ចង់កុម៉្មង់ម្ហូបជប៉ុនមកញ៉ាំនៅផ្ទះ? ហាង៥កន្លែងនេះមានសេវាដឹកជូនរហ័សទាន់ចិត្ត
មានធ្លាប់កំពុងអង្គុយលេងនៅផ្ទះលេងហ្វេសបុកសុខៗនឹកឃ្លានចង់ញ៉ាំស៊ូស៊ី, និងរ៉ាមែនអត់? ចង់ញ៉ាំតែញ៉ាំមិនបានព្រោះមិនហ៊ានចេញទៅក្រៅដោយសារខា្លចកូវីដ! កុំបារម្ភអី FoodBuzz នឹងនាំឲ្យស្គាល់ហាងអាហារជប៉ុនទាំង៥កន្លែងខាងក្រោមដែលមានសេវាកម្មដឹកម្ហូបឲ្យដល់ផ្ទះ។
១. Marugame Udon
គ្រាន់តែឃើញឈ្មោះក៍ដឹងដែរថាហាងហ្នឹងជំនាញខាងមុខម្ហូបអី។ បើចង់ញ៉ាំមី Udon អ្នកទាំងអស់គ្នាត្រូវតែទៅហាង Marugame Udon ។ ក្រៅពីមានមី Udon ហើយក៍មានសាច់និងបន្លែបំពងច្រើនប្រភេទ រួមទាំងមានបាយម្ហូបជប៉ុនផងដែរ។ អាចកុម៉្មង់បានតាមរយៈ app ដូចជា NHAM24, E-Get និង Muuve។
២. Asian Sushi
Asian Sushi ល្បីខាំ្លងដោយសារតែស៊ូស៊ីត្រីសាល់ម៉ុននិងនំខួបកំណើតបែបថ្មីដែលជាស៊ូស៊ីត្រីសាល់ម៉ុនធំប៉ុននំខេក។ បើចង់សាកនំខេកស៊ូស៊ីត្រីសាល់ម៉ុនអាចខលបានតាមលេខ 070 398 229 / 085 578 472 រឺក៍ឆាតតាម Facebook page របស់ហាងឈ្មោះ ASIAN SUSHI TK។
៣. Genki Sushi
Genki Sushi គឺជាភោជនីយដ្ឋានមួយដែលប្រើបច្ចេកវិទ្យា Conveyer Belt ដើម្បីបញ្ជូនម្ហូបដល់តុអតិថិជន។ មីនុយម្ហូបរបស់ហាងមានដូចជាស៊ូស៊ីត្រីជាច្រើនប្រភព, បន្លែនិងសាច់បំពងព្រមទាំងបង្អែមជប៉ុនផងដែរ។ ប្រសិនបើចង់សាកម្ហូបជប៉ុនរបស់ Genki Sushi អ្នកអាចធ្វើការកម្មង់តាម app ដូចជា NHAM24, Muuve, Bloc,និង YumNow ឬខលតាមលេខ 023 901 545 / 069 310 310។
៤. Japanese Restaurant Roku
Japanese Restaurant Roku ផ្តល់ជូននូវឈុតស៊ូស៊ីខា្នតធំដែលមានប្រភេទត្រីជាច្រើនមុខរួមទាំងគ្រឿងសមុទ្រប្លែកៗដូចជា geoduckជាដើម បន្ថែមពីលើនេះទៅទៀតក៍មានហតផតជប៉ុន, រួមទាំងសាច់អាំងបែបជប៉ុនដែរ។ អ្នកអាចធ្វើការកុម្ម៉ង់តាមapp ដូចជា foodpanda, WOWNOW, និង E-Get រឺខលតាមលេខ 081 699 866/095 46 00 77។
៥. Watami Japanese Dining Cambodia
Watami Japanese Dining មានសាខាជាង ១០០កន្លែងនៅទូទាំងទ្វីបអាស៊ីនិងពេញនិយមខ្លាំងចំពោះអាហារប៊ូហ្វេជប៉ុនមានពេលកំណត់។ឥឡូវនេះហាងបានរួមបញ្ចូលអាហារ Bento ជប៉ុន គ្រប់ប្រភពដែលសាកសមបំផុតសម្រាប់ការដឹកជញ្ជូនតាមផ្ទះ។ អ្នកអាចធ្វើការកម្មង់បានតាម app ដូចជា NHAM24 និង E-Get ឬខលមកកាន់លេខ 023 901 070។