ពេលទៅសៀមរាប ដើរលេងហត់! អាចទៅហុតស៊ុបឆ្ងាញ់ៗនៅកន្លែងទាំង៦នេះបាន
ពេលទៅដើរលេងនៅ សៀមរាប ម្តងៗតែងតែដាក់គម្រោងមុនគេគឺទៅជិះកង់ ឬក៏ជិះម៉ូតូដើរលេងនៅតំបន់ជុំវិញអង្គរហើយមែនអត់? ដល់ពេលដើរឆ្អែត ចាប់ផ្តើមដល់ពេលឃ្លានម្តង! ដូចចង់ហុតស៊ុបក្ដៅៗ ដើម្បីបង្កើនថាមពលឡើងវិញ ទុកដើរលេងស្អែកទៀត? អ៊ីចឹង FoodBuzz នឹងណែនាំហាងដែលមានលក់ស៊ុបឆ្ងាញ់ៗ ប៉ុន្មានកន្លែងខាងក្រោម និងភាគច្រើនជាទីកន្លែងសំណព្វរបស់អ្នកនៅក្នុងក្រុងសៀមរាបផ្ទាល់៖
#1. ស៊ុបមាត់ស្ទឹង II
នៅទីនេះមានជាស៊ុបឈុតតូច ឬធំដែលក្នុងនោះមានសាច់ (ក្រចក សាច់សរសៃ សាច់បន្ទះ) បន្លែ ពពុះសណ្តែក មី ស៊ុត និងគ្រឿងផ្សេងៗទៀត ជាមួយនឹងទឹកសៀងរសជាតិប្រចាំហាង។
- ទីតាំង ៖ ភូមិវិហារចិន (ក្រោយបុស្តិ៍ប៉ូលីសសង្កាត់ស្វាយដង្គំ) ក្រុងសៀមរាប
- ផែនទី៖ https://goo.gl/maps/jnAchib93i3TbNpdA
- ម៉ោងបើក ៖ ៤:០០ល្ងាច-១០:០០យប់
- លេខទំនាក់ទំនង ៖ 012 70 54 88
#2. ស៊ុបម្រះសៀមរាប
ស៊ុបម្រះ ឈុតជាមួយនឹងប្រហិតត្រី ឬគ្រឿងសមុទ្រស្រស់ៗក៏បាន ស៊ុបក៏ឆ្ងាញ់ ទឹកជ្រលក់ក៏ពិសេស។
- ទីតាំង ៖ ផ្លូវស៊ីវុត្ថា ក្រុងសៀមរាប
- ផែនទី៖ https://goo.gl/maps/83sbpAT5e84aUkCK9
- ម៉ោងបើក ៖ ៥:០០ល្ងាច-១២:០០យប់
- លេខទំនាក់ទំនង ៖ 093 534 443
#3. ស៊ុបពពែ តាហៃ
មានតែមួយនៅក្នុងក្រុងសៀមរាប ទោះបីលាក់ខ្លួនបន្តិច តែមិនលាក់រសជាតិទេ។ ឈុតស៊ុបនៅទីនេះមានបន្លែ តៅហ៊ូ មី ពពុះសណ្តែក ពងមាន់ សាច់ពពែ និងទឹកតៅហ៊ូប្រចាំហាង។
- ទីតាំង ៖ ផ្លូវទល់មុខ«ជន្លង់ ស្ពតក្លឹប» ត្រង់ប្រហែល១០០ម៉ែត្រ និងបត់ស្តាំប្រហែល២០០ម៉ែត្រ
- ផែនទី៖ https://goo.gl/maps/1SCUQjNnx7jZf8Um9
- ម៉ោងបើក ៖ ៤:០០ល្ងាច-១២:០០យប់
- លេខទំនាក់ទំនង ៖ 012 83 13 26
#4. ហ្រ្គីន ស៊ូគីស៊ុប
ប្លែកមាត់ជាមួយនឹងទឹកស៊ុប ៣ រសជាតិអាចញ៉ាំជាមួយនឹងប្រហិត សាច់ ឬគ្រឿងសមុទ្រ ព្រមទាំងបន្លែ និងទឹកជ្រលក់រសជាតិប្រចាំហាងផងដែរ។
- ទីតាំង ៖ ក្នុងផ្សារ The Heritage Walk
- ផែនទី៖ https://goo.gl/maps/JSfoWphG9pmaWNGy6
- ម៉ោងបើក ៖ ៦:០០ព្រឹក-១០:០០យប់
- លេខទំនាក់ទំនង ៖ 099 616 888
#5. ធីធី ស៊ុបត្រីតុកកែ
ជាមួយនឹងវត្តមានជិត២០ឆ្នាំមកហើយ នៅទីនេះមានឈុតត្រីតុកកែ លាយជាមួយគ្រឿងសមុទ្រ ដាក់ក្នុងទឹកស៊ុបរសជាតិពិសេស។
- ទីតាំង ៖ ផ្លូវលោកតាណឺយ ភូមិវត្តបូព៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប
- ផែនទី៖ https://g.page/khmerfoodsdinnergoodfood?share
- ម៉ោងបើក ៖ ៤:០០ល្ងាច-១២:០០យប់
- លេខទំនាក់ទំនង ៖ 095 800 599
#6. ដាលីន ស៊ុបត្រីឆ្លាម
ឈុតត្រីឆ្លាមពិសេស ក៏មានគ្រឿងសមុទ្រ និងប្រហិត ព្រមទាំងបន្លែ ក៏ដូចជាគ្រឿងស៊ុបផ្សេងទៀតផងដែរ។
- ទីតាំង ៖ ផ្លូវលេខ27 ភូមិវត្តបូព៌ សង្កាត់សាលាកំរើក (ខាងកើតសាលាបញ្ញាសាស្រ្តប្រហែល 300ម)
- ផែនទី៖ https://goo.gl/maps/zBpyia5SRbLXXefv8
- ម៉ោងបើក ៖ ១២:០០ថ្ងៃត្រង់-១០:៣០យប់
- លេខទំនាក់ទំនង ៖ 012 522 713