ណាត់មនុស្សពិសេសនៅ? ថ្ងៃបុណ្យនៃក្តីស្រលាញ់ប៉ុន្មានថ្ងៃទៀត ទៅញ៉ាំស្ទេកនៅហាងទាំង 8 នេះ!
ចូលមកដល់ខែកុម្ភៈ ខែនៃសេចក្តីស្រលាញ់ មិត្តៗទាំងអស់គ្នាប្រាកដជាកំពុងមានគម្រោងចង់នាំមនុស្សពិសេសទៅទទួលទានអាហារឆ្ងាញ់ៗ នៅកន្លែងដែលមានបរិយាកាសស្រស់ស្អាតហើយត្រូវអត់? ក្នុងនោះ ជម្រើសមុខម្ហូបប្រភេទ Steak ជាម៉ឺនុយមួយដ៏សាកសមបំផុតសម្រាប់ការញាំអាហារពេលល្ងាច ហើយពួកយើងក៏សុំណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់ហាងមួយចំនួនសម្រាប់ឱកាសពិសេសខាងមុខនេះ !
- $$
Stonegrill Cambodia Restaurant and Bar ផ្តល់ជូនអាហារច្រើនជម្រើស តាំងពីសាឡាដ សាស៊ីមិ ស៊ូស៊ិ បាយ បង្អែម និងជាពិសេសប្រភេទស្ទេក ដែលត្រូវបានចម្អិនតាមកម្រិតដែលយើងចូលចិត្ត ដាក់លើចានថ្ម នាំមកនូវបទពិសោធន៍ប្លែកដូចជាសិល្បៈ។ ម៉ឺនុយពិសេសនៅទីនេះ គឺជាប្រភេទ Beef Wellington ដែលកម្រមាននៅហាងទូទៅ អាចមកសាកបានណា៎!
- Preah Sisowath Quay, Phnom Penh
- (855) 81 333 220
- $$
ហាងស៊ូស៊ីជប៉ុន ដែលមានលក់អយស្ទ័រ និងស្ទេកសាច់គោគុណភាពខ្ពស់មួយនេះ តុបតែងហាងតាមបែបទំនើប ផ្តល់ជូននូវប្រណិតភាព និង បរិយាកាសសប្បាយៗដល់អតិថិជន។ ក្រៅពីស្ទេកទន់ៗ ជាមួយទឹកជ្រលក់ប្រចាំហាងដល់ទៅ 4 រសជាតិហើយ នៅមានស្រាក្រហម និងភេសជ្ជៈផ្សេងៗទៀតព្រោះជាភោជនីយដ្ឋានកាត់បារ។
- $$
នៅ Hemisphere Rooftop ល្បីឈ្មោះលើប្រភេទស្ទេក មានទាំង Rib Eye, Tomahawk, Tenderloin ជាផ្នែកនៃសាច់គោដែលមានសភាពទន់ មានសំណើម ផុយឆ្ងាញ់ជាងផ្នែកផ្សេងៗទៀតរបស់គោ។ នៅទីនេះ ក៏មានម្ហូបអឺរ៉ុប អ៊ីតាលី ប្រភេទសាស៊ីមិ និងអយស្ទ័រផងដែរ និយាយច្រើនមុខណាស់ ជាមួយបរិយាកាសស្រស់ស្រាយ មើលឃើញទីក្រុងទាំងមូលនាពេលរាត្រីទៀត រ៉ូមេនទិកបំផុត។
- Rooftop of TRIBE Phnom Penh Post Office Square, located at 47, Street 1 Corner 94, Sangkat Wat Phnom, Khan Daun Penh 12202, Phnom Penh
- 023 965 566
4. The Cut Steakhouse
- --
4. The Cut Steakhouse
- --
ទីនេះ មានជំនាញលើមុខម្ហូប Japanese-Fusion ចំពោះស្ទេកសាច់គោ និង គ្រឿងសមុទ្រ។ បរិយកាសហាងមានភាពរ៉ូមេនទិក មានតន្រ្តីចង្វាក់ Jazz លេងសុទ្ធ បើបានទទួលទានជាមួយមនុស្សជាទីស្រលាញទៀត ដឹងតែអេមហ្មង!
5. Santa Fe Cambodia
- --
5. Santa Fe Cambodia
- --
Santa Fe ជាហាងស្ទេកសាច់គោល្បីមានជាង 200 សាខាពីប្រទេសថៃ ហើយចំពោះសាខានៅក្នុងប្រទេសកម្ពុជាយើងក៏ទទួលបានការពេញនិយមមិនធម្មតាដែរ។ តាមការសង្កេត គ្រប់សាខាសុទ្ធតែមានទីធ្លាធំទូលាយ និងតុបតែងបានស្អាត ហើយចំពោះប្រភេទ steak មានទាំងសាច់គោ សាច់មាន់ សាច់ជ្រូក សាច់ត្រី រើសបានម៉ាស្រឡាញ់។ ប្រាប់រឿងសម្ងាត់មួយចុះ នៅ Santa Fe មានប្រូម៉ូសិនញឹកញាប់ណាស់ ចឹងកុំភ្លេចទៅតាមដាន!
- --
សម្រាប់អ្នកចូលចិត្តញ៉ាំអីនៅកន្លែងបែបអ៊ូអរនៅពីល្ងាចដល់យប់អី មក Amigos Brazilian Steakhouse មិនខុសទេ ព្រោះតម្លៃចាប់ពី $10 ជាងប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចញ៉ាំអាហារបែបបុហ្វេមានដូចជា Steak, ប្រភេទសាច់ចង្កាក់ និងសាច់ផ្សេងៗទៀតដោយសេរី ហើយពេលខ្លះមានប្រម៉ូសិន Free flow of drinks ទៀត កុម្ម៉ង់បានម៉ាស្រឡាញ់ហ្មង!
- #245CEo, Street 63, Corner with Street 400 BKK 1 Phnom Penh
- 023 218 211
- $$ - $$$
- $$ - $$$
នៅ Le Phnom 1929 វិញ ជាហាងអាហារបារាំងបែប classic នាំយករសជាតិដើមនៃគ្រឿងទេស បន្លែ និងសាច់មកចម្អិនជាអាហាររសជាតិប្លែកៗ ព្រមទាំងមានជាប្រភេទនំដុត និងបង្អែមអឺរ៉ុប ដែលអ្នកអាចកក់មកញាំជាប្រភេទកញ្ចប់អាហារថ្ងៃត្រង់ ឬពេលល្ងាចបាន។ មុខម្ហូបនីមួយៗផ្លាស់ប្តូរតាមរដូវកាល បរិយាកាសហាងអំណោយផលទាំងការជួបជុំផ្ទាល់ខ្លួន ឬពិភាក្សាការងារ។
- Raffles Hotel Le Royal, Phnom Penh, Cambodia
- 023 981 888
- --
ហាងអាហារខ្មែរ Fusion បែបប្រណិតមួយនេះ ស្ថិតក្នុងសណ្ឋាគារ Raffles Hotel Le Royal ដែលមានអាយុកាលចំណាស់ និងសំណង់ស្ថាបត្យកម្មស្អាតប្លែកភ្នែក។ អាហារនីមួយៗត្រូវបានធ្វើឡើងសោយផ្ចិតផ្ចង់ ដែលក្នុងនោះក៏មានស្ទេក wagyu បែបព្រីមៀម គួបផ្សំនឹងការផ្តល់ជូនសេវាកម្មផ្សេងៗទៀត ពិតជាបានផ្តល់បទពិសោធន៍ Exclusive បំផុត។
- Raffles Hotel Le Royal, Phnom Penh, Cambodia
- 023 981 888