ចង់ញ៉ាំ Taco ឬ អាហារម៉ិកស៊ីកូផ្សេងៗ គួរទៅញ៉ាំណា?
ម្ហូបខ្មែរញ៉ាំរាល់ថ្ងៃហើយ ឥលូវចង់ប្តូររសជាតិមកសាកម្ហូបរទេសបែបមុិកសុិកូវិញម្តងមើសថាឆ្ងាញ់ដល់កម្រិតណា? ថ្ងៃនេះ ក្រុមការងារFoodBuzz ចង់មកណែនាំពីហាងម៉ិកស៊ិកទាំង 6 ដែលកំពុងពេញនិយមនៅក្រុងភ្នំពេញ។
- $
Al’s Taco ជាហាងល្បីល្បាញ់មានសាខានៅទួលគោកផង នៅបឹងកេងកងផង។ រសជាតិគឺត្រូវជាមួយអ្នកមិនទាន់សូវចេះគ្រឿងម៉ិកស៊ីកូដិតៗ ដោយសារហាងនេះច្នៃរសជាតិ taco ទៅជាបែបអាស៊ីវិញ ដូចជា សាច់គោកូរ៉េបែប bulgogi រសជាតិប្រៃល្មម ហើយនិង សាច់មាន់ប្រឡាក់គ្រឿង satay និង តៅហ៊ូ satay រសជាតិជូរក្រូចឆ្មានិងហឹរតិចៗនៅចុងអណ្តាត។ ហើយសំបកក្រៅមានជម្រើសពីរគឺសំបករឹងឬសំបកទន់ ប្លែកម៉្យាងម្នាក់។
- #97C, Street 590, Sangkat Boeung Kok 2, Khan Toul Kok, Phnom Penh
- 081 822 262
- $
ហាង Lone Pine Cafe មានទីតាំងនៅជិតវិមានឯករាជ្យ មានបរិយាកាសកក់ក្តៅ ហើយមានអនាម័យទៀត។ មុខម្ហូបដែលពេញនិយមប្រចាំហាងគឺ Buffalo Wings ដែលជារបៀបសាច់មាន់ចៀនជាមួយគ្រឿងផ្សំចេញពណ៌ក្រហមដិតៗ ប៉ុន្តែហឹរលមៗទេ។ ឯចាន Super Nachos វិញមាននំស្រួយមកជ្រលក់ជាមួយសាច់ចំហុយគ្រឿងម៉ិកស៊ិកូ និង ផ្លែប័រ ហើយមានសណ្តែកខ្មៅរោយពីលើទៀត។
- 14 Street 282, Phnom Penh, Cambodia
- (855) 95 949 398
- $ - $$
- $ - $$
Itacate មានការតុបតែងស្អាត ពណ៌ស្រស់ៗ បរិយាកាសអ៊ូរអរតែសែនរ៉ូមែនទិក ហើយម្ហូបមានគុណភាពខ្ពស់។ រាល់ថ្ងៃសុក្រ Itacate មានកម្មវិធីមួយឈ្មោះថា Fajita Friday ដែលខាងហាងមានការផ្តល់ជូននូវ Faijta សាច់ពិសេសៗមាន Tiger Shrimp Fajita និង Lobster Fajita សុទ្ធតែនាំចូលពីកាណាដា។ លើសពីនេះមាន Chimichanga និង Enchiladas ឈ្មោះពិបាកប្រកបតិចប៉ុន្តែគ្រាន់តែសាកហើយច្បាស់ជាភ្លេចមិនបាន។ កាន់តែពិសេសគឺហាងមានមួកម៉ិកស៊ីកូហៅថា sombrero ដែលយេីងអាចខ្ចីយកមកពាក់ថតរូបទៀត XD
- $ - $$
- $ - $$
សម្រាប់ Piseth’s Cali Burrito ម្ចាស់ហាងជនជាតិខ្មែរមែន ប៉ុន្តែហាងរបស់គាត់ត្រូវបានបរទេសសរសើរថាម្ហូបមានរសជាតិដូចម្ហូបម៉ិកស៊ីកូពិតៗម៉ង់។ Burrito របស់គាត់លក់ដាច់ជាងគេ មានស្នូលដូចជាសាច់មាន់ សណ្តែក បាយ ឈីសប្រៃៗ គ្រីមជូរៗ និង salsa ផ្អែមលមៗ និយាយទៅគ្រប់រសជាតិ។ ក្រៅពីនេះ Piseth’s Cali Burrito មានមុខម្ហូបមួយចំនួនទៀតហើយតម្លៃសមរម្យមែនទែន។ ហាងគាត់និយមបើកតូបនៅ Factory Phnom Penh ប៉ុន្តែសម្រាប់ហាងផ្ទាល់ម៉ង់គឺជាតូបតិចមួយដែរ មានទីតាំងនៅផ្លូវ 454 នៅទូលទំពួង។
- $$
ហាង Mexicano បានបើកដល់ទពីរសាខាឯណោះ មួយនៅទូលទំពូង ហើយមួយទៀតនៅផ្លូវមាត់ទន្លេយើងហ្នឹង។ ម្ហូបនៅទីនេះមានច្រើនមុខ ពិសេសជាងគេគឺ taco ដែលមានលក្ខណៈជានំ tortilla មកខ្ចប់ជាមួយសាច់ប្រឡាក់គ្រឿងម៉ិកស៊ិកូនិងបន្លែស្រស់ៗដូចជាប៉េងប៉ោះ ខ្ទឹមបារាំង ត្រសក់ ជី ជាដើម។ ហើយបើអ្នកទៅចំថ្ងៃអង្គាគឺចំថ្ងៃ Taco Tuesday ចឹង taco រសជាតិទាំងអស់គឺត្រូវបញ្ចុះតម្លៃមកសល់ត្រឹមតែ 1-1.5$ ទេ។ ប៉ុន្តែបើទៅមិនទាន់កុំបារម្ភអី ពីព្រោះមួយចានៗគឺបានចំណែកច្រើនសមនឹងតម្លៃមែន។
- $
បើអ្នកទាំងអស់គ្នាចង់ភ្លក់ម្ហូបប្លែកៗប្រចាំប្រទេសម៉ិកស៊ីកូមែន អាចចូល Tacos Kokopelli បាន មិនត្រូវហោះទៅណាឆ្ងាយទេ XD ហាងនេះនៅម្តុំសារមន្ទីរជាតិស្រាប់ហើយ មានបរិយាកាសសប្បាយរីករាយ អ៊ូរអរ។ រាល់ថ្ងៃអាទិត្យមានការសម្តែងបទចម្រៀងជាច្រើន អ្នកណាក៏អាចឡើងច្រៀងបានដែរ។ ហាងច្នៃយកបន្លែនិងគ្រឿងរបស់ខ្មែរយើងទៅប្រើក្នុងរូបមន្តម្ហូបមួយចំនួនផងដែរ។ ជាពិសេសហាងក៏ផ្តល់ជូននូវម្ហូបបួសដែលគ្មានសាច់ផងដែរ ហើយរសជាតិវិញក៏មិនចាញ់ម្ហូបមានសាច់ទេណា៎។