ដឹកជូនដល់ផ្ទះ! ត្រូវការកុម្ម៉ងសាច់ទុកញុំានៅផ្ទះ កុំភ្លេច៦កន្លែងនេះ!
តាំងពីយើងស្ថិតក្នុងការបិទខ្ចប់មក ហើយផ្សារជាច្រើនបានបិទទៀត ម្នាក់ៗប្រាកដជាជិតអស់សាច់ញុំាហើយមើលទៅ។ តែកុំបារម្ភអីថ្ងៃនេះ FoodBuzz នឹងណែនាំលោកអ្នកនូវហាងចំនួន ៦កន្លែងតាមអនឡាញដែលអ្នកអាចទិញសាច់ញុំាបានហើយមានការដឹកជញ្ជូនដល់ផ្ទះទៀតផង។
១. HomeFood
HomeFood មានលក់សាច់ជ្រូក សាច់មាន់ សាច់គោនិងគ្រឿងក្នុង ដែលមានគុណភាពល្អ។ អ្វីដែលពិសេសនោះគឺហាងមិនដំឡើងថ្លៃសាច់នោះទេ ហាងនៅលក់តម្លៃដដែលដែលថោកជាងទីផ្សារផ្សេងៗទៀត។ លោកអ្នកអាចទិញសាច់មាន់ក្នុងតម្លៃ ៧.៥០ ដុល្លារក្នុងមួយគីឡូក្រាម សាច់ជ្រូកបីជាន់ក្នុងតម្លៃ ៨ ដុល្លារក្នុងមួយគីឡូក្រាម ព្រមទាំងឆ្អឹងជ្រូកទុកធ្វើស៊ុបក្នុងតម្លៃ ៦.៥០ ដុល្លារក្នុងមួយគីឡូក្រាមផងដែរ។ ដើម្បីកុម្ម៉ងទិញសាច់ពី HomeFood អាចទាក់ទងមកលេខ ០៩៣ ៨៧១ ០០០ / ០១៧ ៨៧១ ០០០ ឬចូលកុម្ម៉ងតាមរយៈគេហទំព័ររបស់ហាងតែម្តង។
២. The Steak Shop
មើលតែឈ្មោះក៍ដឹងដែរ The Steak Shop ផ្តោតសំខាន់លើការលក់សាច់គោស្តេកដោយសាច់គោទាំងនោះត្រូវបាននាំចូលមកពីប្រទេសជប៉ុន អូស្ត្រាលី និងអាមេរិកជាដើម។ លោកអ្នកអាចជាវសាច់គោចំឡកក្នុងតម្លៃ ៤៥ ដុល្លារក្នុងមួយគីឡូក្រាម សាច់គោចំឡកក្រៅក្នុងតម្លែ ៣៥ ដុល្លារក្នុងមួយគីឡូក្រាម ចំណែកសាច់ជាប់ឆ្អឹងក្នុងតម្លែ ២៤ ដុល្លារក្នុងមួយគីឡូក្រាមព្រមទាំងមានសាច់ទំនងៗជាច្រើនទៀត។ ឮចឹងចង់សាកអត់? មោះមកដាក់ការកុម្ម៉ងរបស់អ្នកដោយខលទៅលេខ ០៩៦ ២៩២ ៩៩៩៩ / ០៨៨ ៨៨៨៨ ០៨១ ។
៣. សាច់គោខ្មែរ Khmer's butchery
ហាងនេះលក់តែសាច់គោដែលចិញ្ចឹមនៅស្រុកខ្មែរប៉ុណ្ណោះ! នៅហាងមានលក់សាច់គោភ្លៅ ក្នុងតម្លៃ១១.៥ ដុល្លារក្នុងមួយគីឡូក្រាម។ ចំណែកពោះគោនិងកន្ទុយមានលក់ក្នុងតម្លៃ ៦.៥ ដុល្លារក្នុងមួយគីឡូក្រាម និងមានលក់សាច់ក្រកគោក្នុងតម្លៃ ៩ ដុល្លារក្នុងមួយគីឡូក្រាម។ នៅមានសាច់គោច្រើនបែបទៀត។ បើចាប់អារម្មណ៍អាចកុម្ម៉ងទិញអាចខលមកលេខ ០១២ ២៩៣ ៣៩៣ / ០៩២ ៨៧៨ ០៨៨ / ០៨៦ ៧៧៧ ៧៧១។ ប្រសិនបើអ្នកទិញសាច់គោលើសពី ៣ គីឡូក្រាមឡើងទៅ នឹងមានការដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ។
៤. S&L MEAT
S&L MEAT គឺសម្រាប់អ្នកដែលចូលចិត្តញុំាសាច់អាំង។ ហាងផ្តល់ជូននូវសាច់គោស្រស់ៗមានគុណភាពល្អ សាច់ក្រក សាច់ក្រហម មិនត្រឹមប៉ុណ្ណោះហាងក៍មានលក់ទឹកជ្រលក់ដែរ។ ហាងមានលក់សាច់គោអូស្រា្តលីក្នុងតម្លៃ ២៥ ដុល្លារក្នុងមួយគីឡូក្រាម មានសាច់ចៀមដែលកិនរួចលក់ក្នុងតម្លៃ ២១ ដុល្លារក្នុងមួយគីឡូក្រាម ហើយក៍មានសាច់ក្រកចៀមដែរក្នុងតម្លៃ ១៥ ដុល្លារក្នុងមួយគីឡូក្រាម។ បើចង់ញុំាសាច់ដែលមានជាតិនោះសូមទូរស័ព្ទទៅលេខ ០៧៧ ៤១០ ៨១០ / ០៧០ ៧១៤ ២២០ ដើម្បីធ្វើការកុម្ម៉ង!
៥. Les Brand II
Les Brand II ខុសពីហាងផ្សេងៗទៀតត្រង់ថាហាងមានលក់សាច់ប្រឡាក់ច្រើនប្រភេទ។ អញ្ចឹងទៅស្រួលតែម្តង! ទិញហើយគ្រាន់តែយកទៅ ចៀនឬអាំងជាការស្រេចហើយសាច់មានជាតិទៀត។ ហាងក៏មានលក់ប្រហិតត្រីដែលមានគុណភាពល្អជាច្រើនប្រភេទដូចគ្នា ល្អតែម្តងសម្រាប់ទុកញុំាជាអាហារសម្រន់។ ហាងមានលក់សាច់សុទ្ធប្រឡាក់ទឹកឃ្មុំក្នុងតម្លៃ ៨ដុល្លារក្នុងមួយគីឡូក្រាម បីជាន់និងសាច់មាន់លក់ក្នុងតម្លៃ ៦ ដុល្លារក្នុងមួយគីឡូក្រាម។ អាចដាក់ការកុម្ម៉ងបានដោយខលតាមលេខ ០៨៦ ៩៤៧ ៨៥៨ ។
៦. Lima Food
Lima Food ពិសេសត្រង់ថាហាងនេះមានលក់សាច់ចៀម។ ក្រៅពីមានលក់សាច់ចៀមហើយ ហាងនេះមានលក់សាច់គោខ្មៅ ពូជ Angus គ្រប់សាច់និងឆ្អឹងចងធ្វើម្ហូបបែបម៉េចក៍បាន។ ហាងមានលក់សាច់គោចំឡកអាមេរិចក្នុងតម្លៃ ៣៨ ដុល្លារក្នុងមួយគីឡូក្រាម រីឯសាច់គោចំឡកអូស្រ្តាលីលក់ក្នុងតម្លៃ ៣៧ ដុល្លារក្នុងមួយគីឡូក្រាម ចំណែកឯសាច់គោ Rump មានតម្លៃ ២១ ដុល្លារក្នុងមួយគីឡូក្រាម។ បើចង់សាកអាចទូរស័ព្ទមកលេខ ០៨៩ ៧៣០ ៧៣០។ ប្រសិនបើអ្នកទិញលើសពី 5 គីឡូក្រាមឡើងទៅ មានការដឹកជញ្ជូនឲ្យដលផ្ទះដោយឥតគិតថ្លៃ។
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz