ចង់ញ៉ាំម្ហូបឆ្ងាញ់ៗ ក្លែមទេសភាពស្អាតៗ នៅខាងសៀមរាប កុំរំលងកន្លែងទាំង៥នេះ!
លក្ខណៈថាចង់ស្រស់ស្រូបអាហារ ក្លែមទេសភាពស្អាតៗនៅសៀមរាបអីចឹង គួរទៅកន្លែងណា? ចាំ FoodBuzz ណែនាំឱ្យស្គាល់។ ដឹងតែមិនខកចិត្តទេ!
1. ដឹ ភីសហៅស៍ (The Peace House)
នៅជាយក្រុងសៀមរាបយើងហ្នឹង! នៅទីនេះ មានបម្រើអាហារទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាមួយនឹងជម្រើសមុខម្ហុបច្រើនមុខមែនទែន។ រីឯកន្លែងអង្គុយក៏មានលក្ខណៈប្លែកភ្នែក និងមានផាសុកភាពផងដែរ។
- ទីតាំង ៖ ផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប
- ផែនទី៖ https://goo.gl/maps/Gee8VHFQu3r9B1Kv7
- លេខទូរស័ព្ទ ៖ 077 645 777
- ម៉ោងបើក ៖ ៧:៣០ព្រឹក - ៩:៣០យប់
2. ផ្ទះស្នាក់ និងភោជនីយដ្ឋាន ស្ទឹងតូច
អ្នកទៅលេងបន្ទាយស្រី មិនបាច់ភ័យពិបាករកអីញ៉ាំទេ! នៅស្ទឹងតូច មានទាំងម្ហូបបែបស្រុកស្រែពេញនិយម និងម្ហូបប្រចាំហាងច្នៃថ្មីរសជាតិពិសេសខ្លាំងណាស់។ ទេសភាពវិញ ក៏ស្រស់ស្រាយទៀត!
- ទីតាំង៖ ទល់មុខសហគមន៍បឹងឈូក ជិតប្រាសាទបន្ទាយស្រី
- ផែនទី៖ https://goo.gl/maps/3eYmBq8pVBS93HeVA
- លេខទំនាក់ទំនង៖ 015 93 42 61
- ម៉ោងបើក ៖ ១០:០០ព្រឹក - ៨:០០យប់
3. ភោជនីយដ្ឋាន តាវ៉ឺនសៀមរាប
ក្រៅពីជម្រើសអាហារ និងភេសជ្ជៈដ៏សម្បូរបែប ទីនេះមានប្លង់ថតរូបច្រើនណាស់ ទាំងខាងក្រៅជាមួយធម្មជាតិ និងខាងក្នុងជាមួយការតុបតែងបែបប្រណិត។
- ទីតាំង ៖ ភូមិវាល សង្កាត់ជ្រាវ នៅជិតវត្តព្រិន
- ផែនទី៖ https://goo.gl/maps/qBFU4wMV1BUeUfiW6
- លេខទំនាក់ទំនង៖ 017 550 206
- ម៉ោងបើក ៖ ១១:០០ថ្ងៃ - ១១:០០យប់
4. ខ្ទមលំហែភ្នំក្រោម
មានខ្ទមធំៗ នៅដាច់ឆ្ងាយៗពីគ្នា កន្លែងក្មេងលេង អមដោយការរចនាតាមផ្លូវដើរចូលទៅយ៉ាងស្រស់ស្អាត ហើយក៏មានប្លង់ថតរូបជាប់ភ្នំក្រោម មើលទៅប្លែកភ្នែកក្រៃលែង! ឯម្ហូបវិញ រសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់!
- ទីតាំង៖ ភូមិពោធិ៍បន្ទាយជ័យ (ផ្លូវទៅភ្នំក្រោម)
- ផែនទី៖ https://goo.gl/maps/qhJi8SngUEtadtUQA
- លេខទំនាក់ទំនង ៖ 085/086 737 837
- ម៉ោងបើក ៖ ៩:00ព្រឹក - ៩:០០ល្ងាច
5. ចំការត្រាវ
ទីនេះមានមុខម្ហូបបែបធម្មជាតិស្រុកស្រែចំការច្រើនមុខណាស់ ហើយក៏មានមជ្ឈដ្ឋានស្រស់ស្រាយនៅមិនឆ្ងាយពីធម្មជាតិ ព្រមជាមួយការរចនាស្ពានដើរខ្វែងខ្វាត់ រំលេចប្លង់ថតរូបអមដោយទេសភាពស្អាតៗមែនទែន។
- ទីតាំង ៖ ហួសស្ពានទឹកវិលបារាយប្រហែល500m ខាងឆ្វេងដៃ បន្ទាប់ពីភូមិគ្រឹះរតនមុនីជ័យ បត់ចូលតាមស្ពានថ្ម
- ផែនទី៖ https://goo.gl/maps/WsRrbEjnmKWiN2pz8
- លេខទំនាក់ទំនង ៖ 012 546 577
- ម៉ោងបើក ៖ ១០:០០ព្រឹក - ៩:០០យប់