ហាងអាហារជប៉ុន Omakase បែបប្រណីតពេញនិយមទាំង 7 កន្លែងនៅភ្នំពេញ
អាហារជប៉ុនបែប Omakase គឺជាការញ៉ាំអាហារដ៏ប្រណីតនៃប្រពៃណីរបស់ប្រទេសជប៉ុនដែលអ្នករាល់គ្នាគួរតែសាកយ៉ាងណាឲ្យបានម្ដង។ ចំណែកឯនៅភ្នំពេញយើងវិញ គឺមានភោជនីយដ្ឋានជប៉ុនដែលបម្រើជូន Omakase ជាច្រើនមិនចាញ់ប្រទេសផ្សេងៗទេ។ អត្ថបទថ្ងៃនេះគឺផ្ញើជូនជាពិសេសដល់អ្នកដែលចូលចិត្តញ៉ាំអាហារជប៉ុន គឺក្រុម FoodBuzz យើងមានភោជនីយដ្ឋានដែលមានបម្រើជូន Omakase ចំនួន 7 កន្លែងនៅក្នុងទីក្រុងភ្នំពេញយើងនេះ។
- $$ - $$$
- $$ - $$$
បើចង់សាកញ៉ាំ Omakase ដែលមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ នោះ NiGiRi LaB គឺត្រូវម៉ាច់តែម្ដង។ តម្លៃសមរម្យក៏ពិតមែន តែគ្រឿងផ្សំគេក៏ស្រស់ៗល្អ ហើយរសជាតិក៏ឆ្ងាញ់មិនចាញ់ហាងផ្សេងៗឡើយ។ តម្លៃ៖ Silver for $33 Gold for $49
- #53 St. 123 Sangkat Toul Tompong, Khan Chamkarmorn, Phnom Penh
- 095 483 240
- $$ - $$$
- $$ - $$$
KYŌ Omakase ជាហាងដ៏ប្រណីតមួយដែលប្រើប្រាស់គ្រឿងផ្សំសុទ្ធតែស្រស់ៗ និងមានគុណភាពខ្ពស់។ អាហារទាំងអស់ គឺត្រូវបានធ្វើ និងរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយចុងភៅដ៏ជំនាញ ធ្វើឲ្យមួយម៉ាត់ណាក៏មានរសជាតិឆ្ងាញ់លើសពីការរំពឹងទុកទៅទៀត! KYŌ Omakase ស័ក្ដសមបំផុតសម្រាប់អ្នកដែលចង់សាកញ៉ាំអាហារជប៉ុនបែបប្រណឹត។ តម្លៃ៖ $138++/pax for Nigiri Set $188++/pax for Gold Set $278++/pax for Platinum Set
- No. 34 Street 174, Khan Daun Penh, Phnom Penh
- 089 699 090 / 096 222 9090
- $ - $$$
- $ - $$$
En Sushi Omakase ជាហាងជប៉ុនមួយទៀតដែលគេនិយមចូលចិត្តទៅញ៉ាំ Omakase។ មួយដុំណាក៏ធ្វើដោយគ្រឿងផ្សំល្អៗ មើលទៅទំនងគួរឲ្យចង់ញ៉ាំខ្លាំងតែម្ដង! តម្លៃ៖ មានចាប់ពី $180 ដល់ $250 តាមចំនួនម្ហូប។
- St 288, Beoung Keng Kang, Phnom Penh
- 011 689898
- $ - $$$
- $ - $$$
Naga Imo Cambodia ជាហាងអាហារជប៉ុនដែលមានដើមកំណើតមកពីប្រទេសសឹង្ហបុរី។ គ្រប់ម៉ាត់ដែលបានដាក់ជូនអ្នកញ៉ាំគឺបានរៀបចំយ៉ាងមានជំនាញដែលប្រើប្រាស់គ្រឿងផ្សំស្រស់ៗល្អ គុណភាពឥតទាស់! តម្លៃ (មិនគិតបញ្ចូលថ្លៃពន្ធ និងសេវាកម្ម)៖ $130 for SILVER $200 for GOLD $280 for PLATINUM
- #35a, Street 310, BKK1 Phnom Penh
- 078 887 887
- $ - $$$
- $ - $$$
254 Omakase បម្រើជូន Omakase ដ៏ប្រណីតដែលមានការរួមបញ្ចូលនូវរសជាតិបែបបារាំងចូលជាមួយជប៉ុន ដែលធ្វើឲ្យរសជាតិឆ្ងាញ់ប្លែកខុសពីសព្វដង។ នៅទីនេះមីនុយត្រូវបានដូរសឹងតែរាល់ថ្ងៃ អាស្រ័យតាមតម្រូវការរបស់អ្នកកក់ ក៏ដូចជាគ្រឿងផ្សំដែលនាំចូលមក ដើម្បីធានានូវភាពស្រស់បោះនៃអាហារ។ តម្លៃ៖ មានចាប់ពី $150 ដល់ $650 តាមចំនួនម្ហូប។
- #164, St 51, Beoung Keng Kang 1, Phnom Penh
- 095 465 412
- $ - $$$
- $ - $$$
នៅ Sushi Niwa Cambodia អាហារមួយមុខៗគឺធ្វើដោយចុងភៅទឹកដៃឥតខ្ចោះ ហើយប្រើប្រាស់គ្រឿងផ្សំស្រស់ៗដែលនាំចូលមកពីផ្សារ Toyosu នៅឯប្រទេសជប៉ុនផ្ទាល់តែម្ដង។ អាហារមួយពេលនៅទីនេះគឺប្រៀបបានដូចជាដំណើរកម្សាន្តឡើងឋានសួគ៌ឲ្យមាត់របស់ខ្លួនឯងអី៊ចឹង! តម្លៃ (មិនគិតបញ្ចូលថ្លៃពន្ធ និងសេវាកម្ម)៖ Course 1: $135 Course 2: $220 Course 3: $300
- #37 Street 310 Boeung Keng Kang 1 Phnom Penh
- 061 660 666
- $$ - $$$
- $$ - $$$
SuShi LaB ជាហាងមួយទៀតដែលនៅក្នុងត្រកូល LaB ដូច NiGiRi LaB ដែរ។ មីនុយ គ្រឿងផ្សំ និងរសជាតិសុទ្ធតែឆ្ងាញ់ និងស្រស់ៗ ហើយជាពិសេសតម្លៃគឺក៏សមរម្យដូច NiGiRi LaB អិ៊ចឹង! តម្លៃ៖ Silver for $33 Gold for $49