីនេះមានក្តិបស្វាយស្រស់ៗ ស្វាយត្រាំទឹកឃ្មុំ អំពិលត្រាំ ជាពិសេសមានម្នាស់ឈៀងម៉ៃ ទៀតផង។ ក្រៅពីអំបិលបង្គារកន្លែងនេះក៏មានទឹកកាពិបង្គារដែរណាអ្នកទាំងអស់គ្នា! បើអ្នកទាំងអស់គ្នាចង់កុម៉្មង់ អាចទំនាក់ទំនងទៅកាន់លេខ 099 919 100 / 093 788 585 / 096 560 5554 ។
៥. ផ្ទះម្ជូរជាប់ចិត្ត MAJU House
ផ្ទះម្ជូរជាប់ចិត្ត MAJU House មានស្វាយខ្ចីស្រស់ៗហើយរសជាតិស្រួយស្រិបតែម្ដង! មិនតែបុណ្ណោះនៅទីនេះក៏មានស្វាយត្រាំ អំពិល អង្កាំ ម្តេញ និង ម្កាក់ជាដើម។ ហើយកុម៉្មង់មួយប្រអប់អ្នកទាំងអស់គ្នានឹងបានអំបិលឆ្ងាញ់២មុខ។ ចំពោះការកុម៉្មង់សម្រាប់ដឹកជញ្ជូនដល់ទីកន្លែងអ្នកទាំងអស់គ្នាអាចខលទៅកាន់លេខ 070 222 178 ៕