តស់! ហៅមិត្តកំដរសេដម៉ោជុំគ្នានៅបារទើបតែបើកថ្មីៗទាំង 7 នេះ!
ល្ងាចៗឲ្យតែចេញពីធ្វើការមិនទាន់ទេ មេឃដឹងតែភ្លៀងរហូតម៉ង់! តែកុំទាន់ខឹង ព្រោះថ្ងៃនេះ ក្រុមការងារ Foodbuzz ចង់មកណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់ហាងបារ 7 កន្លែងដែលទើបតែបើកទេ តែបរិយាកាសគឺឈៀលម៉ាអែម! មកជ្រក់ភ្លៀងម៉ាល្ងាចសិនម៉ោ ផឹកអីតិចតូចកំដរមេឃ។
- $ - $$$
- $ - $$$
Up by KVL ជា skybar បែបសុីវិល័យមួយលាក់ខ្លួននៅលើដំបូលរបស់សណ្ឋាគារប្រណីត KVL។ ដោយសារ Up by KVL មានទីតាំងនៅទល់មុខមាត់ទន្លេស្រាប់ ដូច្នេះបរិយាកាសស្រស់ស្រាយ ហើយទេសភាពជំនោរទន្លេពេលយប់គឺឡើងស្អាតតែម្តង! បើបានស្រស់ស្រូបអាហារសម្រន់ពេលល្ងាចទំនងៗជាមួយស្រាក្រឡុកបណ្តើរ ស្តាប់ភ្លេងហើយស្រូបខ្យល់ធម្មជាតិបណ្តើរមិនដឹងជាល្អប៉ុណ្ណាទេ!
- Inside Hôtel KVL, #379 Preah Sisowath Quay, Sangkat Chey Chumnes, Khan Daun Penh, Phnom Penh
- 023 936 333
- $ - $$
- $ - $$
KiraKura Yakitori គឺជាហាងលាក់ខ្លួនមួយដែលផ្ដោតទៅលើស្រាជប៉ុន Sake និង សាច់ចង្កាក់អាំងបែបជប៉ុន។ ហាងជប៉ុននេះគឺត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តបរិយាកាសក្នុងបែបស្ងប់ស្ងាត់ មកនិយាយរឿងក្នុងចិត្តជាមួយមិត្តភក្តិ ឬ មកញ៉ាំម្ហូបជប៉ុនម្នាក់ឯងអីចឹង! រសជាតិសាច់ចង្កាក់អាំងក្លែមជាមួយស្រា Sake គឺចាប់ជាតិគ្នាសាហាវ ហើយ signature drink ប្រចាំហាងវិញមានតម្លៃចាប់ពី 2.7$ ឡើងទៅប៉ុណ្ណោះ។
- $ - $$
- $ - $$
Le Manolis គឺជាភោជនីយដ្ឋានបែបបារបារាំងថ្មីមួយ ដែលមានទីតាំងក្នុងអគារបារាំងសល់ពីសម័យអាណាគមមួយ។ ហាងមានបរិយាកាសបែបរ៉ូមែនទិកន្លង់អន្លូចជាមួយនឹងការតុបតែងបែប Art Deco របស់បារាំង។ ទីតាំងស្ថិតលើដងវិថីមាត់ទន្លេយើងនេះឯង បើចង់រំសាយអារម្មណ៍ ឬក៏ចង់នាំសង្សារមក date អាចមក Le Manolis បានណា៎!
- $ - $$$
- $ - $$$
ធ្លាប់តែទៅផឹកកាហ្វេនៅក្រសាលព្រឹកៗមែន? តិចអត់ដឹងថាក្រសាលមានសាខាថ្មីនៅម្តុំទួលទំពូង! ហើយពេលល្ងាចចាប់ពីម៉ោង 6 ទៅ ក្រសាលប្រែខ្លួនទៅជា Lounge បែបអ៊ូរអរមួយដែលមានភេសជ្ជៈ ស្រាក្រឡុក និងស្រាបៀរផ្សេងៗ ហើយមានការប្រគុំតន្រ្តីផ្ទាល់ៗទៀត ឡើងឈៀលម៉ង់យាយមែន។
- St. 237, Sangkat Psar Depo 1, Khan Toul Kork, Phnom Penh
- 081 368 388
- $ - $$
- $ - $$
ចង់ទៅអង្គុយជល់កែវជាមួយមិត្តរួមសេដនៅហាងបែប outdoor មែន? មក Autúmn ម៉ោ! ទីធ្លារបស់ហាងនេះគឺរាងធំទូលាយល្មម មានដើមឈើធំៗ ហើយកន្លែងអង្គុយច្រើនគួរសមដែរ។ បរិយាកាសស្រស់ស្រាយ អ៊ូរអរបែបសប្បាយៗ ជាមួយនឹងស្រាក្រឡុក ស្រាបៀរច្រើនជម្រើស និងការលេងភ្លេងកំដរអារម្មណ៍ពីក្រុមការងារផងដែរ។
- $ - $$
Le Vin ជាលក្ខណៈហាង Wine bar ដែលមានទីតាំងនៅម្ដុំសួនសម្ដេចតាតែម្តង។ បើនិយាយពីទីធ្លាគឺមិនសូវធំទូលាយខ្លាំងទេ ព្រោះហាងមានទីតាំងនៅជាន់ទី១ តែបរិយាកាសវិញគឺអូរអរ សប្បាយក្អាកក្អាយ អាចអង្គុយជជែកជាមួយមិត្តភក្តិនៅខាងក្នុងក៏បាន ខាងក្រៅក៏បាន។ អ្វីដែលពិសេសនោះគឺ Happy Hour របស់គ្នាមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥ ដល់ ៧ ល្ងាច ហើយការបញ្ចុះតម្លៃមានដល់ទៅ 15% លើប្រភេទ Wine និង Cocktails។ មិនតែប៉ុណ្ណោះ ជារៀងរាល់ថ្ងៃសុក្រ ម៉ោង ៧ ល្ងាចទៅ Le Vin ក៏មានការប្រគុំតន្ដ្រីបែប Jazz ទៀតផង!
- #56, Sihanouk Blvd, Sangkat Tonle Bassac, Khan Chamkarmorn, Phnom Penh
- 077 276 751
- $ - $$
WILD គឺជាភោជនីយដ្ឋានកាត់បារមួយកន្លែងដែលអ្នកទាំងអស់គ្នាអាចអង្គុយលេងនៅខាងក្រៅជាលក្ខណៈ Outdoor ក៏បាន នៅក្នុងម៉ាសុីនត្រជាក់បែប Indoor ក៏បាន។ ទីធ្លាររបស់ហាងគឺធំទូលាយ មានដើមឈើតូចធំជុំវិញ មើលទៅគឺស្រស់ស្រាយតែម្តង។ ម្យ៉ាងទៀត ហាងរបស់គាត់មានសេវាកម្មល្អ បុគ្គលិករួសរាយ រាក់ទាក់ ហើយយកចិត្តទុកដាក់ជាមួយភ្ញៀវគ្រប់ជាតិសាសន៍។ ក្រៅពី Wine, Cocktail, Mocktail, Beer និងប្រភេទភេសជ្ជៈផ្សេងជាច្រើនទៀត ម្ហូបប្រចាំហាងរបស់គាតដែលមានដូចជា គួង និង ចៃយ៉ អីក៏ទំនងៗដែរ!
- 13Y Street 830 (alley next to Brown Norodom), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
- 012552631