ចង់ញ៉ាំនំកញ្ចប់ឆ្ងាញ់ៗ ប្លែកៗ អាចកុម្ម៉ង់ពីហាងទាំង៦នេះបាន
សម្រាប់អ្នកដែលចង់កុម្ម៉ង់នំ និងអាហារកញ្ចប់ទុកញ៉ាំនៅផ្ទះ ថ្ងៃនេះ FoodBuzz ចង់ណែនាំ៦កន្លែងដែលអាចកុម្ម៉ង់បានតាមអនឡាញ និងមានសេវាកម្មដឹកជូនដល់ផ្ទះ។
១. The B Premium
The B Premium មានលក់អាហារកញ្ចប់ជាច្រើនប្រភេទក្នុងតម្លៃសមរម្យ។ ចង់ឲ្យអ្នកទាំងអស់គ្នាសាកនំដែលលក់ដាច់ជាងគេនៅហាងគឺនំ Shiroi Koibito ដែលជានំខុកគីសូកូឡាសមកពីហុកកៃដូ ធានាជូនតែម្តងថាញ៉ាំជក់មាត់។ អ្នកអាចដាក់ការកុម្ម៉ង់បានតាមរយៈទំព័រហ្វេសប៊ុកហាងឬ Instagram របស់ពួកគេដែលមានឈ្មោះថា The Premium B ។
- ហ្វេសប៊ុកផេក៖ https://www.facebook.com/b.premiumsnackstore
២. Snack Shack
ហាងនេះមានអាហារសម្រន់ជប៉ុននិងចិនគ្រប់ប្រភេទដូចជានំ Mochi តែគុជឆុង ពោតលីងគ្រប់រសជាតិ នំខុកគីសូកូឡា សាច់ក្តាមហឹរ នំដូងទន់ មីហឹរ ស្ករគ្រាប់រសជាតិឪឡឹកនិងមានជាច្រើនបែបទៀត។ អ្នកអាចរកជាវទិញលក់ដុំខ្នាតធំឬខ្នាតតូចធម្មតាក៍បានដែរ។ បើចង់កុម្ម៉ង់អាចខលទៅលេខ ០១៦ ៨៨៧ ២២៨ / ០១២ ៨៨៧ ២២៨។ ហាងមានសេវាដឹកជញ្ជូនទូទាំង ២៥ ខេត្ត ក្រុង។
- ហ្វេសប៊ុកផេក៖ https://www.facebook.com/snackshacksnackme
៣. Goodie Snack Deli Meat
អ្នកចូលចិត្ត K-drama ចេញមុខមក! ពេលមើល K-drama ម្តងៗ ជឿជាក់ថាប្រាកដជាឃ្លានម្ហូបដែលតារាសម្តែងញ៉ាំហើយមែនអត់? បើមើលទៅទំនងសឹងអី។ នៅហាង Goodie Snack Deli Meat មានលក់ម្ហូបនិងអាហារសម្រន់បែបកូរ៉េជាច្រើនបែបច្រើនមុខដូចជា នំប៉ាវ សាច់ក្រកកូរ៉េ Tteok-bokki ជាមួយប្រហិតត្រី ហាងក៍មានទឹកដោះគោរសជាតិចេកដែរ។ ច្រើនមែនទែន! អាហារសម្រន់ទាំងផ្អែមទាំងប្រៃមានទាំងអស់កុំបារម្ភ! ហាងក៍មានលក់ទឹកផ្លែឈើកូរ៉េពិតៗដែរ។ ទូរស័ព្ទទៅលេខ ០៩៨ ៩៣៩ ៧៩១ ដើម្បីធ្វើការកុម្ម៉ង់ទិញឥឡូវនេះ!
៤. Olympic Super Mart
Olympic Super Mart មានលក់ផលិតផលជាង ៣០០០ ប្រភេទឯណោះ។ មានចាប់ពីម្ហូបអាហារ ផ្លែឈើស្រស់ៗ ឧបករណ៍សំអាត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ និងមានច្រើនទៀត។ នៅ Olympic Super Martក៍ជាឋានសួគ័សម្រាប់អ្នកចូលចិត្តអាហារសម្រន់តែម្តងព្រោះមានអាហារសម្រន់ច្រើនគ្រប់ប្រភេទដែលមកពីច្រើនប្រទេសផងដែរ ដែលមានដូចជានំទុរេនស្រួយៗ នំខុកគី ដំណាប់ផ្លែឈើគ្រប់ប្រភេទ នំដំឡូង នំសូកូឡា មី ចាហួយផ្លែឈើ ភេសជ្ជៈជាច្រើនបែបជាដើម។ អាចទូរស័ព្ទទៅលេខ ០៩៦ ៣២៣១១៨៥ / ០៨៦ ២៩៥ ៣៨១ ដើម្បីកុម្ម៉ង់ទិញអាហារសម្រន់នៅ Olympic Super Mart ឥឡូវនេះ!
- ហ្វេសប៊ុកផេក៖ https://www.facebook.com/olympicsupermart/
៥. Circle K
Circle K គឺជាម៉ាតដែលមានជាច្រើនសាខាទូទាំងភ្នំពេញព្រមទាំងមានសេវាកម្មដឹកជញ្ជូនតាមផ្ទះក្នុងរដូវកាលកូវីដនេះផងដែរ។ នៅ Circle K មានអាហារសម្រន់ដែលអ្នកទាំងអស់គ្នាចូលចិត្តជាច្រើន។ អ្នកអាចដាក់ការកុម្ម៉ង់ទិញរបស់អ្នកនៅតាមកម្មវិធីដឹកជញ្ជូន NHAM24, E-GetS និង foodpanda ។
- ហ្វេសប៊ុកផេក៖ https://www.facebook.com/circlekcambodia/
៦. Snack House
ប្រសិនបើអារម្មណ៍មិនសូវល្អ បើបានញ៉ាំស្ករគ្រាប់សូកូឡានិង នំសូកូឡាតែបៃតងមកពី Snack House ដឹងតែសប្បាយចិត្ត ញញឹមអត់ឈប់តែម្តង! នៅ Snack House ក៍មានលក់គ្រាប់គុជទុកឆុងញ៉ាំជាមួយតែទឹកដោះគោផងដែរ! អ៊ីចឹងចាំអង្កាល់ទៀត មកដាក់ការកុម្ម៉ង់ទិញរបស់អ្នកឥឡូវនេះទៅដោយខលទៅលេខ ០៩៥ ៣២៤ ១១៣ / ០១៦ ៨៤៨ ៨៩៨ ។
- ហ្វេសប៊ុកផេក៖ https://www.facebook.com/cambodiasnackhouse/
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz
