ហាងទឹកកកឈូសបែបកូរ៉េទាំង 7 ដែលកំពុងពេញនិយមក្នុងចំណោមយុវជន!
អ្នកមានគូអើយ! ជិតដល់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ហើយ បើមិនទាន់រកកន្លែង date បានទេ មកញ៉ាំ Bingsu ទឹកកកព្រិលនៅក្នុងចំណោមហាងទាំង 7 នេះមកណា! ប្រាកដជាមិនខកបំណង ហើយផ្អែមដល់បេះដូងតែម្តង! មិនមានគូក៏មកបាន ញ៉ាំនាក់ឯងស្រឡាញ់ខ្លួនឯង!
- $
នៅ Moto Cafe ក៏មានរសជាតិទឹកកកព្រិលពេញនិយមខ្លះៗដែរដូច ស្ត្របឺរី ប័រ ធុរ៉េន ហើយមានរសជាតិដូចទឹកកកឈូសខ្មែរលាយស៉ីរ៉ូគ្រាប់ជីអីផ្សេងៗ។ ណាមួយនៅហាងហ្នឹង គេក៏មានភេសជ្ជ: coffee date ផឺកកំដរគ្នានិយាយលេងអីចឹងហ្ហា៎!
- street 185, Sangkat Tumnob Tuek, Phnom Penh
- 098 316 683
- $ - $$
- $ - $$
អូយ! មើលតែរាងទឹកកកព្រិលគេក៏ចង់ថតផុសហើយញ៉ាំដែរ! ហាងនេះមានរសជាតិ តែទឹកដោះគេលាយគុជខ្មៅ តែថៃក្រហម ស្លឹកតយ ផ្លែប័រ ហើយមានរសជាតិក្រូចទៀត! និយាយរួម រសជាតិទឹកកកព្រិលគេរកមិនសូវមានទេ ចឹងទៅសាកឲ្យហើយទៅណា!
- City Center Blvd, Boeung Kok Village, Sangkat Sras Chork, Khan Daun Penh, Phnom Penh
- 070 762 121
- $ - $$
- $ - $$
បើមិនធ្លាប់ស្គាល់ហាងនេះទេ អ្នកទាំងអស់គ្នាដឹងតែភ្ងាក់ផ្អើលពេលឃើញទឹកកកព្រិលគេតែម្តង! គេមានរសជាតិច្រើនណាស់គួរឪ្យចង់ភ្លក់ ហើយការតុបតែងហាងក៏កប់ទៀត! គេមានទាំងចានតូចទាំងធំ មានរសជាតិផ្លែឈើដូច ស្វាយ ស្ត្របឺរី ប្ល៊ូបឺរី ត្រសក់ស្រូវ ផ្សេងៗហើយក៏មានរសជាតិផ្អែមដូចសូកូឡា Matcha Tiramisu និងជាពិសេស Injeolmi ដែលជាប្រភេទនំម្សៅសណ្តែកសៀងរបស់កូរ៉េទៀតផង។ស្រៀវធ្នេញដល់ថ្នាក់ណាក៏ញ៉ាំអស់ដែរយាយ!
- #29, Street 334, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 010919439
- $ - $$
- $ - $$
សម្រាប់ហាងនេះគឺមានរសជាតិទឹកកកព្រិល 4 ធំៗ ដែលមានស្ត្របឺរីឈីសខេក Matcha តែក្រហមថៃ និងពិសេសហើយប្លែកជាងគេ ហូជីឆា ឬ តែ Hojicha របស់ជប៉ុន។ តែនេះមានជាតែបៃតងដែលបានដុតរួច ហើយក៏មានអត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារដែរ។ ចឹងហើយបើចង់សុខភាពល្អជាមួយក្រាស់អាចសាករសជាតិនេះបាន!
- St. 152 corner St. 169, Sangkat Veal Vong, Khan 7Makara, Phnom Penh
- 016 622 622
6. Temple coffee n bakery
- $$
6. Temple coffee n bakery
- $$
អ្នកណាក្រាស់ចូលចិត្តបង្អែមខ្មែរអី ចង់ទឹកញ៉ាំទឹកកកព្រិលបែបខ្មែរៗអាចទៅហាងនេះបាន។ និយាយពីថា ទឹកកកព្រិលពិសេសគេមាន 4 រសជាតិប្លែកៗ មានរសជាតិលាយអំបិលម្ទេសក្រូចឆ្មារហើយអំពិលទុំ រសជាតិពោត រសជាតិបង្អែមលត និងមានរសជាតិតាប៉ែទៀត។ មិនដឹងថាត្រូវមាត់អត់ទេណា! ទាល់ទៅសាកបានដឹង!
- Temple Coffee n Bakery, Phnom Penh, Cambodia
- 096 999 6000
- $ - $$
- $ - $$
ហាងនេះទើបតែបើកថ្មី ហើយបើអ្នកទៅដើរលេងនៅសៀមរាបអី គឺបានទៅ date នៅហាងនេះដឹងតែរ៉ូមេនតិចសាហាវ។ គេមានទឹកកកព្រិលមិនសូវច្រើនរសជាតិទេ តែនូវតែមានរសជាតិផ្អែម និងរសជាតិផ្លែឈើ ហើយអ្នកអាចកម៉្មង់បង្អែមផ្សេងថែមទៀតព្រោះមើលទៅទំនងៗណាស់!
- Snow Castle Cambodia, Aleah Road, Krong Siem Reap, Cambodia
- 096 479 8998