ហាងអាហារ៨កន្លែងតែងតែមានមនុស្សចូលច្រើននៅជិតៗ ផាប់ស្រ្តីត សៀមរាប
ឲ្យតែបានទៅដល់ទឹកដីខេត្តសៀមរាប ដឹងតែមានអ្នកឆ្លៀតទៅដើរលេងនៅម្តុំផាប់ស្ត្រីតហើយ! តែបើសិនមិនដឹងថាគួរញ៉ាំអីនៅកន្លែងណានោះចាំ FoodBuzz ណែនាំឲ្យស្គាល់កន្លែងទាំង៨ខាងក្រោមនៅជិតៗ ផាប់ស្ត្រីត ហ្នឹង ដែលសុទ្ធតែមានប្រជាប្រិយភាពចំពោះអ្នកនៅក្នុងស្រុក និងភ្ញៀវទេសចរ។
- $ - $$
បែបផែននៃការផលិតតាមបែបប្រពៃណីជនជាតិដើម (អ៊ីតាលី) និងប្រើប្រាស់នូវគ្រឿងផ្សំធម្មជាតិ ថ្មីៗស្រស់ៗ មានគុណភាពខ្ពស់បំផុត ទីនេះមានលក់ការ៉េម ការ៉េមក្រឡុក ព្រមទាំងកាហ្វេដែលត្រូវបានលីងថ្មីៗមានរសជាតិឈ្ងុយឆ្ងាញ់ និងប្លែកប្រចាំហាងផងដែរ។
- Pub Street area, nearby Khmer Kitchens restaurant (behind Cheers Club)
- 085 757 590
- $ - $$
- $ - $$
«សាច់អាំងលើថ្ម» ដែលមានជម្រើសដូចជា សាច់គោខ្មែរ/ អូស្រ្តាលី សាច់ជ្រូក សាច់មាន់ ត្រីសាលម៉ុន ឬគ្រឿងសមុទ្រ ត្រូវបានដាក់ចម្អិននៅលើដុំថ្មបន្ទុះភ្នំភ្លើង (400 អង្សារ) រាងការេ ដោយដាក់នៅលើតុសម្រាប់អ្នកញ៉ាំធ្វើការចម្អិនដោយខ្លួនឯង ទៅតាមចំណូលចិត្តកម្រិតនៃភាពឆ្អិន។
- Next to Angkor Trade Center (50m from The Pizza Company)
- 092 891 962/ 081 891 962
- --
ហាងអ៊ីតាលីមួយនេះ មិនត្រឹមតែមានអាហាររសជាតិដើមឆ្ងាញ់ៗប៉ុណ្ណោះទេ ការតុបតែងហាងក៏ប្លែកទាក់ភ្នែកដូចនៅក្រៅប្រទេសដែរ។
- The Lane, Pub Street Siem Reap, Cambodia
- 063 763 380
- --
ហាងដែលតុបតែងដោយភាពច្នៃប្រឌិត ក៏ដូចជាប្រណិតភាព ជាមួយនឹងភ្លើងពណ៌យ៉ាងស្រស់ស្អាតមួយនេះ មានបម្រើនូវម្ហូបអាហារជាច្រើនមុខ មិនថាម្ហូបខ្មែរ អាស៊ី អឺរ៉ុបនោះទេ ហើយក៏មានជាស្រាក្រឡុក និងភេសជ្ជៈឆ្ងាញ់ៗជាច្រើនប្រភេទទៀតផងដែរ។
- Street 8, Srok Siem Reap, Cambodia
- 096 899 0099
- --
នៅទីនេះមានទាំងម្ហូបបែបម៉ិកស៊ិក និងម្ហូបខ្មែរ ដោយបើកបម្រើពីព្រឹកដល់យប់ ជាមួយនឹងជម្រើសអាហារដ៏សម្បូរបែប ក្នុងនោះក៏មានភីហ្សាដុតដោយឡអុស រសជាតិពីរប្រភេទជាលក្ខណៈខ្មែរ និងអឺរ៉ុប។
- Old Market Area near Pub Street Siem Reap, Cambodia
- 092 209 154
- --
ពិសេសសម្រាប់អ្នកដាក់រាងជ្រុល ហើយត្រូវការបបរហុតក្តៅៗ ដោយមានជម្រើសគ្រឿងញ៉ាំជាមួយនឹងបបរសដូចជា ខពោះជ្រូក+ជើងជ្រូក ត្រីខ ត្រីងៀត ត្រីប្រា ពងទាប្រៃ សាច់ក្រក សាច់ជ្រូកផាត់ ជ្រក់ត្រកួន +ជ្រក់គ្រប់មុខ និងអាហារសម្រន់ពេលរាត្រីផ្សេងទៀត រួមទាំងភេសជ្ជៈជាច្រើនមុខ។
- Sivatha Blvd., Svay Dankum commune, Siem Reap, Cambodia
- 017 788 880
- --
ផ្លែឈើស្រស់ៗច្រើនប្រភេទដាក់តាំងយ៉ាងមានរបៀប អមដោយកន្លែងអង្គុយយ៉ាងមនោរម្យ ហើយអ្នកអាចកុម្ម៉ង់ទឹកផ្លែឈើក្រឡុកឆ្ងាញ់ៗច្រើនប្រភេទតាមចំណូលចិត្ត។លើសពីនេះហាងទឹកក្រឡុកអង្គរក៏មានលក់ជាបបរមាន់ស្រែនិង មីស៊ុបផងដែរ។
- Street 9, Siem Reap, Cambodia (Behind Angkor Trade center)
- 087 877 755
- $ - $$
- $ - $$
បារលាក់ខ្លួន ត្រូវចិត្តខ្លាំងសម្រាប់អ្នកចង់បានបរិយាកាសស្ងប់ស្ងាត់ ដើម្បី chill ស្តាប់ភ្លេងតិចៗ រំសាយអារម្មណ៍។
- #275, St. 2 Thnou (Next to Old Market)
- 089 696 789