រមណីយដ្ឋានទាំង 8 កន្លែងនៅជាយក្រុងភ្នំពេញ មិនឆ្ងាយពេក មិនជិតពេក លំហែកាយម៉ាអេម!
ឲ្យតែចុងសប្ដាហ៍ម្ដងៗ ពិបាករកកន្លែងលំហែអារម្មណ៍ណាស់ត្រូវអត់? បើទៅខេត្តមានអារម្មណ៍ថាឆ្ងាយអើយសែនឆ្ងាយ ហើយបើនៅក្នុងភ្នំពេញ ដូចស្អុះស្អាប់មិនស្រឡះមុខស្រឡះមាត់សោះ។ ម៉ោះ! ធានាថាអស់កង្វល់ជាមួយកន្លែងកំសាន្តបែបរមណីយដ្ឋានទាំង 8 កន្លែងនេះ ដែលមិនជិតពេក មិនឆ្ងាយពេកពីភ្នំពេញ ចំណាយពេលតែប្រហែល ១ ម៉ោងអាចទៅដល់បរិយាកាសប្លែកៗកាត់ផ្ដាច់ពីភាពអ៊ូអរនៅទីក្រុងតែម្ដង!
- $ - $$
ចំការធ្នង់ ជារមណីយដ្ឋានមួយកន្លែងដែលទទួលបានភាពល្បីល្បាញនៅលើ TikTok ជាច្រើនប៉ុន្មានខែមុននេះ។ ទីធ្លាធំទូលាយ ស្រស់ស្រាយជាមួយរុក្ខជាតិតូចធំ មានម្ហូបអាហារដែលអាចកុម្ម៉ង់បានតាមចំណង់ចំណូលចិត្ត។
- St 380, 7NG, Phnom Penh
- 098 858 713
- $ - $$
- $ - $$
លំហែមាត់បឹងមានបរិយាកាសស្រស់ស្រាយ កន្លែងអង្គុយនៅខាងក្រៅ និងមានទេសភាពបឹងមួយនៅចំកណ្ដាលដែលធ្វើឲ្យកន្លែងនេះកាន់តែស្រស់ស្អាត។ ដើមឈើតូចធំព្រោងព្រាត គួបផ្សំជាមួយជំនោរខ្យល់ធម្មជាតិនឹងបក់កង្វល់អស់ពីចិត្ត។
- Kakab Village, Kakab Commune Pochentong, Cambodia
- 010 259 991
- $ - $$
- $ - $$
គ្រាន់តែលឺឈ្មោះក៏ដឹងថាបែបខ្មែរសុទ្ធសាតដែរ ត្រូវអត់? ភមរ ជាកន្លែងមួយដែលមានការតុបតែងស្អាត បែបសុភាពរាបសារ អមជាមួយសម្រស់ទន្លេខ្យល់បរិសុទ្ធ មានបរិយាកាសក្នុងធម្មជាតិស្រស់ស្រាយស្រឡះចិត្តតែម្ដង។ គេស្គាល់ថា ត្រី បង្កងនៅទីនេះគឺ គឺត្រូវបាននេសាទមកពីទន្លេស្រស់ៗ ចំណែកឯបន្លែផ្សេងៗគែត្រូវបានដាំដុះនៅក្នុងភូមិលក្ខណៈធម្មជាតិទៀតផង។ កន្លែងស្អាត ម្ហូបធម្មជាតិ ហើយឆ្ងាញ់ទៀត កុំភ្លេចណាត់គ្នាទៅសាកណា៎!
- Lvea Sar , Lvea Em, Kandal Provice Kandal, Cambodia
- 011 295 888
- $ - $$
សួនមនោរម្យ មានបម្រើម្ហូបអាហារជាច្រើនមុខ អមជាមួយភេសជ្ជៈផ្សេងៗទៀត នៅក្នុងបរិយាកាសដ៏ស្រស់ស្រាយ។ នៅទីនេះក៏មានអាងហែលទឹកមួយផង ដែលអាចឲ្យភ្ញៀវចូលលេងបានយ៉ាងរីករាយ។
- National Road 1, Sangkat Kbal Koh, Khan Chbar Ompov
- 017 638 638
- $ - $$
រមណីយដ្ឋាន ភូមិរំដួល មានលក់ម្ហូបបែបខ្មែរយើងជាច្រើនមុខ ជាមួយនឹងភេសជ្ជៈផ្សេងៗ ទាំងអាហារពេលព្រឹក ទាំងអាហារថ្ងៃត្រង់ នៅក្នុងបរិយាកាសដ៏ល្អ ពោរពេញដោយការតុបតែងយ៉ាងស្រស់ស្អាតប្លែកភ្នែក។
- Romdoul Village - ភូមិរំដួល, Phum Koh Krobei, Sangkat Prek Tmey Phnom Penh
- 090 312 999
- $ - $$
នៅសួនរំដួលរីករាយ គឺមានស្រះទឹកមួយដែលជាទេសភាពធ្វើឲ្យបរិយាកាសកាន់តែស្អាតថែមមួយកម្រិតទៀត។ ទីនេះមានបម្រើជូនម្ហូបបែបខ្មែរ និងភេសជ្ជៈផ្សេងៗសម្រាប់ញ៉ាំជួបជុំគ្នា។
- St 6A, Phum Chombok, Sangkat Bak Khaeng, Khan Chroy Chong Var
- 098 899 123
- $ - $$
នេះជាកន្លែងជួបជុំមួយទៀតដែលមានទីតាំងនៅម្ដុំ 7NG យើងនេះតែម្ដង។ នេះជាកន្លែងដែលស័ក្តសមបំផុតសម្រាប់អ្នកចូលចិត្តជិះកង់ទៅលំហែម្ដុំ 7NG ព្រោះមានទាំងម្ហូប ទាំងភេសជ្ជៈដើម្បីសម្រាលខ្លួនពីការហត់នឿយជិះកង់។
- 7NG Road, Phnom Penh
- 086 760 996
- $
ភូមិសំរោង Coffee and Pub ជាកន្លែងដ៏ស្រស់ស្អាតមួយ មានកាតតុបតែងបែបសុភាពៗ គឺ Elegant តែម្ដង។ កន្លែងនេះជាហាងកាហ្វេនៅពេលព្រឹក និងថ្ងៃ រួចប្រែខ្លួនទៅជា Pub នៅពេលល្ងាចឡើង។
- National Road 5, Phnom Penh
- 087 918 886