ឃ្លានញុំាទុរេនមែន? ហាងទាំង៣នេះកន្លែងនេះមានសេវាដឹកឲ្យដល់ផ្ទះ!
រដូវទុរេនមកដល់ហើយ! ទោះបីជានៅផ្ទះចេញទៅក្រៅអត់បានក៍ដោយ ក៍មិនមែនបានន័យថាយើងត្រូវខកខានញុំាទុរេនដែរត្រូវអត់? កុម្ម៉ង់ទុរេនពីហាងទាំង៣កន្លែងខាងក្រោមនេះ មានសេវាកម្មដឹកជញ្ជូនដល់មុខផ្ទះតែម្តង។
១. ហាងផ្លែឈើស្រីមុំ
ហាងផ្លែឈើស្រីមុំផ្តោតសំខាន់លើការរៀបចំអំណោយ កាដូផ្លែឈើសម្រាប់ពិធីមង្គលការនិងពិធីសំខាន់ៗផ្សេងទៀត។ ហាងផ្លែឈើស្រីមុំមានលក់ផ្លែឈើល្អៗនិងផ្លែឈើនាំចូលមកពីបរទេសជាច្រើនដូចជាផ្លែគីវី ប៊្លូប៊ើរី ស្ត្រប៊េរីផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះហាងទើបតែនាំចូលទុរេនមួយស្តុកធំមកពីស្ទឹងឆាយ។ ប្រសិនបើអ្នកចង់កុម្ម៉ង់ទិញទុរេនអាចទាក់ទងតាមលេខ ០១២ ៣៧១ ០១០ ឬកុម្ម៉ង់ទិញធុរេនតាម BLOC ក៍បាន ។
២. ហាងផ្លែឈើខេមមេរា
ហាងផ្លែឈើខេមមេរាឬផ្ទះទុរេនខេមមេរាមានលក់ផ្លែឈើតាមរដូវកាល គ្រឿងសមុទ្រ ត្រីទឹកប្រៃនិងជាពិសេសទុរេនពីខេត្តកំពតក្នុងតម្លៃសមរម្យ។ ហាងមានសេវាកម្មដឹកជញ្ជូនដល់គ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អ្នកអាចទូរស័ព្ទមកលេខ ០១០ ៨០ ៥៥ ៣៣ / ០៧៨ ៨០ ៥៥ ៣៣ ដើម្បីដាក់ការកុម្ម៉ង់ទុរេន។
៣. ហាងលក់ផ្លែឈើគីមហ៊ួរ
ហាងនេះមានលក់បន្លែផ្លែឈើស្រស់ៗមកពីចំការអត់មានគីមី។ ទុរេនរបស់ពួកគេគឺស្រស់ ក្លិនឡើងឈ្ងុយផ្អែម និងធានាគុណភាពល្អ។ ហាងនេះក៏មានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។ អ្នកអាចធ្វើការ កុម្ម៉ង់ទិញតាម Kess Chat និង Grab ឬគ្រាន់តែទាក់ទងតាមលេខ ០៩២ ៧៧ ០៦ ០៧ / ០៧១ ៥៥៥ ៤១៦៦។
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz