ចង់ដាក់ម៉ាស៊ុប តែមិនដឹងញ៉ាំអី អាចសាកហ្វឺពេញនិយមទាំង 9 នេះបាន!
ដូចដែលយើងបានដឹងស្រាប់ហើយ ហ្វឺ ឬគុយទាវស៊ុបវៀតណាមជាអាហារមួយប្រភេទដែលប្រជាជនខ្មែរនិយមទទួលទានណាស់ ហើយមិនថាជិះទៅដល់ណាទេ នឺងឃើញមានលក់ស្ទើរគ្រប់ទីកន្លែង។ នេះក៏ដោយសារទឹកស៊ុបក្តៅៗដែលមានឱជារស ជាមួយសាច់ស្រស់ៗ បន្លែថ្មីៗ និងថែមជាមួយម្ទេស ឬទឹកសៀងតាមចំណូលចិត្តអ្នកញាំទៀត ធ្វើឲ្យមុខម្ហូបមួយនេះមិនសូវទ្រលាន់ និងនៅគូជាមួយខ្មែរយើងមករហូត។ សម្រាប់អ្នកនៅភ្នំពេញ តិចអត់ស្គាល់ហាងហ្វឺល្បីៗទាំង 9 នេះណា សឹងតែបានរង្វាន់ Best People's Choice ពីហ្វេនៗហើយ!
- $ - $$
- $ - $$
ហ្វឺកាលី ជាហាងមួយទៀតដែលល្បីយូរហើយចំពោះគ្រឿងផ្សំដែលគិតគូរលើអនាម័យ និងសុខភាពអ្នកញ៉ាំខ្ពស់។ នៅទីនេះ មានសេវាកម្មដិតដល់ និងកន្លែងធំទូលាយ ផ្តល់បទពិសោធន៍ការញាំហ្វឺល្អមែនទែនដល់អ្នក។
- Available at all Pho Cali Restaurant
- (855) 70 558 855
- $ - $$
- $ - $$
ហាងនេះ ផ្តល់ជូនហ្វឺគុណភាពខ្ពស់ ជាមួយអនាម័យ និងស្តង់ដារខ្ពស់ ព្រមទាំងប្រភេទសាច់គោស្រស់ៗ ទន់ល្មើយជាច្រើនប្រភេទ។ ចំណុចពិសេស គឺហ្វឺដែលមកលើចានទឹកស៊ុបពុះក្តៅៗ ដែលមិនងាយនឹងត្រជាក់ពេលកំពុងញាំដាច់ខាត។
- Inside Boeung Snor Food Village, Sangkat Niroth, Phnom Penh
- 096 974 07 70
- $ - $$
- $ - $$
ហ្វឺថោន ត្រូវបានគេស្គាល់ថាជាហាងដែលមានហ្វឺរសជាតិដើម ដូចនៅប្រទេសវៀតណាមអញ្ចឹង។ ហ្វេនៗពេញចិត្តបរិយាកាសក្នុងហាងនេះ ហើយហាងក៏មានមឺនុយច្រើន តែហ្វឺពិសេសមានពងមាន់ស្រែពីលើទទួលបានការគាំទ្រច្រើនជាងគេ។
- #14, St 214, Samdach Pan, Phnom Penh
- 099 809 666
- $ - $$
- $ - $$
Bassac Pho មានបម្រើជូនហ្វឺជាច្រើនប្រភេទប្លែកៗ ដូចជាហ្វឺស៊ុប ហ្វឺគោក ហ្វឺមូល។ ហ្វឺនៅទីនេះគឺមើលទៅសុទ្ធតែមានគុណភាពខ្ពស់ និងទំនង ទាក់ទាញទាំងភ្នែក ទាំងមាត់ឲ្យចង់ញ៉ាំមួយរំពេច។ ទន្ទឹមនឹងហ្វឺ នៅ Bassac Pho ក៏មានម្ហូបវៀតណាម និងម្ហូបបែបខ្មែរយើងជាច្រើនមុចទៀតសម្រាប់ជ្រើសរើសទៀតផង។
- #12, St 282, BKK1, Khan Chamkarmon, Phnom Penh
- 016 364 477
- $ - $$
- $ - $$
Pho Fortune ជាកន្លែងហ្វឺមួយដែលមានគេស្គាល់ច្រើននៅម្ដុំបឹងកេងកងតែម្ដង និងតែងតែមានពាក្យសរសើរថាឆ្ងាញ់។ ហ្វឺមួយចានណាក៏រសជាតិឆ្ងាញ់ ក្ដៅៗ មានកម្លាំងព្រឺសតែម្ដង។
- #15, St242, Sangkat Chak Tomuk, Phnom Penh
- 012 871 753 / 096 810 8080
- $ - $$
- $ - $$
Pho Longky ជាហាងហ្វឺមួយកន្លែងដែលមានប្រជាប្រិយភាពពិសេសសម្រាប់ជនជាតិខ្មែរយើងផ្ទាល់តែម្ដង។ ឮថាហ្វឺនៅទីនេះ បានញ៉ាំហើយគឺចង់ញ៉ាំទៀត។ ទាំងទឹកស៊ុបដែលមានរសជាតិឆ្ងាញ់ មានបន្លែស្រស់ៗ ដឹងតែត្រូវចិត្តអ្នកចូលចិត្តហ្វឺម៉ាច់!
- St360 Corner Preah Monivong Blvd, Phnom Penh
- $ - $$
- $ - $$
Pho Phnom Penh ឫ Pho Saigon គឺមានហ្វឺដែលមានរសជាតិដើម មានគេសរសើរច្រើនថាឆ្ងាញ់ស្រដៀងនឹងដូចប្រទេសវៀតណាមផ្ទាល់តែម្ដង។ ទឹកស៊ុបដែលពោរពេញទៅដោយរសជាតិដើម ជាចំណុចពិសេសនៃកន្លែងនេះផ្ទាល់!
- Ground Floor, Rose Garden Condo, Block 252, Norodom Blvd, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
- 097 835 5188
- $ - $$
- $ - $$
ហាងពៅហ្វឺ ទទួលបានការគាំទ្រច្រើនមែនទែននៅតំបន់កាំកូ ដោយសាររសជាតិទឹកស៊ុបដែលប្រើពេលរំងាស់យូរ ព្រមទាំងជម្រើសសាច់ច្រើនប្រភេទ តាំងពីសាច់គោ សាច់មាន់ សាច់ជ្រូក និងជាពិសេស គឺហ្វឺទាខ្វៃ។ ច្រើនយ៉ាងនេះ មិនបាច់គិតច្រើនទេ កម្ម៉ង់ហ្វឺពិសេសទៅ បានគ្រប់មុខហ្ម៎ង!
- R1, Beoungkok 1, Daun Penh, Phnom Penh
- 016 896 895
- $ - $$
- $ - $$
បើអ្នកជាហ្វេនហ្វឺពិតៗ ប្រាកដជាស្គាល់ហាងនេះមិនខាន! ហាងហ្វឺ118 ឬហ្វឺសូរិយាល្បីជាង10ឆ្នាំហើយ។ អ្នកមកភាគច្រើនជាម៉ូយប្រចាំ បានជាប់ចិត្តជាមួយរសជាតិទឹកស៊ុប និងបរិមាណសាច់ដែលច្រើនគួរសម ជាមួយតម្លៃសមរម្យទៀត ធ្វើឲ្យហាងនេះលក់ដាច់ ភ្ញៀវច្រើនមិនទំនេរដៃ!
- #31BE0, St118, Phsar Thmey 1, Phnom Penh
- 097 822 6441