ហតផតទាំង ៥ កន្លែងក្ដៅៗញុំាកម្ដៅសាច់ក្នុងខែធ្លាក់ភ្លៀងត្រជាក់ៗនេះ
ពេលខែក្ដៅរករបស់អីញុំាត្រជាក់ៗ ឥឡូវចូលដល់ខែភ្លៀងបណ្ដើរៗចឹងប្រាកដជារករបស់អីញុំាក្ដៅៗហើយត្រូវអត់? ហើយរបស់ក្ដៅនឹងមានអីក្រៅពីហតផតទេ។ FoodBuzz ណែនាំប្រាំកន្លែងនេះគឺថាតម្លៃ និងបរិមាណសមរម្យញុំា ហើយឆ្ងាញ់ទៀត។
១. KaiXin Malatang
បើជិះកាត់ម្ដុំផ្លូវត្រសក់ផ្អែមវិញ បាច់និយាយទេគឺថាសម្បូរកន្លែងញុំាអីច្រើនម៉ង តែមានហាងមួយពណ៌ក្រហមៗចេញមកលេចជាងគេជាងឯងម៉ងហាងនឹងមានអីក្រៅពី KaiXin ម៉ាឡាតាំងទេ មានត្រឹមតែ $2.80 ក្នុងកាបូបក៏ញុំាស៊ុបម៉ាឡាតាំងក្ដៅៗបានដែរ។
ទីតាំង៖ KaiXin Malatang
២. Mala Time
មួយនេះវិញទើបតែបើកថ្មីៗនឹងទេដែលនៅក្នុងផ្សារទំនើប U Mall ជាន់ទី 2 ទើបតែបើកដំណើរការថ្មីៗនេះទេ។ ហាងនេះមានទឹកស៊ុបបែបស៊ីឈួនហិល ហើយគ្រាន់ប្លែកពីហាងហតផតផ្សេងត្រង់ថា គេគិតបែបថ្លឹង សាច់ បន្លែ ប្រហិត ជាក្រាមតាមការជ្រើសរើសរបស់អ្នកទាំងអស់គ្នា។
ទីតាំង៖ Mala Time
៣. 11 Mini Kitchen Hot Pot & សាច់អាំង
នៅហាងហតផតមួយនេះវិញមើលតែហាងឃើញតូចមែន ប៉ុន្តែមឺនុយគេវិញមានជម្រើសសាច់ ប្រហិត បន្លែជាច្រើន ហើយទឹកស៊ុបវិញមានជាតិដិតល្មមញុំានិយាយរួមគឺថាណែនាំខ្លាំងៗម៉ង។
ទីតាំង៖ 11 Mini Kitchen Hot Pot & សាច់អាំង
៤. Ancle Hai
ហតផតមួយនេះវិញអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺហើយ គេល្បីពេញនឹងហៅស៊ុបពូហៃៗនឹង ហើយចង់ហតផតគេចាយអស់តែ 7.9$ ទេគឺថាដាក់ម៉ាល្លាញ់ទាំងជម្រើសទឹកស៊ុប សាច់ បន្លែ គ្រឿងសមុទ្រ ជាច្រើនមុខជ្រើសរើស។ អ្នកហ្វេនហតផតមកកន្លែងនេះត្រូវម៉ាច ទាន់មេឃកំពុងតែភ្លៀងចឹងស្រាប់ទៀត ដឹងតែញុំាបានច្រើនតែម្ដង។
ទីតាំង៖ Ancle Hai
៥. Chi Hot Pot Station
ហាងចុងក្រោយនេះវិញគឺមានរថភ្លើងដឹកទឹកស៊ុបឲ្យដល់កន្លែងអង្គុយយើងតែម្ដងមិនចាំបាច់ត្រូវមានអ្នកចាំលើកទឹកស៊ុបឲ្យនោះទេ សម្បីតែសាច់ បន្លែ មី ប្រហិតសម្រាប់ញុំាផ្គូបជាមួយក៏មានរថភ្លើងដឹកមកដែរ introvert ដូចអេដមីតចូលចិត្តម៉ងកន្លែងចឹងៗ។ មានតម្លៃចាប់ពី ១០០០ រៀលឡើង ទៅតាមប្រភេទប្រហិត បន្លែ និងចាប់ពី ៥០០០ រៀលឡើងទៅតាមប្រភេទសាច់ដូចគ្នា។
ទីតាំង៖ Chi Hot Pot Station