មកស្គាល់ហាងនំឆ្ងាញ់ៗទាំង ៧ កន្លែងនេះនៅភ្នំពេញ ញ៉ាំហើយដឹងតែជាប់ចិត្តចង់ញ៉ាំទៀត!
អ្នកចូលចិត្តញ៉ាំនំផ្អែមៗ ដឹងតែពេញចិត្តអត្តបទមួយនេះតែម្ដង ព្រោះថ្ងៃនេះក្រុម FoodBuzz យើងមានហាងនំ ៧ កន្លែងនៅក្នុងទីក្រុងភ្នំពេញយើង ចង់យកមកណែនាំព្រោះនំឆ្ងាញ់ៗពេក ទបើចិត្តមិនបាន។
- $ - $$
- $ - $$
Madam Nom ជាហាងនំដែលមានលក់នំឆ្ងាញ់ៗ បែបខ្មែរ-ថៃ និងនំដែលច្នៃឡើងតាមបែបរសជាតិអាសុីផ្សេងៗជាច្រើនទៀត។ ហាងនេះក៏មានលក់ភេសជ្ជៈជាច្រើនមុខទៀត ។ ដែលមាន Topping ប្លែកៗជាច្រើនសម្រាប់ញ៉ាំជាមួយដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់
- Corner of St. 310 and St. 143, Phnom Penh
- 070 458 333
- $ - $$$
- $ - $$$
NX Bakehouse គឺជាហាងមួយកន្លែងមានទីតាំងនៅម្ដុំទួលគោក ជាហាងកាហ្វេផង ជាហាងនំផងដែលមានបម្រើទាំងនំដុតថ្មីៗ ភេសជ្ជៈប្លែកៗ និងអាហារបែបអឺរ៉ុបផង បែបអាសុីផង។ និយាយទៅមក NX Bakehouse គឺមានគ្រប់មុខ ចង់ញ៉ាំអីក៏មាន មកមួយកន្លែងនេះតម្រូវចិត្តបានទាំងអស់គ្នាតែម្ដង!
- on the corner of St. 323 (near Indratevy High School)
- 099 279 999/ 015 258 888
- $ - $$
- $ - $$
Adorable Macaron មានលក់នំ Macaron និងនំ Cookie ធ្វើដោយប្រើប្រាស់គ្រឿងផ្សំល្អៗ ហើយធ្វើថ្មីៗជារៀងរាល់ថ្ងៃតែម្ដង។ Adorable Macaron មានហាងដែលរចនាឡើងយ៉ាងស្រស់ស្អាតបែបខ្យូតៗ និងមានកន្លែងអង្គុយដ៏កក់ក្ដៅ។ ការតុបតែងហាងក៏ខ្យូត នំក៏ខ្យូត រសជាតិក៏ឆ្ងាញ់ រកណាបានក្រៅពី Adorable Macaron នេះ?
- St. 450, Toul Tom Poung Phnom Penh
- 096 453 6332
- $ - $$$
- $ - $$$
Hey, Claire! ជាហាងនំអនឡាញមួយទៀតដែលមានលក់នំ Eclairs, Mousse Cakes និង Cakes ដែលធ្វើដោយយកចិត្តទុកដាក់ មានគុណភាពខ្ពស់។ នំនៅទីនេះមានរសជាតិឆ្ងាញ់ គ្រឿងផ្សំនីមួយៗត្រូវគ្នា ពេលញ៉ាំផ្គួបគ្នាទៅឆ្ងាញ់ជាប់ចិត្ត ញ៉ាំហើយចង់ញ៉ាំទៀត។ Hey, Claire! ប្រើប្រាស់សូកូឡារបស់ប្រទេសបែលហ្សុិកដែលមានគុណភាពល្អ និង Margarine ដែលជាគ្រឿងផ្សំជំនួសឲ្យប័រ ជាជម្រើសដ៏ល្អសម្រាប់អ្នកគិតគូរដល់សុខភាពក្នុងរបបអាហារ។
- $ - $$$
- $ - $$$
Chez shige ជាហាងនំមួយកន្លែងមានទីតាំងនៅជិតផ្សារបឹងត្របែក ដែលមានលក់នំបែបជប៉ុនជាច្រើនប្រភេទដែលធ្វើថ្មីៗ ជារៀងរាល់ថ្ងៃ។ នំនៅហាងនេះមានរសជាតិឆ្ងាញ់ មានការតុបតែងស្អាត ហើយអ្វីដែលពិសេសនោះគឺនំទាំងអស់នៅទីនេះគឺធ្វើដោយដៃម្ចាស់ហាងជនជាតិជប៉ុនផ្ទាល់ ធានារសជាតិឆ្ងាញ់តែម្ដង!
- St 103, Phnom Penh
- 096 223 3625 / 088 846 1609
- $ - $$$
- $ - $$$
dOT ជាហាងនំអនឡាញមួយដែលមានលក់នំ Cheesecake ដែលធ្វើថ្មីៗបន្ទាប់ពីកុម្ម៉ង់ហើយប្រើប្រាស់គ្រឿងផ្សំល្អៗមានគុណភាពខ្ពស់។ Cheesecake នៅ dOT មានរសជាតិជាច្រើនដូចជា រសជាតិ Earl Gray Matcha សូកូឡា ពងទាប្រៃ និងរសជាតិធម្មតាគឺរសជាតិដើម។ Cheesecake ពី dOT មានរសជាតិធ្ងន់ក្រាស់ឆ្ងាញ់ ឈ្ងុយឈីស មានរសជាតិផ្អែមតិចៗ ប្រៃពីឈីសតិចៗ និយាយទៅដឹងតែត្រូវចិត្តអ្នកចូលចិត្តឈីសតែម្ដង។
- $ - $$
- $ - $$
Cheriny ជាហាងនំមួយដែលគ្រាន់តែបើកភ្លាម ល្បីភ្លាម ព្រោះនំស្អាត ហើយល្បីថាឆ្ងាញ់។ នំនៅទីនេះតុបតែងឡើងយ៉ាងស្អាត មានពណ៌ចម្រុះល្អបំពេញភ្នែក។ នំនៅ Cheriny ភាគច្រើនគឺមានដាក់ផ្លែឈើស្រស់ពីលើធ្វើឲ្យមើលទៅឃើញកាន់តែស្រស់បំព្រង។
- # 15A, Street 432, Sangkat Boeung Trabek
- 085 751 777 / 098 325 888